ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មួយ​យក​ម៉ូតូ​​ជិះ​ទៅបាត់២​ថ្ងៃ​ លុះពូខលលួងឱ្យមក​ផ្ទះ​ ទើប​សារភាពការ​ពិត​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​យក​ម៉ូតូ​១​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​ពូ​បង្កើត​ខ្លួន​ទៅ​ដាក់បញ្ចាំ​យក​លុយ​ទិញ​ថ្នាំ​ញៀ.ន​ជក់​ និង​

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​យក​ម៉ូតូ​១​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​ពូ​បង្កើត​ខ្លួន​ទៅ​ដាក់បញ្ចាំ​យក​លុយ​ទិញ​ថ្នាំ​ញៀ.ន​ជក់​ និង​ចាយវាយ​អស់ លុះ​២​ថ្ងៃ​ក្រោយមក​ត្រូវ​នគរបាល​ឃាត់ខ្លួន​ ។​ បន្ទាប់​មក​ដោយសារ​តែ​ឃើញ​ថា​ ជា​សាច់ឈាម​នឹង​គ្នា​ នគរបាល​បាន​ប្រាប់​ឲ្យ​ឪពុក​ម្ដាយ​ជន​នេះ​ចូល​មក​សម្របសម្រួល​ជាមួយ​ម្ចាស់​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​។ ប៉ុន្តែ​ត្រូវ​បាន​ឪពុក​ម្ដាយ​ប្រាប់​មក​វិញ​ថា ពួក​គាត់​អត់​ទៅ​សម្រួល​ទេ ចាត់ការ​តាម​ច្បាប់​ទៅ​ចុះ ព្រោះ​កូន​ម្នាក់​នេះ​បំផ្លាញ​ក្រុម​គ្រួសារ​ច្រើន​លើក​មក​ហើយ ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ ២០២១ នៅ​ក្នុង​ខណៈ​ពេល​ដែល​ជន​នេះ​ត្រឡប់​ចូល​ផ្ទះ​របស់​ខ្លួន​វិញ​ដែល​ស្ថិត​ភូមិ​ម័​ល ​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ផាត់ សុ​ភ័ក្ត្រ ភេទប្រុស អាយុ​២៨​ឆ្នាំ មាន​សារធាតុ​ញៀ.ន​ក្នុង​ខ្លួន ។ ​ចំណែក​បុរស​ដែល​ជា​ពូ​បង្កើត​ឈ្មោះ​មៀ​ច ម៉ា​ន់ អាយុ​៤០ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា​ឆ្នាំ​២០២១ គាត់​បាន​ទៅ​ចូលរួម​កម្មវិធី បង្កក់​ក្មួយ​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ។ ​ខណៈនោះ​ក៏​មានការ​ហូប​ចុក​ជុំ​បងប្អូន​កូនក្មួយ​បន្តិចបន្តួច ក្នុង​នោះ​ក៏​មាន​ក្មួយ​ដែល​ជា​ជនសង្ស័យ​ម្នាក់​នេះផង​​ដែរ ​​លុះដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល​ ជនសង្ស័យ​បាន​យក​ម៉ូតូ​​របស់​គាត់​ជិះ​ទៅ​បាត់​ស្រមោល​ ដោយ​មិន​បាន​ប្រាប់​ថា​ទៅ​ណា​ឡើយ​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២៧ ខែ​ឆ្នាំ​ដដែល ទើប​ក្មួយ​ប្រុស​រូប​នេះ​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា ខ្ញុំ​យក​ម៉ូតូ​ពូ​ទៅ​បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​បាត់​ហើយ រួច​ក៏​បិទ​ទូរស័ព្ទ​បាត់​ទៅ​។ លុះដល់​ថ្ងៃ​ទី ២៨​ខែ​ឆ្នាំ​ដដែល​ គាត់​ក៏​បាន​ខ​លលួង​លោម​ឲ្យ​ក្មួយ​ប្រុស​កំហូចរូប​​នេះ​ត្រឡប់​មក​ផ្ទះ ដោយ​ប្រាប់​ថា​ឲ្យ​ជូន​គាត់​ទៅ​លស់​យក​ម៉ូតូ​វិញ​ ​ទើប​ជន​នេះ​ព្រម​ត្រឡប់​ចូល​ផ្ទះ​ហើយ​ក៏​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួន​តែ​ម្ដង​។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​យក​ម៉ូតូ​ពូ​ទៅ​បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​បាន​ប្រាក់​ចំនួន​៣០០​ដុល្លារ ​។ ​បន្ទាប់​មក​បាន​យក​ទៅ​ទិញ​ថ្នាំ​ញៀ.ន​ជក់​ និង​ចាយវាយ​អស់ហើយ​ ។ ​ក្រោយ​ពី​សួរនាំ​រួច ​ដោយសារ​តែ​ភាគី​ទាំង​២​គឺជា​សាច់ឈាម​និង​គ្នា​ ​ទើបនគរបាល​បាន​ហៅ​ឲ្យ​ឪពុក​ម្ដាយ​ទៅ​សម្របសម្រួល​ជាមួយ​ម្ចាស់​ម៉ូតូ​បញ្ចប់រឿង ​ប៉ុន្តែ​ត្រូវ​បាន​ឪពុក​ម្ដាយ​ជន​នេះ​ប្រាប់​ត្រឡប់​មក​វិញ​ថា ពួកគាត់​អត់​ទៅ​សម្រួល​ទេ ចាត់ការ​តាម​ច្បាប់​ចុះ​ ព្រោះ​កូន​ម្នាក់​នេះ​បំផ្លាញ​ក្រុម​គ្រួសារ​ច្រើន​លើក​មក​ហើយ បន្ទាប់​មក​នគរបាល​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ