ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជនសង្ស័យប្ល.ន់​ម៉ូតូ​ពេល​យប់​ ត្រូវបញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​បាន​ធ្វើ​សកម្ម​ធាក់​ និង​វា.យ​

​រាជធានី​ភ្នំពេញ ​៖ ​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​បាន​ធ្វើ​សកម្ម​ធាក់​ និង​វា.យ​ប្ល.ន់​យក​ម៉ូតូ​អ្នកដំណើរ​ពេល​យប់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ​ដើម្បី​ចាត់​ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយ ក្រោយ​ពី​ការ​ឃាត់ខ្លួន​បាន​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​រួចរាល់ ក្រុម​នេះ​សុទ្ធសឹងតែ​ជា​ជន​ស្ទាវ ហើយ​ត្រូវ​បាន​នគរបាល​កោស​ក់​ចោល​ទាំង​៥​នាក់​តែ​ម្ដង​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ រួម​មាន​១-​ឈ្មោះ ផុ​ន សុធី ភេទប្រុស អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ ជា សុខ​ជី​ន ភេទប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ៣-​ឈ្មោះ ចូ​ច រ័​ត្ន ភេទប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ​៤-​ឈ្មោះ ហាន ហ៊ី​ម ភេទប្រុស អាយុ​១៨​ឆ្នាំ និង​៥-​ឈ្មោះ សយ វាសនា ភេទប្រុស អាយុ​២០​ឆ្នាំ​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

​ក្រោយ​ឃាត់ខ្លួន​នគរបាល​ដកហូត​បាន​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា ធុនសេ​​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​កំពង់ធំ 1L-3104 , កាំបិ.ត​ដង​ជ័រ​ទំហំ​២​ធ្នាប់​ដៃ ប្រវែង​២៥​ស​ង្ទី​រ​ម៉ែត្រ​ ចំនួន​១​ដើម​។

នគរបាល​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រុម​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​សហ​ការណ៍​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ​ក្រោយ​ពេល​ដេញ​តាម​ធាក់​និង​វា.យ​យុវជន​ម្នាក់​ឈ្មោះ ពៅ វុ​ត្ថា អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប្ល.ន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ 1R-0035 រួច​ព្យាយាម​គេចខ្លួន​បាន​រយៈពេល​ជិត​២០​ថ្ងៃ​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៧ ខែកញ្ញា​ឆ្នាំ​២០២១ យុវជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​ធ្វើការ​រោងចក្រ​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ផ្ទះ​ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ លុះ​ពេល​ទៅ​ដល់​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ស្រាប់តែ​​ជនសង្ស័យ​ខាងលើ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​ធាក់​ផ្ដួល ​បណ្ដាល​ឲ្យ​ដួល​។

​តាម​ប្រភព​ខាងលើ​បាន​​បន្ត​ទៀត​ថា បន្ទាប់​មក​ក្រុម​នេះ​បាន​ដេញ​វា.យ​ថែម​ទៀត ប៉ុន្តែ​យុវជន​រង​គ្រោះ​រត់​ចេញ​រួច​ ហើយ​ក៏​ត្រូវ​ជនសង្ស័យ​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ក្រោយមក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​ជួយ​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ក្រុម​ចោរប្ល.ន់​ ​ខណៈនោះ​កម្លាំង​នគរ​បាន​ខណ្ឌដង្កោ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​បាន​បើក​ការ​ស្រាវជ្រាវ រួច​បាន​សហ​ការណ៍​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​តែ​ម្ដង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ