ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​លែង​ពលរដ្ឋ​ខ្មែរ​៣​នាក់​ឲ្យ​រួច​ពី​ការ​ចោទ​វិញ ក្រោយ​ជាប់ពន្ធ​នាគា​រលើ​ទឹកដី​ថៃ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ប្រជាពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​ពី​ពន្ធ​ធនាគារ​ក្នុង​ខេត្ត​ស៊ី​សាកេ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញា ឆ្នាំ​២០២១ រួច​ក៏​ត្រូវ​នាំ​ខ្លួន​ប្រគល់​ឲ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ​តាម​រយៈ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​ពី​ពន្ធ​ធនាគារ​ក្នុង​ខេត្ត​ស៊ី​សាកេ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញា ឆ្នាំ​២០២១ រួច​ក៏​ត្រូវ​នាំ​ខ្លួន​ប្រគល់​ឲ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ​តាម​រយៈ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេ​ត្ឧ​ត្តរ​មាន​ជ័យ​។

អ្នកទោស​ខ្មែរ​ទាំង​៣​នាក់​ដែល​ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នោះ គឺ​១- ឈ្មោះ​ញ៉េ​ន ម៉ៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កោះ​រាម ឃុំ​កោះ​រាម ស្រុក​បរ​វិល ខេត្តបាត់ដំបង ២- ឈ្មោះ​សេង យ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម ឃុំ​ដីក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​៣- ឈ្មោះ ថេ​ង ឡែ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បី​ប៉ុយ ឃុំ​បី​ប៉ុយ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម អ្នក​ទាំង​៤​នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ពី​បទ​ឆ្លង​ដែនរ​កកាប់​ឈើ​គ្រញូង​ខុសច្បាប់​នៅ​ប្រទេស​ថៃ ដោយ​ចូល​តាម​ច្រក​អូ​ក្រ​ញូ​ង ហើយ​ក៏​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ​តែ​ម្តង​។

ក្រុម​អាជ្ញាធរ​កម្ពុជា បម្រើ​ការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់​ខាងលើ បន្ទាប់​ពី​បាន​ធ្វើការ​សាកសួរ និង​ធ្វើ​កិច្ចសន្យា រួច​ក៏​បាន​ប្រគល់​ទៅ​ឲ្យ​គ្រូពេទ្យ​ផ្នែក​ច​ត្តា​ឡី​ស័ក នាំ​យក​សំណាក​ធ្វើតេស្ត​រក​មើល​មេរោគ​កូ​វី​ដ​១៩ ជា​លទ្ធផល​គឺ​អវិជ្ជមាន ក្រោយមក​ក៏​បាន​បញ្ជូន​ទៅ​ធ្វើ​ចិ​ត្តា​ឡី​ស័ក នៅ​សាលា​បឋម​សិក្សា​ទួល​ថ្មី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ