ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឹក​ដែល​លក់ដូរ​នៅ​ផ្សារ​អូរ​ច្រា ក្រុងប៉ៃលិន មាន​សារធាតុ​គីមី បន្ទាប់​ពី​មន្ត្រី​កាំកុងត្រូល បាន​ត្រួតពិនិត្យ

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​ចូល​ចិត្ត​ទទួលទាន​គ្រឿង​សមុទ្រ ដូច​ជា បង្គា បង្កង ក្តាម និង​មឹក​ជាដើម មានការ​ខ្លាចញញើត​យ៉ាង​ខ្លាំង ស្ទើរ​មិន​ហ៊ាន​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​នោះ​ឡើយ ។

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​ចូល​ចិត្ត​ទទួលទាន​គ្រឿង​សមុទ្រ ដូច​ជា បង្គា បង្កង ក្តាម និង​មឹក​ជាដើម មានការ​ខ្លាចញញើត​យ៉ាង​ខ្លាំង ស្ទើរ​មិន​ហ៊ាន​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​នោះ​ឡើយ ។ ខាង​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ព្រមទាំង​ធ្វើ​ពិសោធន៍ រក​មើល​សារធាតុ​គីមី​នៅ​លើ​តូប​លក់​មឹក​មួយ​កន្លែង ដែល​អាជីវក​រដាក់​លក់​នៅ​ក្នុង​ផ្សារ​អូរ​ច្រា ក្នុងភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ស្រាប់តែ​ឃើញ​មាន​សារធាតុ​គីមី (​កក​បូ​លី​ន​) ដែល​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ កន្លង​ទៅ​នេះ ខាង​មន្ដ្រី​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព បាន​ពិនិត្យ​លើ​មឹក​ដែល​អាជីវក​រដាក់​លក់ ស្រាប់តែ​រក​ឃើញ​សារធាតុ​គីមី​ម្យ៉ាង សម្រាប់​ដាក់​ទៅ​លើ​មឹក​មិន​ឱ្យ​មាន​ក្លិប​ស្អុយ ហើយ​ឱ្យ​ម្ចាស់​យក​ទៅ​បោះចោល​មិន​ឱ្យ​លក់​បន្ត​ជូន​ប្រជាពលរដ្ឋ​ឡើយ ។ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សុវត្ថិភាព សុខភាព បន្ទាប់​ពី​ខាង​មន្ត្រី​កាំកុងត្រូល​ពិនិត្យ​លើ​មឹក​នោះ​ឃើញ​មាន​សារធាតុ​គីមី ព្រោះ​របស់របរ និង​ម្ហូបអាហារ​ទាំងនោះ ត្រូវ​គេ​លើក​ពី​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុង ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន យក​ទៅ​លក់​បន្ត​នៅ​តាម​ផ្សារ​តូច​ៗ​ក្នុងភូមិ​នានា ។

ដូច្នេះ​នៅ​ក្នុង​ផ្សារ​ធំ​ខេត្ត​ប៉ៃលិន ដែល​អាជីវករ​លក់ដូរ ម្ហូប​រួម​មាន មឹក បង្គា បង្កង និង​ក្តាម​សមុទ្រ ក៏​សង្ស័យ​ថា មាន​សារធាតុ​គីមី​ច្រើន​ផង​ដែរ ។ ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា មើលទៅ​អ្នកទិញ​ម្ហូបអាហារ ដែល​គេ​យក​មក​លក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន អាច​ប្រឈម​ការ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ៗ​គ្នា ព្រោះ​ម្ហូបអាហារ​ទាំងនោះ មិន​បានដឹង​ថា អ្នកលក់​ដាក់​សារធាតុ​គីមី ឬ​អត់​នោះ​ទេ ។

ប៉ុន្តែ​បើ​ឈ្មួញ​យក​មក​ពី​ស្រុក​ឆ្ងាយ​ៗ ប្រហែលជា​ដាក់​សារធាតុ ដើម្បី​រក្សា​ឱ្យ​សាច់ និង​គ្រឿង​សមុទ្រ​ទាំងនោះ នៅ​ស្រ ស់បាន​យូរ ហើយ​ក៏​ធ្វើ​ឱ្យ​អ្នកទិញ​រងគ្រោះថ្នាក់​ដែល​បង្ក​ជំងឺ​ទៅ​ជា​ទឹកនោមផ្អែម ទឹកនោមប្រៃ  រលាក​ក្រពះ ពោះវៀន លើសឈាម ខ្សោយបេះដូង  និង​ជំងឺ​ផ្សេង​ៗ​ថែម​ទៀត​ផង ។ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​កាំកុងត្រូល​មេត្តា​ចុះ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​រកសារ​ធាតុគីមី​នៅ​ក្នុង​ត្រី សាច់​ជ្រូក ព្រមទាំង​គ្រឿង​សមុទ្រ ឱ្យ​បាន​ញឹកញាប់ ដើម្បី​ចៀសវាង​ការ​ទិញ​យក​ទៅ​ទទួលទាន​ដែល​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ។ បើ​តាម​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ការ​ដាក់​សារធាតុ​គីមី​នៅ​លើ​មឹក​នេះ ភាគច្រើន​គឺ​គេ​ដាក់​តាំង​ពីលើ​ទូក​នេសាទ​មក​ម្លេះ លុះ​អាជីវករ​មិនដឹង ក៏​ទិញ​យក​មក​លក់ដូរ​បន្ត ។

លោក​បន្ត​ទៀត​ថា កាលពីមុន ខាង​លោក​ធ្លាប់​ពិនិត្យ​មើលទៅ​លើ​គ្រឿង​សមុទ្រ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ធ្លាប់​រក​ឃើញ​សារធាតុ​គីមី​នៅ​លើ​គ្រឿង​សមុទ្រ​ដូច​ជា (​កក​បូ​លី​ន​, បូ​រ៉ា​ក់ ) ដែល​គេ​ប្រើ​សម្រាប់​ដាក់​ទៅ​លើ​សាកសព​មិន​ឱ្យ​ឆាប់​ស្អុយរលួយ លុះ​ឈ្មួញ​ដាក់​នៅ​លើ​ម្ហូបអាហារ​បែប​នេះ នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ចំពោះ​សុខភាព​ប្រជាពលរដ្ឋ ។ ខាង​លោក​សុំ​ឱ្យ​អ្នកលក់​យក​មឹក​ដែល​មាន​សារធាតុ​គីមី​ទាំងនោះ ទៅ​បោះចោល​មិន​ឱ្យ​លក់ដូរ​ជូន​ប្រជាពលរដ្ឋ​ឡើយ  ៕