ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​​សហគមន៍​ព្រៃឈើ​«ភ្នំ​ល្ងៀង​»​ជាង៦០ហិកតា​កំពុង​​រង​ការ​កា.ប់​​ទន្ទ្រាន​រាល់​ថ្ងៃ​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​​ដី​សហគមន៍​ព្រៃឈើ​មួយ​កន្លែងមាន​ចំនួន​ជាង​៦០​ហិ​កតា​​នៅ​ភ្នំ​ល្ងៀង​ ស្ថិតឃុំ​ស្ដេច​គង់​ខាងត្បូង​ ស្រុក​បន្ទាយមាស​កំពុង​រងការ​កាប់​ស្ការ​ព្រៃ​ និង​រថយន្ត​ដឹក​ជញ្ជូន​ដី​ចេញ​យ៉ាង​អនាធិបតេយ្យ​បំផុត​ ។ ​ ទាក់ទិន​​រថយន្ត​ដឹក​ដី​ចេញពី​ដី​ព្រៃ​សហគមន៍​នេះ លោក​ឈូក…

ខេត្តកំពត ៖ ​​ដី​សហគមន៍​ព្រៃឈើ​មួយ​កន្លែងមាន​ចំនួន​ជាង​៦០​ហិ​កតា​​នៅ​ភ្នំ​ល្ងៀង​ ស្ថិតឃុំ​ស្ដេច​គង់​ខាងត្បូង​ ស្រុក​បន្ទាយមាស​កំពុង​រងការ​កាប់​ស្ការ​ព្រៃ​ និង​រថយន្ត​ដឹក​ជញ្ជូន​ដី​ចេញ​យ៉ាង​អនាធិបតេយ្យ​បំផុត​ ។ ​

ទាក់ទិន​​រថយន្ត​ដឹក​ដី​ចេញពី​ដី​ព្រៃ​សហគមន៍​នេះ លោក​ឈូក ​ជើ​ប​ ប្រធាន​សហគមន៍​ព្រៃឈើ ​នៅ​ភូមិ​សង្កែ​ ​ភ្នំ​ល្ងៀង ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ ដី​ព្រៃ​សហគមន៍​មាន​ចំនួន​៦៣ហិក​តា​ ក្នុង​នោះ​មាន​ភ្នំ​ផង​ បច្ចុប្បន្ន​​មានរថយន្ត​តូច​-ធំ​ដឹក​ជញ្ជូន​ដី​ចេញ​យក​ទៅ​លក់ជារៀងរាល់ថ្ងៃ​ ។ ​

លោក​ឈូក ​ជើ​ប ​​​ប្រាប់​​កាលពី​ថ្ងៃអាទិត្យ​ថា ​ហើយនៅកន្លែង​ខ្លះ​ទៀត មាន​ទាំងត្រាក់ទ័រ​កំពុងវាយ​ព្រៃ​ និង​ឈួ​ស​ឆាយ​ពង្រាបដី ​និង​បោះបង្គោល​ព្រំ​ដី​ ។ ​លោក​ប្រធាន​សហគមន៍​រូប​នេះ​និយាយ​ទៀតថា ​គាត់​ម្នាក់ឯង ​មិន​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់​ទេ ​ព្រោះ​អ្នក​ដែល​យក​គ្រឿងចក្រ​មក​កាយ​ដី​សហគមន៍​ និង​អ្នក​បោះ​ប​ង្កោ​ល​ព្រំ​ដី​នេះ ​សុទ្ធតែ​អ្នក​ធ្វើការ ​។ ​លោក​​បន្ត​ថា ​ខ្លួន​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ដី​សហគមន៍​នេះ ​តាំងពី​ឆាំ្ន​១៩៩៣​មកម្ល៉េះ ​រហូត​មក​ដល់​ឆ្នាំ២០២១​នេះ​ ប៉ុន្តែ​អ្វី​ដែល​កំពុងសោកស្ដាយនោះ ​គឺ​មានការ​ដណ្ដើម​គ្នា​កាន់កាប់​ដី​រដ្ឋ​ ។​

ដោយឡែក លោក​អ៊ិត ​ធី​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទទួល​មើល​ការ​ខុស​ត្រូវ​ស្រុក​ចំនួន​2​គឺ​ស្រុក​បន្ទាយមាស​ និង​ស្រុក​អង្គរ​ជ័យ​បាន​​ប្រាប់​ឱ្យ​ដឹង​ដែរថា ​ខាង​លោក​មិន​បាន​ទទួល​ដំណឹង​ថា​ មានគេ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍​ទេ​ ព្រោះ​ប្រធាន​សហគមន៍​មិន​ទាន់​បាន​រាយ​ការ​ណ៍។​ លោកអ៊ិត ធី​ និយាយ​ថា​ រឿង​នេះ​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​នៅកន្លែង​ជាក់ស្តែង​តែម្តង ។​

ប្រជាពលរដ្ឋ​នៅ​ភូមិ​ជិត​ដី​សហគមន៍​និយាយ​ថា ​ពួក​គាត់​ពិតជា​ខកចិត្ត​ជា​ខ្លាំង​ ដោយសារ​ដី​សហគមន៍​នៅ​ជិត​ផ្ទះ​មិន​បាន​នៅ បែរបាន​អ្នក​មក​ពី​ឆ្ងាយ​ៗ​ទៅវិញ ហើយ​សុទ្ធតែ​អ្នកធ្វើការ​ ​។ បើ​ប្រកាស​ដកហូត​វិញ​ ទើបស័ក្តសម​ហើយក៏​ជា​គំរ​មួយ​ដ៏ល្អ​ផង​ដែរ​។​

អត្ថបទសរសេរ ដោយ