ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្គាល់​​​ផ្ទះ​មេខ្យល់​​​នៅ​​តែចាប់​​អត់​​បាន​ ​បានតែ​ពល​​ករ​​​ប្រុង​​លួច​​ឆ្លង​​ទៅ​ថៃ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​​ប្រភព​ព័​ត៌​មាន​ពី​បន្ទាត់​ព្រំដែន​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​២៨​ កញ្ញា​ ២០២១​ កម្លាំង​ចម្រុះ​ជួរ​មុខដែល​ឈរជើង​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ ​និង​ស្រុក​ស្វាយចេក​ និង​ស្រុក​អូរ​ជ្រៅ ​បាន​ធ្វើកា​រទប់ស្កាត់​ឃាត់ពលករ​ប្រុង​លួច​ឆ្លង​ដែន​ទៅប្រទេស​ថៃ​ចំនួន​១៥​នាក់​…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​​ប្រភព​ព័​ត៌​មាន​ពី​បន្ទាត់​ព្រំដែន​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​២៨​ កញ្ញា​ ២០២១​ កម្លាំង​ចម្រុះ​ជួរ​មុខដែល​ឈរជើង​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ ​និង​ស្រុក​ស្វាយចេក​ និង​ស្រុក​អូរ​ជ្រៅ ​បាន​ធ្វើកា​រទប់ស្កាត់​ឃាត់ពលករ​ប្រុង​លួច​ឆ្លង​ដែន​ទៅប្រទេស​ថៃ​ចំនួន​១៥​នាក់​ ​​មាន​ប្រុស​៨​នាក់ ​និងស្រី​៧​នាក់ ​។ កម្លាំងជួរមុខរួមមាន​ យោធា​កងពល​៥១,​ យោធា​ការពារ​ព្រំដែន​លេខ​៥០៣,​ នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ និងមានកម្លាំង​​អាវុធហត្ថ​ផងដែរ ។

​ប្រភព​បន្ត​ថា​ ពលករ​​៤​នាក់​ត្រូវ​បាន​កម្លាំង​ល្បាត​២​ នៃ​យោធា​ការពារ​ព្រំដែន​លេខ​៥០៣ ​ឃាត់​ក្នុងភូមិ​ព្រៃ​ចាន់ ​ឃុំ​អូរ​បី​ជាន់​ស្រុក​​អូរ​ជ្រៅ ​។​ ចំណែក​ពលករ​១១​នាក់​ទៀតឃាត់​បាន​ក្នុង​ដី​ឡូ​ត៍របស់​មេខ្យល់​ក្នុងភូមិ​ចំកា​គរ ឃុំ​និង​ស្រុក​ស្វាយចេក​។​

យ៉ាងណា​ក៏ដោយ​ ករណី​នេះ​​ មេខ្យល់​ប្រហែលជា​ដឹងខ្លួន​មុន​​បាន​គេចខ្លួន​បាត់​ស្រមោល ។ ​បច្ចុប្បន្ន ពលករ​ទាំងអស់ ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​យោធា​​យក​ទៅ​ប្រគល់​ឲ្យ​គណៈកម្មការ​ទទួល​ពលករ​វិល​ត្រឡប់​ពី​ថៃ​នៅ​ច្រករបៀង​អូរ​បី​ជាន់ ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ដើម្បី​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ​៕

អត្ថបទសរសេរ ដោយ