ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​តិចតួចតែកា.ប់​គ្នា​ផ្អើល​ផ្សារ​ភូ​ពុ​យ​​

2 ឆ្នាំ មុន

​ខេត្តបាត់ដំបង​៖ មនុស្ស​០២​ក្រុម​បាន​បើក​ឆាក​ច្បាំង​គ្នា ដោយ​កាំបិត​និង​ពូថៅ​យ៉ាង​សាហាវកក្រើក​ផ្សារ​ទំនើប«ភូ​ពុ​យ​»​ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​០៥​នាក់ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា នេះ​។ នេះ​បើ​តាម​ព័ត៌មាន​បឋម​ពី​កន្លែង​កើតហេតុ​។ សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា…

​ខេត្តបាត់ដំបង​៖ មនុស្ស​០២​ក្រុម​បាន​បើក​ឆាក​ច្បាំង​គ្នា ដោយ​កាំបិត​និង​ពូថៅ​យ៉ាង​សាហាវកក្រើក​ផ្សារ​ទំនើប«ភូ​ពុ​យ​»​ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​០៥​នាក់ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា នេះ​។ នេះ​បើ​តាម​ព័ត៌មាន​បឋម​ពី​កន្លែង​កើតហេតុ​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ប្រយុទ្ធ​គ្នា​ទាំង​០៥​នាក់​នោះ មិន​ទាន់​មាន​ភាគី​ណាមួយ​រង​បួស​ធ្ងន់ធ្ងរ​ទេ ហើយ​គេ​ក៏​មិន​ទាន់​ស្គាល់ឈ្មោះ​ដែរ តែ​ភាគី​ម្ខាង​ឃាត់ខ្លួន​បាន​០២​នាក់ រីឯ​ភាគី​ម្ខាង​ទៀត​ឃាត់​បាន​០៣​នាក់​។ បើ​តាម​ចម្លើយ​នៅ​កន្លែង​កើតហេតុ អំពើ​ហឹ​ង្សា​ដ៏​ឃោរ​ឃៅ​នេះ ​គឺ​ផ្ដើម​ចេញពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​ប​ន្ទូ​ច​ប៉ុណ្ណោះ ដែល​គ្មាន​កា​យោគយល់​គ្នា​។ ប៉ុន្តែ​យ៉ាង​ណា​ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ភាគី​ទាំង​០២​បាន​ចំនួន​០៥​នាក់​។

ពេល​នេះ ​សមត្ថកិច្ច​បាន​នាំ​ជន​ទាំង​០៥​នាក់​នោះ​ទៅ​សួរនាំ​នៅ​អធិការ​ក្រុង​បាត់ដំបង​ហើយ​។ ព័ត៌មានលម្អិត កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ