ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ដំណាប់​ស្វាយ សមត្ថ​កិ​ចិ្អ​ន្ត​រាគ​មន៍​អស់​ទឹក​៥​រថយន្ត​ទើប​រលត់

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យ​មួយ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៥​គ្រឿង ទើប​អន្តរាគមន៍​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​ភ្លើង​មិន​ឆេះ​រាលដាល​ទៅ​អគា​ផ្សេង​ឡើយ​។ ចំពោះ​មូលហេតុ​ដោយសារ​ជាង​ផ្សា​ដែក​លើដំបូល​ធ្លាក់ទឹក​អ​ន្សា​មក​លើ​កញ្ច្រែង​សម្រាប់​ដាក់​ដំណាប់​ស្វាយ​។ ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​០៥​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែកញ្ញា…

ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យ​មួយ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៥​គ្រឿង ទើប​អន្តរាគមន៍​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​ភ្លើង​មិន​ឆេះ​រាលដាល​ទៅ​អគា​ផ្សេង​ឡើយ​។ ចំពោះ​មូលហេតុ​ដោយសារ​ជាង​ផ្សា​ដែក​លើដំបូល​ធ្លាក់ទឹក​អ​ន្សា​មក​លើ​កញ្ច្រែង​សម្រាប់​ដាក់​ដំណាប់​ស្វាយ​។ ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​០៥​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​រោងចក្រ​ដំណាប់​ស្វាយ​មូ​តា ស្ថិត​នៅ​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ក្រុម​ជាងដែក​មួយ​ក្រុម​បាន​ឡើង​ទៅ​ផ្សារ​ដែក​លើដំបូល​រោងចក្រ​ពេល​ដែល​ផ្សារ​ពុំ​មាន​នរណា​ចាប់អារម្មណ៍​រឿង​ទឹក​អ​ន្សា​ធ្លាក់​ទៅ​ក្រោម​ប៉ះ​ជាមួយ​កញ្ច្រែង​សំ​ម្រា​ប់​ដាក់​ដំណាប់​ស្វាយ​នោះ​ទេ​។ ប្រភព​បន្ត​ថា ពេល​ដែល​ជាង​កំពុង​ផ្សារ​ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មក​ដល់​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់ភ្លើង​បាន​ទាន់​ពេលវេលា​ដោយ​ភ្លើង​មិន​បាន​ឆាបឆេះ​ដល់​អគារ​ផ្សេង​ឡើយ​។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ភ្លើង​ឆាបឆេះ​ឡើង​គឺ​មក​ពី ជាង​ផ្សារ​ដែក​ធ្លាក់​កម្ទេច​ភ្លើង​ចូល​គំនរ​ស្រការ​ជ័រ​(​កញ្ច្រែង​)​សម្រាប់​ច្រក​ផ្លែស្វាយ​។

ករណី​នេះ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ពន្លត់​អគ្គិភ័យ​បាន​ទាន់​ពេលវេលា​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​នួន​០៥​គ្រឿង​។ ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ព្រោះ​ពេល​កើតហេតុ​កម្មករ​ដែល​បម្រើ​ការងារ​នៅ​ទីនោះ​នាំ​គ្នា​រត់​ចេញ​ទាន់​ពេលវេលា​គ្រាន់តែ​ខូចខាត​កញ្ច្រែង​ជ័រ​អស់​ចំនួន​២០០០៕ ដោយ ៖ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ