ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុងតឺន័រ​បុ.ក ​និង​កិ.ន​ពីក្រោយម៉ូតូ​មួយគ្រឿង​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ​បន្ទាប់ពី​បុរសរងគ្រោះ​​​មួយរូបនោះ​កំពុង​

​រាជធានីភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ​បន្ទាប់ពី​បុរសរងគ្រោះ​​​មួយរូបនោះ​កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាម​ផ្លូវ​សុខ​ៗ ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង ​បើក​ស្របទិស​គ្នា​​មក​​ដល់​បាន​បុ.ក​ និង​កិ.ន​ពីក្រោយ​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​​កុងតឺន័រ​​មួយគ្រឿង​ខាងលើ ព​ណ៍​បៃតង​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-1149 បើកបរ​ដោយ​បុរស​ម្នាក់​មិនស្គាល់អត្តសញ្ញាណ​ ចំណែក​​បុរស​រង​គ្រោះ​ខាងលើ​មិនស្គាល់អត្តសញ្ញាណ​នោះ​ទេ ជាអ្នកបើកបរ​ម៉ូតូមួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ព​ណ៍​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CH-2101​។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​គេឃើញ​រថយន្តកុងតឺន័រ​ខាងលើ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។ ​ចំណែក​បុរស​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ពី​ជើង​ទៅ​ត្បូង​ទិស​ដៅ​ស្រប​ទិស​គ្នា​ផង​ដែរ ហើយ​ជិះ​តែ​ម្នាក់​ឯ​ប៉ុណ្ណោះ​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ពុំ​ដឹង​ថា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​រវល់​តែ​ងាក​ទៅ​ណា​ទេ ក៏​ស្រាប់តែ​ជ្រុល​ទៅ​បុ.ក​ពីក្រោយ​ម៉ូតូ​មួយគ្រឿងនោះយ៉ាង​​ពេញទំហឹង​តែ​ម្ដង​។

អ្នក​ឃើញ​ហេតុការណ៍​រូប​នោះ​បាន​ប្រាប់​ថែម​ទៀត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​ដួល​ហើយ​ម៉ូតូ​ជាប់​ក្រោម​រថយន្ត ​ចំណែក​បុរស​ជា​អ្នក​​បើកបរ​ម៉ូតូ​ខ្ទាត​ចេញ​ខុស​កង់​រថយន្ត ​និងបណ្តាល​ឱ្យ​រង​របួសធ្ងន់ បន្ទាប់​មក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ