ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​ដោយ​ញី​ឈ្មោល​…

8 ឆ្នាំ មុន

សង្គម​កម្ពុជា​យើង​មាន​តែ​បក្ស​២​គ្រឿង​ប៉ុណ្ណោះ ដែល​មាន​សំឡេង​ខ្ទរខ្ទារ​គ្រោតគ្រាត​ជាងគេ ។ ទៅ​ទីណា​ក៏​ដោយ​…​ ស្គាល់​ជាងគេ​បក្ស​កាន់​អំណាច​ដែល​កំពុង​អភិវឌ្ឍន៍

សង្គម​កម្ពុជា​យើង​មាន​តែ​បក្ស​២​គ្រឿង​ប៉ុណ្ណោះ ដែល​មាន​សំឡេង​ខ្ទរខ្ទារ​គ្រោតគ្រាត​ជាងគេ ។
ទៅ​ទីណា​ក៏​ដោយ​…​ ស្គាល់​ជាងគេ​បក្ស​កាន់​អំណាច​ដែល​កំពុង​អភិវឌ្ឍន៍ និង​បក្ស​ប្រឆាំង​ដែល​ពូកែ​រក​លេខ​ដាក់​គ្មាន​ខាង​រិះគន់​… ​ជេរ​ប្រមាថ​…​ បន្ទាបបន្ថោក​… ​តាម​កំហឹង ។

ចំណាំទុក​ច្បាស់​ណាស់​…​ ពេល​ណា​បក្ស​ប្រឆាំង​ដែល​ជា​បក្ស​មាត់ដាច លេង​ខ្លាំង​ពេក​… ​សំដី​ឈ្លើយ​ដាក់​បក្ស​កាន់​អំណាច​…​ មិនយូរ​ទេ បក្ស​កាន់​អំណាច​វ៉ៃ​បក​វិញ​រញ្ជួយ​មេក្រូ​… ​វ៉ៃ​បក​លាន់​ភូស​ៗ !… ​មិនមែន​វ៉ៃ​ចោល​ទទេ​ៗ​ទេ​… ​វ៉ៃ​ហើយ​ចង្អុល​ពី​ច្បាប់​… ​ពី​ក្រមសីលធម៌​…​ ពី​មារយាទថោក មារយាទថ្លៃ​… ​ដើម្បី​ជួយ​តម្រង់ផ្លូវ​…

ចំណាំទុក​ទៀត​…​ ឱ្យ​តែ​បក្ស​ទាំង​២​គ្រឿង​ទាស់​គ្នា​បែកផ្សែង​ម្តង​ៗ… ​ប្រជានុរាស្ត្រ ព្រមទាំង​អ្នករក​ស៊ី​តូច​ធំ​ទាំងឡាយ​…​ ភ័យ​ព្រួយ​ណាស់​ពី​សុវត្ថិភាព​និង​វាសនា​សង្គម​…​ ចង់រក​ស៊ីធំ មិនសូវ​ហ៊ាន​លូក​ទេ ខ្លាច​រលាក​…

ទៅ​ទីណា​ក៏​គេ​និយាយ​ខ្សិ​ប​ៗ​ដែរ​… ​បើ​បក្ស​កាន់​អំណាច​នៅ​តែ​ឈ្នះ​…​ អត់​ភ័យ អត់​ខ្លាច​ទេ​រឿង​បោះទុនរ​កស៊ី…​ ប៉ុន្តែ បើ​បក្ស​ដែល​គេ​មិន​ភ័យ​ខ្លាច​នេះ បែរជា​ចាញ់​វិញ​…​ ច្បាស់​ជា​ភ្នែក​មក​នៅ​កញ្ចឹងក​…​ ដួល​រលំ តោ​ទ្រា​ទាំងអស់​គ្នា​ហើយ! ម្នាក់​ៗ​ចាំ​មើល​ដំណើរ​របស់​បក្ស​ទាំង​២​នេះ​បន្ត​ទៀត​សិន ។

ឥឡូវនេះ​សង្គ្រាម​វោហា​សាស្ត្រ​បាន​ស្ងប់ស្ងាត់​ហើយ​…​ គ្មាន​ជេរ​ម៉ោ ហើយ​ក៏​គ្មាន​ជេរ​ទៅ​ដែរ​…​​ ក្រុម​អ្នកវិភាគ​និយាយ​ថា បក្ស​ប្រឆាំង​ដែល​ដឹកនាំ​ក្នុង​ប្រទេស​ចាប់ផ្តើម​ស្លូត​…​ ស្លូត​មួយស្របក់​ហើយ​…​ ស្លូត​ចំពោះ​មុខ​បក្ស​កាន់​អំណាច​ហើយ​…​ ប្រហែលជា​ជាប់រវល់​ផ្អែម​ជាមួយ​ផ្កា​ក្រពុំ​ទេ​ដឹង ?

ទាយ​ទុក​មុន​ឱ្យ​ហើយ​… ​ឃើញ​ខ្លាក្រាប​កុំ​ថា​ខ្លា​សំពះ​… ​ខ្លា​ដែល​សំពះ​សង្ស័យ​ខ្លា​កំពុង​ដោយ​ញី​ឈ្មោល​… ​សង្ស័យ​កំពុង​បន្ត​ពូជ​ក្នុង​ព្រៃ​ហេមពាន្ត​យើង​នេះ​បាន​មួយទៀត​ផង​ក៏​មិនដឹង​…

គួរ​ឈប់​ភ័យ​…​ ​ឈប់​ខ្លាច​… ​ឈប់​ព្រួយបារម្ភ​ទៅ​…​ គិត​រឿងរ​កស៊ី​វិញ​…​ សង្គម​មិន​អាច​ប្រែប្រួល​… ​មិន​អាច​ក្រឡាប់​ចាក់ចោល​បាន​ទេ​… ​ខ្លា​ដែល​កំពុង​ដោយ​ញី​ឈ្មោល កំពុង​ដេក​មិន​លក់ បក់​មិន​ល្ហើយ​ហើយ​…​ ហេ ! ហេ !
                     អា​ឡេវ