ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ គ្រូ​ពេទ្យ​មួយចំនួនតូច​ មិនគោរព​វិជ្ជាជីវៈ ​ក្រម​សីលធម៌ និង​ធ្វើ​ឱ្យខូច​កិត្តិយស​មន្ទីរពេទ្យ​

8 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន​​ នាយក​រដ្ឋ​​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ បានមានប្រសាសន៍​​ឱ្យ​ដឹង​​ថា ​​មាន​​គ្រូ​ពេទ្យ​មួយ​ចំនួនតូច ​ដែល​មិន​គោរព​ក្រម​​សីលធម៌​ និងវិជ្ជា​ជីវៈ​ បាន​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​​ដល់​កិត្តិ​យស​​នៃមន្ទីរ​ពេទ្យ ។

សម្តេច​មានប្រសាសន៍​បែបនេះ​ ក្នុង​ពិធី​​សម្ពោធ​អគារ​ថ្មី​​នៃ​មន្ទីរពេទ្យ​បង្អែក ​ខេត្ត​ព្រះ​សីហ​នុ ​ស្ថិតក្នុង​សង្កាត់​​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

​ជាមួយគ្នា​នោះ​​ដែរ សម្តេច​តេជោ ក៏បាន​ស្នើ​​សុំ​ឱ្យ​​ក្រុម​គ្រូពេទ្យទាំងអស់​ត្រូវតែ​​ចេះ​​ជួយ​គ្នា ដោយ​កុំ​​គិតតែ​​ពីផល​​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ។