ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រូបង្រៀន​ម្នាក់​​បញ្ជូន​ទៅ​​តុលាការ តែគ្រាន់​សួរមួយ​ដង្ហើម​​​ច​ង្រឹ​ត​​ក៏អនុញ្ញាតឱ្យ​មាន​សេរីភាពវិ​ញ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ «ទួល​វ​ណ្ណា​រាម» ម្នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០២១ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​រាជធានី​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ​ពាក់​ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ​ង្សា​វាយ​សិស្ស​បណ្ដាល​ឱ្យ​​រង​របួស…

រាជធានី​ភ្នំពេញ ៖ គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ «ទួល​វ​ណ្ណា​រាម» ម្នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០២១ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​រាជធានី​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ​ពាក់​ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ​ង្សា​វាយ​សិស្ស​បណ្ដាល​ឱ្យ​​រង​របួស ។

ជនសង្ស័យ​មាន ឈ្មោះ ញ៉ា​ញ់ ឌី​កា​ណូ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជាជា​គ្រូ​ប​ង្រៀ​ន​នៅ​អនុ​វិទ្យាល័យ​«​ទួល​វ​ណ្ណា​រាម» មាន​ទីលំនៅ ផ្ទះ​លេខ​១៨៨ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ការ​ចាប់​បញ្ជូន​ខ្លួន​គ្រូបង្រៀន ញ៉ា​ញ់ ឌី​កា​ណូ បញ្ជូន​ទៅ​តុលាការ​នោះ គឺ​សមត្ថ​កិច្ច​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចុះ​ថ្ងៃ​ទី ៣១​ឧសភា ឆ្នាំ​២០២១ របស់​លោក សំ ប៊ុ​ន​ពៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​ពី​បទ​.​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ទោស ទាក់ទង​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​លើ​សិស្ស​នៅ​ចំណុច​អនុទ្យា​ល័ យ​ទួល​វ​ណ្ណា​រាម ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៩ ។

ពេល​សមត្ថកិច្ច​បញ្ជូន​លោក ញ៉ា​ញ់ កា​ឌី​ណូ ទៅ​ដល់​តុលាការ សំណុំ​រឿង​នោះ បាន​ស្ថិត​នៅ​ចៅក្រម​ស៊ើបសួរ​ដដែល ដោយ​លោក​ចៅ​ក្រម​បាន​បើក​ការ​សាកសួរ តែ​ប៉ុន្មាន​ម៉ោង ដែល​គេ​តែង​និយាយ​ថា (​មួយ​ដង្ហើម​ច​ង្រឹ​ត​) ក៏​ត្រូវ​បញ្ចប់ និង​បាន​ដាក់​ជន​សង្ស័យ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ រួច​អនុញ្ញាតឲ្យ​គ្រូបង្រៀន​រូប​នោះ​មាន​សេរីភាព​បាន​វិល​ទៅ​ជួបជុំ​ប្រពន្ធ​កូន​វិញ ៕​