ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត រឿ​ន ណាត ត្រូវ​បុរស​ម្នាក់​វាយប្រហារ​ទៅ​លើ​រូបភាព​២​ផ្សេង​គ្នា​របស់​នាង

2 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​ប្រិ​យ​មិត្ត​គាំទ្រ​របស់​តារា​សម្តែង រឿ​ន ណាត បាន​សម្តែង​​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គេ​បានឃើញ​បុរស​ម្នាក់​ធ្វើការ​វាយប្រហារ​ទៅ​រូបភាព​ទម្រង់​ពីរ​ផ្សេង​គ្នា​របស់​តារា​រូប​នេះ ដោយ

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​ប្រិ​យ​មិត្ត​គាំទ្រ​របស់​តារា​សម្តែង រឿ​ន ណាត បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គេ​បានឃើញ​បុរស​ម្នាក់​ធ្វើការ​វាយប្រហារ​ទៅ​រូបភាព​ទម្រង់​ពីរ​ផ្សេង​គ្នា​របស់​តារា​រូប​នេះ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។

បុរស​ម្នាក់​ដែល​បាន​ដាក់​ឈ្មោះ​នៅ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «Svet Rong» បាន​ធ្វើការ​ប្រហារ​វាយប្រហារ​មិន​សំចៃមាត់​មក​លើ​តារា​សម្តែង រឿ​ន ណាត​។ ដោយ​ភ្ជាប់​ជាមួយ​រូបភាព​របស់ រឿ​ន ណាត ចំនួន​២​សន្លឹក ដោយ​មួយ​សន្លឹក​នាង​គ្រង​សម្លៀក​បំពាក់​បុរាណ និង​មួយ​សន្លឹក​ទៀត​ស្លៀកពាក់​បែប​សិច​ស៊ី ហើយ​បុរស​រូប​នេះ​ក៏​បាន​សរសេរ​ថា «​សម្រេច​ថា​យ៉ាងម៉េច​ឲ្យ​ពិតប្រាកដ​នេះ? ចង់​ឲ្យ​អញ​ស្លៀកពាក់​ឈុត​បុរាណ​១​លាន​ឈុត ក៏​អញ​ស្លៀក​បាន​ដូច​នាង​ដែរ តែ​អ្វី​ដែល​សំខាន់​តម្លៃ​នាង​នោះ​វា​គ្មាន ទោះ​នាង​ស្លៀក​ឈុត​បុរាណ​រាប់រយ​រាប់​លាន​ឈុត​ក៏​នៅ​តែ​អត់​តម្លៃ ។ កុំ​យក​សំបក​ក្រៅ​ជា​ឈុត​បុរាណ​ម​កបាំងមុខ តាម​ពិត​ថោក​ទេ របស់​២​មួយ​រយ មក​បោក​ពួក​ល្ងង់​ៗ​ថា ១​មួយ​ម៉ឺន ទុក​បោក​កូន​ខ្មែរ​មួយ​ចំនួន​ដែល​ល្ងី​ល្ងឺ​ទៅ​»​។

យ៉ាងណា តាម​រយៈ​សារ​ខាងលើ​នេះ មហាជន​ជា​ច្រើន​បាន​សម្តែង​ការ​ហួសចិត្ត និង​មិន​ពេញចិត្ត​នូវ​អ្វី​ដែល​បុរស​នោះ​បាន​សរសេរ​នេះ​ឡើយ ត្បិត​ពួក​គេ​យល់​ថា រឿ​ន ណាត ជា​អ្នកសិល្បៈ​មួយ​រូប​ដែល​តែងតែ​បង្ហាញ​នូវ​រូបភាព​គ្រង​សម្លៀក​បំពាក់​ទាំង​បុរាណ និង​សម័យ​។ ជាង​នេះ​ទៅ​ទៀត រូបភាព​ដែល​គ្រង​សម្លៀក​បំពាក់​បែប​សិច​ស៊ី​បង្ហាញ​ដោយ​បុរស​រូប​នេះ ក៏​មិនមែន​ជា​រូបភាព​ទាំងស្រុង​របស់ រឿ​ន ណាត ដែរ ពោល​គឺ​អាច​ជា​រូបភាព​កាត់​.​ត​បន្ថែម​តែ​ប៉ុណ្ណោះ​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរ អតីត Miss Universe Cambodia 2018 រឿ​ន ណាត មិន​អធិប្បាយ ឬ​ឆ្លើយ​តប​អ្វី​វែង​ឆ្ងាយ​ឡើយ ក្រៅពី​សម្តែង​ការ​ហួសចិត្ត​។ នាង​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​ខ្ញុំ​មិនដឹង​តបត​ជាមួយ​ពួក​គាត់​យ៉ាងម៉េច ដោយសារ​កន្លែង​វិស័យ​ការងារ​ខ្ញុំ​វា​ផ្សេង ហើយ​ការ​គិត​របស់​គាត់​ក៏​ផ្សេង បើ​យើង​ពន្យល់​ប្រាប់​គាត់​ថា នោះ​ជា​ការ​បង្ហាញ​ម៉ូត​(Fashion) ក៏​គាត់​មិន​យល់​ដែរ ដល់​ឃើញ​ចឹ​ង​អស់សំណើច ហើយ​ក៏​ធម្មតា​»​។

ជា​ការ​កត់សម្គាល់ ករណី​ខាងលើ​នេះ មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល រឿ​ន ណាត ទទួល​ការ​រិះគន់​រឿង​ស្លៀកពាក់​សិច​ស៊ី​នេះ ពោល​គឺ​កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​មាន​ករណី​ស្រ​ដៀង​គ្នា​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​តារា​រូប​នេះ​បាន​បង្ហោះ​រូប​ស្លៀក​ឈុត​ប៊ី​គី​នី ឈរ​បក់ដៃ​ហៅ​ឡាន​ជិះ​តាម​ផ្លូវ និង​ឈុត​ងូតទឹក​មួយ​ចំនួន​ទៀត​។

យ៉ាងណា រឿ​ន ណាត ហាក់​មិនសូវ​ជា​ចាប់អារម្មណ៍​ចំពោះ​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​តូច​នោះ​ឡើយ ដោយសារ​នាង​គិត​ថា អ្វី​ដែល​នាង​បាន​បង្ហាញ​នេះ គឺ​គ្រាន់​ជា​ផ្នែក​មួយ​សម្រាប់​អាជីព​សិល្បៈ និង​ការ​បង្ហាញ​ម៉ូត​របស់​នាង​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ