ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ជិត​៦០​អង្គ​គង់នៅ​វត្ត​ខ្នាចរមាសផ្ទុក​កូ​វី​ដ​១៩ ខណៈ​ពុទ្ធបរិស័ទ​ជាង​៤០​នាក់ក៏​មាន​ផ្ទុក​ដែរ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្នុង​ចំណោម​ព្រះសង្ឃ​ចំនួន​ចំនួន​១៣០​អង្គ ដែល​គង់នៅ​ក្នុង​វត្ត​ខ្នាចរមាស ស្ថិត​ក្នុងភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​បរវេ​ល ត្រូវ​បាន​ធ្វើ​សំណាក​រក​ឃើញមាន​វិជ្ជមាន​កូ​វី​ដ​១៩ចំនួន​៥៨​អង្គ ហើយ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ-ឃុំ​នេះ​ដែរ ចំនួន​…

ខេត្តបាត់ដំបង​ ៖ ក្នុង​ចំណោម​ព្រះសង្ឃ​ចំនួន​ចំនួន​១៣០​អង្គ ដែល​គង់នៅ​ក្នុង​វត្ត​ខ្នាចរមាស ស្ថិត​ក្នុងភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​បរវេ​ល ត្រូវ​បាន​ធ្វើ​សំណាក​រក​ឃើញមាន​វិជ្ជមាន​កូ​វី​ដ​១៩ចំនួន​៥៨​អង្គ ហើយ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ-ឃុំ​នេះ​ដែរ ចំនួន​ ​ជាង​៤០​នាក់ ក៏​ត្រូវ​បាន​រក​ឃើំ​ញ​មាន​ផ្ទុក​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ​។ នេះ​បើ​តាម​មន្ត្រី​សុខាភិបាល ដែល​បាន​ចុះ​យក​សំណាក​ផ្ទាល់​។

មន្ត្រី​សុខាភិបាបាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ទាំងនោះ​ទំនងបាន​ឆ្លង​រាលដាល​ក្នុង​អំឡុង​ពិធី​កាន់បិណ្ឌ​ប៉ុន្មាន​ថ្ងៃ​ដំបូង មុន​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​បិទ​ពិធីបុណ្យ​ប្រពៃណី​ដ៏​ធំ​នេះ​ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា នេះ​ជា​ការ​ធ្វើតេស្ដ​លើក​ដំបូង ដែល​រក​ឃើញ​វិជ្ជមានកូ​វីដ​១៩​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​មួយ​ចំនួន​ ។ ការ​ធ្វើតេស្ដ​កន្លង​មកនេះ បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ជា​បន្តបន្ទាប់​ទៅ​លើ​ព្រះសង្ឃ នៅ​ក្នុង​វត្ត​ខ្នាចរមាស​នេះ និង ប្រជា​ពលរ​ដ្ខ នៅ​ក្នុងភូមិ​នេះ​មួយ​ចំនួន​ផង ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ នៅ​តែ​តាមដាន​បន្ត​ទៀត​នៅឡើយ​។

បើ​តាម​មន្ត្រី​មន្ទីរ​ធម្មការ និងសាសនាខេត្ត ក៏​បាន​និយាយ​ដូច្នេះ​ដែរ អំពី​ការ​ធ្វើតេស្ដ​រក​ឃើញ​កូ​វី​ដ​១៩ ឆ្លង​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ​នៅ​ក្នុង​វត្ត​ខ្នាចរមាស​។ មន្ត្រី​បាន​និយាយ​ថា បើ​គិត​ត្រឹម​ថ្ងៃ​ទី ២៧ កញ្ញា នេះ មន្ត្រី​សុខាភិបាល បាន​ធ្វើតេស្ដ​រក​ឃើញ ជំងឺ​កូ​វី​ដ​១៩ ដែល​ឆ្លង​ដល់​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ខ្នាចរមាស នេះ​មាន​ចំនួន​៥៨​អង្គ​ហើយ ក្នុង​ចំណោម​ព្រះសង្ឃ​ដែល​គង់​ក្នុង​វត្ត​នេះ​សរុប​ចំនួន​១៣៥​អង្គ ហើយ​មន្ត្រី​ជំនាញ នៅ​តែ​បន្ត​ធ្វើតេស្ដ​លើ​ព្រះសង្ឃ​មួយ​ចំនួន​បន្ត​ទៀត​នៅឡើយ​។ បើ​តាម​មន្ត្រី​ដដែល​បាន​អះអាង​ថា ជំងឺ​ដ៏​សាហាវ​ដែល​ឆ្លង​រាលដាល​ដល់​ព្រះសង្ឃ​ភ្លូកទឹកភ្លូកដី​យ៉ាងនេះ ទំនង​បាន​ឆ្លង​តាំងពី​អំឡុង​កាន់បិណ្ឌ​ប៉ុន្មាន​ថ្ងៃមុន​ដំបូង​មក​ម្ល៉េះ ។

បើ​តាម​របាយ​ការ​ណ៍​សុខាភិបាល មិនមែន​មាន​តែ​ព្រះសង្ឃ​ចំនួន​៥៨​អង្គ​នៅ​ក្នុង​វត្ត​ខ្នាចរមាស ទេ​ដែល​បាន​ឆ្លង​រោគ​នេះ នៅ​មាន​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខ្នាចរមាសនេះ​ចំនួន​ជាង​៤០​នាក់​ទៀត ត្រូវ​បាន​ធ្វើ​តេ​ស្ដេ​រក​ឃើញ​ជំងឺ​កូ​វី​ដ​១៩​នេះ​។ ពេល​នេះ ទាំង​ព្រះសង្ឃ ទាំង​ពុទ្ធបរិស័ទ ដែល​រក​ឃើញ​ឆ្លង​មេរោគ​នេះ បាន​និង​កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​តាម​មណ្ឌល​។ ដោយឡែក​ព្រះសង្ឃ​ដែល​មាន​ផ្ទុក​ជំងឺ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មណ្ឌល​ព្យាបាលនៅ​ក្នុង​វត្ត​ខ្នាចរមាស រីឯ​ព្រះសង្ឃ​ដែល​ពាក់ព័ន្ធ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​រង់ចាំ​យក​សំណាក​ធ្វើតេស្ដ​លើក​ទី​២​បន្ត​ទៀត​ ៕ ​

អត្ថបទសរសេរ ដោយ