ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ប្រុស​ស្រី​៣០​នាក់​ក្នុង​ភោជនីយដ្ឋាន និង​បារ​មួយ​កន្លែង ផាកពិន័យ​តាម​ច្បាប់​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភោជនីយដ្ឋាន និង បារ យីហោ BATTOUN នៅ​អគារ​សម័យ ស​ឃ្វែ​រ នៅ​តាម​បណ្តោយ​ផ្លូវ​៣៣៧ ដែល​បាន​លួច​បើក​ដំណើរការ ជួបជុំ​ផឹកស៊ី ល្មើស​នឹង​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភោជនីយដ្ឋាន និង បារ យីហោ BATTOUN នៅ​អគារ​សម័យ ស​ឃ្វែ​រ នៅ​តាម​បណ្តោយ​ផ្លូវ​៣៣៧ ដែល​បាន​លួច​បើក​ដំណើរការ ជួបជុំ​ផឹកស៊ី ល្មើស​នឹង​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣០​នាក់ នាំ​ទៅ​កាន់​អធិកា​ដ្ឋា​ន​ខណ្ឌ​អប់រំ និង​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​កូ​វី​ដ​១៩ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​អគារ SAMAI SQUARE (​សម័យ​ស​ឃ្វែ​រ​) ចំណុច​ភោជនីយដ្ឋាន និង​បារ យីហោ BATTOUN ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួលគោក ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​ទាំង​៣០​នាក់​ខាងលើ​នោះ រួម​មាន​ភ្ញៀវ និង​បុគ្គលិក មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ដំណឹង​ថា ភោជនីយដ្ឋាន និង​បារ​ខាងលើ​នេះ បាន​លួច​បើក​ដំណើរការ​ទទួលភ្ញៀវ​ចូល​ជួប​ផឹកស៊ី ដែល​ល្មើស​នឹង​បំរាម​រដ្ឋបាល​រាជធានី​ភ្នំពេញ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​កម្លាំង​អន្តរាគមន៍​ខណ្ឌទួលគោក បាន​ធ្វើការ​បង្ក្រាប​ជាក់ស្តែង ហើយ​ក៏​បាន​ឃាត់ខ្លួន​មនុស​ប្រុស​ស្រី​ជាង​៣០​នាក់ សរុប​ទាំង​បុគ្គលិក និង​ភ្ញៀវ ។

បន្ទាប់​ពី​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​៣០​នាក់​នោះ​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ហៅ​ក្រុម​គ្រូពេទ្យ ចុះ​យក​សំណាក​ធ្វើតេស្ត​ភ្លាម​ៗ ជា​ចេញ​លទ្ធផល​គឺ​អវិជ្ជមាន រួច​ក៏​បាន​បញ្ជូន​ខ្លួន​បន្ត​ទៅ​កាន់​អធិកា​ដ្ឋា​ន​ខណ្ឌទួលគោក ធ្វើការ​ពិន័យ​ជា​ប្រាក់​តាម​ច្បាប់​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ