ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនចង់ឮមនុស្សជុំវិញខ្លួននិយាយមើលងាយបែបនេះទៀត នាង​ប៉ងបញ្ចប់គ្រប់យ៉ាងលើស្ពាន​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ កំព្រា​ឪពុក​ម្ដាយ ​រស់នៅ​ម្នាក់ឯង​តែលតោល​ និង​តូចចិត្ត​អ្នក​ស្គាល់គ្នា ​ព្រមទាំង​សាច់

រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ កំព្រា​ឪពុក​ម្ដាយ ​រស់នៅ​ម្នាក់ឯង​តែលតោល​ និង​តូចចិត្ត​អ្នក​ស្គាល់គ្នា ​ព្រមទាំង​សាច់ញាតិ​​និយាយ​មើលងាយ​នាងថា​ជា​​អ្នក​ក្រ គ្មានអ្វីៗដូចគេ ទើប​ធ្វើ​ឱ្យនាងគិតខ្លី ក៏​ហៅ​ម៉ូតូ​កង់​បី​ជិះ​ពី​កៀនស្វាយ​មក​ស្ពាន​ជ្រោយចង្វារ​ ប៉ុនប៉ង​លោ.តទឹក​ តែមិនបានសម្រេច ក៏​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ទាន់ ​និងបង្កការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​គល់​ស្ពាន​ជ្រោយចង្វារ​ចាស់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

នារី​ដែល​ប៉ុនប៉ង​លោ.តទឹក​មិន​បាន​សម្រេច​​ខាងលើ​ឈ្មោះ ទៀង អាយុ​២២​ឆ្នាំ មុខរបរ​លក់កាហ្វេ នាង​​ជា​កូនកំព្រា​ឪពុក​ម្ដាយ ស្នាក់​នៅ​ភូមិ​កៀនស្វាយ ខេត្តកណ្តាល ​។

នាងបានរៀបរាប់​ឱ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​​នាង​​គិត​ខ្លី​ប៉ុនប៉ង​បញ្ចប់ជីវិត​​បែប​នេះ គឺ​រូប​​នាង​តូចចិត្ត​នឹង​ខ្លួនឯង ដែល​ជា​កូនកំព្រា​ ត្រូវ​មនុស្ស​ជុំវិញ​ខ្លួន​មើលងាយ​នាង​ទៀត​ថា​ជា​មនុស្ស​ក្រ​ គ្មាន​អ្វី​ៗ​ដូច​គេ មិន​ថា ​សាច់ញាតិ​ក៏​ដូច​ជា​មិត្ត​ភ័ក្ដិ សុទ្ធតែ​និយាយ​ដូច្នេះ ទើប​ធ្វើ​ឲ្យ​នាង​អន់ចិត្ត​ ព្រោះ​គ្មាន​អ្នក​លើកទឹកចិត្ត ហើយ​សុញគំនិត​គិត​អ្វី​មិន​ចេញ ក៏​ជិះ​ម៉ូតូ​កង់​បី​ពី​កៀនស្វាយ មក​ស្ពាន​ជ្រោយចង្វា ក្នុង​គោលបំណង​លោ.តទឹក​បញ្ចប់ជីវិត​ខ្លួន ព្រោះ​មិន​ចង់​លឺ​ពាក្យ​គេ​មើលងាយ​ទៀត ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ គេ​ឃើញ​នារី​​មួយ​រូប​ខាងលើ​ដើរ​ឡើង​ស្ពាន​ជ្រោយចង្វារ​តែ​ម្នាក់ឯង​ ទាំង​យំ​ទឹកភ្នែក​រលីងរលោង ​បន្ទាប់ពី​ឃើញ​សភាព​មិន​ស្រួល​​បែបនេះ ពួកគាត់​ក៏​ចូល​ទៅ​ឃាត់​សួរនាំ ទើប​ដឹង​ថា​ នារី​រូប​​នោះ​ប៉ុនប៉ង​លោ.តទឹក​បញ្ចប់ជីវិត​ ក៏​នាំគ្នាជួយ​ឃាត់​ និង​ទាញ​ដៃ​​នាង​ចុះ​មក​ក្រោម​វិញ រួច​និយាយ​លួងលោម​លើកទឹកចិត្ត ធ្វើ​អោយ​​នាង​ទន់​ចិត្ត ព្រម​ស្តាប់​តាម​រហូត​លែង​គិត​ខ្លី​បែប​នេះទៀត ។

ក្រោយ​កើតហេតុ​ នារី​​មួយរូប​ខាងលើ​បាន​ហៅ​ម៉ូតូ​កង់​បី​ជិះ​ត្រឡ​ប់ទៅផ្ទះវិញ​ និង​សន្យា​ថា រូប​នាង​ឈប់​គិត​ខ្លី​បែប​នេះ​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ