ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​៣​ម៉ោង​​ប៉េ​អឹម​បង្ក្រាប​ក្រុម​ជួញ​ដូរ​​​២​ករណី​ឃាត់​​​មនុស្សបាន​៤​នាក់

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ចន្លោះ​ពេល​ជាង​៣​ម៉ោង នៅ​យប់​ថ្ងៃ​ទី ២៨ កញ្ញា កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​បាត់ដំបង បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿន​ញៀន​ចំនួន​០២​ករណី ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ថែម​ទាំង​រឹបអូស​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​…

ខេត្តបាត់ដំបង​៖ ចន្លោះ​ពេល​ជាង​៣​ម៉ោង នៅ​យប់​ថ្ងៃ​ទី ២៨ កញ្ញា កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​បាត់ដំបង បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿន​ញៀន​ចំនួន​០២​ករណី ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ថែម​ទាំង​រឹបអូស​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​ ។

យោង​តាម​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១ នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី ២៨ កញ្ញា កម្លាំង​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ នៅ​ចំណុច​ភូមិ​តា​កុយ សង្កាត់​ក្ដុល​ដូនទាវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​។ ជន​ទាំង​០២​នាក់​នេះ ឈ្មោះ បួរ ស័​ក្ដ​វ​ណ្ណា ហៅ បៀរ ប្រុស​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង និង ឈ្មោះ ឈៀង ឡាយ​ឈី ស្រី​អាយុ​២២​ឆ្នាំ នៅ​ភូមិ សង្កាត់​កើតហេតុ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ទាំង​០២​នាក់​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ដូច​ជា ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់ ទម្ងន់​១៤,១៩​ក្រាម ម៉ូតូ​សម្រាប់​ជិះ​ប្រព្រឹត្ត​បទល្មើស​០១​គ្រឿង និង វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ ដោយឡែក​ករណី​ទី​២ បើ​តាម​របាយ​ការ​ណ៏​ដដែល ប្រមាណ​ចន្លោះ​ពេល​ជាង​៣​ម៉ោង​ប៉ុណ្ណោះ គឺនៅ​ម៉ោង​១១​និង​៣០​នាទី​កណ្ដាល​អា​ធ្រា​ត្រ​ថ្ងៃ​ដដែល កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើការ​បង្ក្រាប​បទល្មើស​ដដែល​នេះ នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត រួម​ទាំង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​ផង​។ ជនសង្ស័យ​ទាំង​០២​នាក់​នេះ ម្នាក់​ឈ្មោះ ញឹក កុសល ហៅ ប៉ែល ប្រុស​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​តា​ព្រួច សង្កាត់​ក្ដុល​ដូនទាវ និង ម្នាក់​ទៀត​ឈ្មោះ ចាន់ សុ​ទីង ប្រុស​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​តា​កុយ សង្កាត់​ក្ដុល​ដូនទាវ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​១១​កញ្ចប់ ទម្ងន់ ៣,៤៣​ក្រាម និង ម៉ូតូ​សម្រាប់​ជិះ​ប្រព្រឹត្ត​បទល្មើស​០១​គ្រឿង​។ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​និយាយ​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាំង​០២​ករណី​នេះ គឺ​ធ្វើ​ឡើង​នៅ​ពេល​ជនសង្ស័យ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។ ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ទាំង​០៤​នាក់​នេះ រួម​ទាំង​វត្ថុ​តាង​ផង ទៅ​កាន់​សាលាដំបូង​ខេត្ត​
ហើយ​៕ ​

អត្ថបទសរសេរ ដោយ