ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករម្នាក់ ទិញថ្នាំញៀន ១កញ្ចប់ ៥ម៉ឺនរៀល សម្រាប់ប្រើប្រាស់ ជួយកម្លាំងពលកម្ម

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល៖ ករណីបង្ក្រាបបទល្មើស រក្សាទុក ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មិនសំដៅលើឈ្មួញ រកស៊ីធំដុំ ឬអ្នកផលិត ឬអ្នកប្រើប្រាស់ តូចតាចនោះទេ…

ខេត្តកណ្តាល៖ ករណីបង្ក្រាបបទល្មើស រក្សាទុក ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មិនសំដៅលើឈ្មួញ រកស៊ីធំដុំ ឬអ្នកផលិត ឬអ្នកប្រើប្រាស់ តូចតាចនោះទេ សំខាន់ឲ្យតែក្តាប់បានជាបទល្មើស ត្រូវបង្ក្រាបទាំងអស់ និងបង្ក្រាបតាម​របៀបភ្លៀងរលឹម។ នេះជាប្រសាសន៍លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កន្លងមក មន្ទីរប្រឆាំងប្រឆាំគ្រឿង សហការជាមួយបណ្តារាជធានី.ខេត្ត បង្កើតស្នាដៃដ៏ធំធេង ក្នុងការចុះបង្ក្រាបបទល្មើស​គ្រឿងញៀន បានច្រើនករណី រួមមាន៖ ករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមជើងអា​កាស និងជើងគោក បង្ក្រាបទីតាំងផលិត រក្សាទុក ចែកចាយ និងប្រើប្រាស់ រហូតចាប់យកវត្ថុតាងថ្នាំញៀនដល់ទៅរាប់រយគីឡូក្រា​មក៏មាន ជាមួយឧបករណ៍ផលិត និងកែច្នៃ​។

លោកឧត្តមសេនីយ៍បន្តថា ចំណែកអ្នកពាក់ព័ន្ធប្រើប្រាស់ ដែលគ្រាន់តែជាការប្រើឲ្យជួយកម្លាំងពលកម្មនោះវិញ គឺបង្រ្កាបស្ទើរតែរកកន្លែងទុកដាក់ពួកគាត់លែង។ ខ្លះត្រូវបានអប់រំ ម្តងពីរដងមិនរាងចាល ក៏ដាក់ទោសទណ្ឌ​ទៅតាមកម្រិតនៃសារធាតុញៀនដូច្នោះទៅ​។

ដូចជាករណីខាងក្រោមនេះ សមត្តកិច្ចបង្ក្រាប កាលពីវេលារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅ​ចំណុចក្នុងរោងមាត់ទន្លេ ក្នុង​ភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សេង ឆាន្នី ហៅ សក់បាស់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករបូមខ្សាច់ ស្នាក់នៅ និងធ្វើការ ក្នុង​ភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពេលចាប់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តរកមេរោគកូវីដ.១៩ គឺអវិជ្ជមាន។

វត្ថុតាងចាប់យក មាន​៖ ១.គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ១កញ្ចប់មធ្យម ទម្ងន់ ១.២៨ ក្រាម​។ ២.ឧបករណ៍​ សំរាប់ប្រើប្រាស់ថ្នាំញៀន ៣.ទូរស័ព្ទដៃចំនួន ៣គ្រឿង​។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សេង ឆាន្នី ហៅសក់បាស់ បានសារភាពថា ខ្លួនពិតជាទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុង ១កញ្ចប់ តម្លៃ ៥០.០០០ រៀល ដើម្បីទុក សម្រាប់ប្រើប្រាស់ ជំនួយកម្លាំង នៅពេលធ្វើពលកម្ម។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ បានលើកឡើងថា មនុស្សភាគច្រើន ជាកម្មករ ត្រូវការប្រើប្រាស់ថ្នាំញៀន។ ប៉ុន្តែមិនតម្រូវ ឬលើកទឹកចិត្តឲ្យកម្មករមួយចំនួននោះ ប្រើប្រាស់គ្រឿងញៀនទេ ព្រោះគ្រឿងញៀន ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត។ ប្រើប្រាស់គ្រឿងញៀន ជាអំពើល្មើសច្បាប់​៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ