ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់ថ្ងៃ អ្នកស្រី មឿ អាង ធ្វើដំណើរជិត ១០០ គីឡូម៉េត្រដើម្បីលក់ចង្រិត ដក់ដឿ ពងក្រួច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានផ្ទះនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម អ្នកស្រី មឿ អាង អាយុ ៣០…

រាជធានីភ្នំពេញ ៖ មានផ្ទះនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម អ្នកស្រី មឿ អាង អាយុ ៣០ ឆ្នាំ ត្រូវក្រោមពីព្រលឹម ហើយចូលផ្ទះនៅពេលយប់វិញ ក្នុងការប្រកបរបរលក់ដក់ដឿបំពង ពងក្រួចស្ងោរ ។ ទោះគាត់មានលំនៅឋាននៅក្នុងខេត្តកំពង់ចាម តែអ្នកស្រីបានធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណ ១០០ គីឡូម៉ែត្រ រៀងរាល់ថ្ងៃមកលក់ដូរនៅជិតស្ពានព្រែកតាមាក់ត្រើយខាងកើត ទីដែលមានអ្នកដំណើរឆ្លងកាត់ច្រើន ។

ស្រ្តីរូបនេះបញ្ជាក់ថា បើមិនស្វះស្វែងរកកន្លែងដែលមានពលរដ្ឋធ្វើដំណើរឆ្លងកាត់ ដើម្បីលក់នោះទេ គឺមិនអាចរកចំណូលបានឡើយ ។ នៅរៀងរាល់ព្រឹកគាត់ត្រូវក្រោកពីប្រលឹមរៀបចំទំនិញ ធ្វើដំណើរតាមរថយន្តឈ្នូល មកឈប់លក់នៅម្តុំស្ពាន់ព្រែកតាមាក់នេះ រហូតដល់យប់លក់អស់ទំនិញដែលមានបានធ្វើដំណើរទៅផ្ទះវិញ ។

 ស្រ្តីអ្នកខេត្តកំពង់ចាមរូបនេះបានប្រាប់ឲ្យដឹងបន្តទៀតថា ក្នុង ១ ថ្ងៃៗអ្នកស្រីលក់ ដក់ដឿចំនួន ៥ គីឡូក្រាម និងចង្រិត ៣ គីឡូក្រាម ព្រមទាំងពងក្រួច ១ កេស ។ «ការលក់ថ្ងៃខ្លះក៏ដាច់អស់ ហើយថ្ងៃខ្លះទៀតអត់ដាច់ក៍មាន បើដាច់អស់ក្នុង ១ ថ្ងៃអាចចំណេញប្រមាណ ៤ ទៅ ៥ ម៉ឺនរៀលដែរ គ្រាន់ដោះស្រាយជីវភាព» ។

មុនក្របរបរនេះអ្នកស្រី អាង ជាកម្មការិនី ប៉ុន្តែដោយសារប្រាក់ខែមិនគ្រប់ចំណាយគាត់សុខចិត្តប្តូរមករកទទួលទានខ្លួនឯង ។ ចំណែកស្វាមីរបស់គាត់ធ្វើស្រែចម្ការ ។ នៅគ្នុងគ្រួសារដែលមានកូនពីរនាក់ ស្រ្តីមេផ្ទះរូបនេះបញ្ជាក់ថា បើមិនខំមិនអាចរស់បានទេ ធ្វើស្រែហូបមិនគ្រប់ យើងមានដីតិច ដូច្នេះមិនអាចពឹងលើរបរតែមួយបានទេ ។

អ្នកស្រី អាង បានរៀបរាប់ប្រាប់ទៀតថា មុខរបរនេះប្រសិនបើពុំមានជំងឺកូវីដរាតត្បាតទេនោះអាចផ្គត់ផ្គង់ជីវភាពបាន ។ ប៉ុន្តែបើជំងឺនេះនៅតែបន្តមានវត្តមានដូចសព្វថ្ងៃនោះ គឺអាចនឹងជួបការលំបាកក្នុងការរកស៊ី ដូចការលក់ដូរនានាដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ