ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! តារាចម្រៀង ខេ​ម បាត់​អស់​ច្រើន​ខែ តែឮ​ថា​ខែ​តុលា​មក​វិញ​ហើយ តើ​ពិត​ទេ?

2 ឆ្នាំ មុន
  • ភ្នំពេញ

ដោយសារ​តែ​ផ្ទះ​គូស្នេហ៍ មាននៅ​ប្រទេស​បារាំង ស្រាប់តែ ខេ​ម បាន​ចំណាយពេល​ប្រមាណ​ជាង​២​ខែ ដើម្បី​ទទួល​យក​នូវ​អនុស្សាវរីយ៍​បន្ត​ទៀត​នា​តំបន់​ស៊ី​វិ​ល័យ​នោះ​។ ទំនេរ​ពី​ការងារ ច្រើន​ក្នុង​សិល្បៈ​បែប​នេះ​ហើយ ទើប

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ផ្ទះ​គូស្នេហ៍ មាននៅ​ប្រទេស​បារាំង ស្រាប់តែ ខេ​ម បាន​ចំណាយពេល​ប្រមាណ​ជាង​២​ខែ ដើម្បី​ទទួល​យក​នូវ​អនុស្សាវរីយ៍​បន្ត​ទៀត​នា​តំបន់​ស៊ី​វិ​ល័យ​នោះ​។ ទំនេរ​ពី​ការងារ ច្រើន​ក្នុង​សិល្បៈ​បែប​នេះ​ហើយ ទើប ខេ​ម អាច​នៅ​ជិត​ក្បែរ​កាយ​គូស្នេហ៍ ដើម្បី​បាន​រឹតចំណង​ស្នេហ៍​អោយ​កាន់តែ​ល្អ​។ ពិសេស​ការ​មើលចិត្ត​គ្នា​អោយ​ច្បាស់​ថែម​ទៀត មុន​ហែល​ឆ្លង​ចំណង​៥​ប្រការ​។

តារាចម្រៀង​លោក ប៉ុន សុ​ណា​រិ​ន ហៅ​ខេ​ម បាន​ទៅ​ដើរ​លេង​នៅ​ប្រទេស​បារាំង​, អា​ឡឺ​ម៉​ង់ និង​ស្វី​ស​សរុប​រយៈពេល​ជាង​២​ខែ ទើប​តារាចម្រៀង​សំនៀង​ស្អក​រូប​នេះ ប្រកាស​ថា នឹង​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៤ ខែតុលា ខាង​មុខ​នេះ​។ ដំណើរ​កម​ន្សា​ន្ដ​នៅ​បរទេស​រវាង ខេ​ម និង​គូស្នេហ៍​លោក គឺ​អ្នក​នាង​ស្រី​កា នេះ មិនមែន​ជា​លើក​ទី​១ នោះ​ទេ​។

ប៉ុន្ដែ​ជា​រៀង​រាល់​ឆ្នាំ ខេ​ម តែងតែ​ដឹក​ដៃ​កំពូល​ស្នេហ៍​ទៅ​ដើរ​លេង​នៅ​បារាំង និង​បង្ហួស​ទៅ​ប្រទេស​ជិតខាង​ម្ដង ដែល​ជូន​កាល​មាន​រយៈពេល​ជាង​១​ខែ តែ​ដោយសារ​ឆ្នាំ​នេះ ខេ​ម ទំនេរ​ច្រើន​ពី​ការងារ​សិល្បៈ ទើប​តារា Galaxy នាំ​គូស្នេហ៍​ទៅ​សាសង និង​ចង​អនុស្សាវរីយ៍​ឲ្យ​កាន់តែ​រឹង​មាំ​ដល់​ទៅ​ជាង​២​ខែ ហើយ​គេ​ជឿ​ថា ចំណងស្នេហា​ជាង​៥​ឆ្នាំ​នេះ ខេ​ម និង​ស្រី​កា ប្រាកដជា​ស្វែង​យល់ចិត្ត​គ្នា​បាន​ច្រើន​ថែម​ទៀត​ជាក់​ជា​មិន​ខាន ខណៈ​ដែល​មុន​នេះ ខេ​ម ក៏​បាន​បង្ហាញ​សញ្ញា​មានកូន​ប្រុស​ម្នាក់​អាយុ​២​ឆ្នាំ​ផង​ដែរ​ព្រោះ​តែ​ក្មេង​នោះ​មានមុខមាត់​ស្រ​ដៀង​លោក​សុ​ណា​រិ​ន ហើយ​ត្រូវ​បាន​តារា​សំនៀង​ស្អក​រូប​នេះ​បញ្ចេញ​នៅ​ថ្ងៃ​ខួបកំណើត​។

តារាចម្រៀង ប៊ុ​ន សុ​ណា​រិ​ន ហៅ​ខេ​ម បាន​ធ្វើ​អោយ​គេ​ចាប់អារម្មណ៍ ក្រោយ​ពេល​តារា​កំពុង​ល្បីល្បាញ​រូប​នេះ បង្ហោះ​រូប​កុមា​រា​ម្នាក់ ហើយ​ពោល​ពាក្យ​ក្នុង​ចិត្ត​ដាក់ ពិសេស​មានការ​ថ្លឹងថ្លែង​ថា ក្មេង​ប្រុស​នោះ មានមុខមាត់​ដូច ខេ​ម ខណៈ​ខ្លះ​ថា ខេ​ម មានកូន​បាត់​ហើយ​មើល​លើ​វ័យ និង​រូបរាង​កាយ ទើប​ដាច់​ចិត្ត​ទម្លាយ​។

មក​ទល់​ពេល​នេះ ខេ​ម កំពុង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​បារាំង​នៅឡើយ ដោយ​បាន​ចំណាយពេល​ចេញ​ទៅ​ជួប​គូស្នេហ៍​នៅ​ទីនោះ ចងក្រង​ចំណង​ស្នេហ៍​។ តារា​សំឡេង​ស្អក​រូប​នេះ បាន​បង្ហាញ​អោយ​ទស្សនិកជន ចាប់អារម្មណ៍​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ខ្មែរ​កាត់​បារាំង​ប្រមាណ​៥​ឆ្នាំ រស់នៅ​ជា​គូស្នេហ៍ ដោយ​មិន​ទាន់​ដាច់​ចិត្ត​ប្រកាស​អោយ​គេ​ដឹង និង​ថ្ងៃ​រៀប​ការ​។ ពី​មុន ខេ​ម លាក់​រឿង​ស្នេហ៍​ណាស់ តែ​ក្រោយមក​ដឹង​ថា ការ​លាក់បាំង​ស្នេហា​មិន​សំខាន់ ឬ​ធ្លាក់​ប្រជាប្រិយភាព ខេ​ម ក៏​សម្រេចចិត្ត​ទម្លាយ​លែង​លាក់លៀម​ដូច​មុន​។

តាម​ការ​អោយ​ដឹង​ទៀត​ថា ខេ​ម ធ្លាប់​រៀប​ការ​យូរ​ដែរ តែ​លាក់​គេឯង​សិន​។ ប៉ុន្ដែ ខេ​ម មិន​ដែល​ទទួលស្គាល់​ថា លោក​រៀប​ការ​ហើយ​នោះ​ទេ តែ​លោក​ថា ទោះជា​អ្នក​នាង​កា មានផ្ទះ​នៅ​បារាំង​មែន ក៏​ថ្ងៃ អនាគត​លោក​មិន​មាន​គម្រោង​ចេញ​ទៅ​រស់នៅ​បារាំង​តាម​គូស្នេហ៍​ដែរ គឺ​អាច​នៅ​ស្រុក​ខ្មែរ​ច្រើន​ជាង​ព្រោះ​ពេល​នេះ​លោក​ក៏​បាន​បង្កើត​មុខរបរ​ក្រៅ​សិល្បៈ​មួយ​ដែរ នោះ​គឺជា​ភោ​ជនី​ដ្ឋា​ន​មួយ​នៅ​ក្បែរ​ខ្លោងទ្វារវត្ត​សំរោង​អណ្ដែត ដែល​ដំណើរការ​តាំងពី​ដើមឆ្នាំ​២០២១ និង​ចំណាយ​ទុន​អស់​ជាង​២០​ម៉ឺន​ដុល្លារ​ឯណោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ