ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចេញពី​ទិញ​សម្លៀក​បំពាក់​ឡើង​ជិះ​ម៉ូតូ​ជាប់​ហ្គែ​រហោះ​ទៅ​បុក​កញ្ចក់​ហាង​បែក​ខ្ទេច

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ចូល​មក​ទិញ​ខោអាវ​​​ពេល​ចេញ​ទៅ​វិញ​​ដេ​ម៉ូតូ​រួច​ច្រ​ឡំមួល​ហ្គែ​រ​ដៃ​​​ហោះ​ទៅ​បុក​​​កញ្ចក់​ហាង​លក់​ខោអាវ​ខាងលើ​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខ្ទេច​ ​សំណាងល្អ​មិន​មាន​អ្នក​របួស​នោះ​ទេ​

រាជ​ធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ចូល​មក​ទិញ​ខោអាវ​​​ពេល​ចេញ​ទៅ​វិញ​​ដេ​ម៉ូតូ​រួច​ច្រ​ឡំមួល​ហ្គែ​រ​ដៃ​​​ហោះ​ទៅ​បុក​​​កញ្ចក់​ហាង​លក់​ខោអាវ​ខាងលើ​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខ្ទេច​ ​សំណាងល្អ​មិន​មាន​អ្នក​របួស​នោះ​ទេ​ ​​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទីថ្ងៃ​ទី​២៧​ ខែកុម្ភៈ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​​៦៣ ក្នុង​សង្កាត់​បឹង​កេងកង​១​ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ ​។

​​ម្ចាស់​ហាង​បាន​និយាយ​​ថា​ មុន​ពេល​កើតហេតុ​​ ​​បុរស​​រូប​នេះ​ជិះ​​ម៉ូតូ​​ម៉ាក​ស្ទេ​ប ពណ៌​ខ្មៅ​លា​យស មួយ​គ្រឿង​ ​ពេល​ទិញ​ខោអាវ​រួច​ក៏​​​ដើរត្រឡប់​​​ចេញ​មក​ខាងក្រៅ​ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន​​​ហើយ​​ដេរ​បញ្ឆេះ​ស្រាប់​តែ​​ជាប់​ហ្គែ​រ​​​ហោះ​ទៅ​បុក​​​កញ្ចក់​ហាង​ខាងលើ​បណ្តាល​ឲ្យ​បែក​ខ្ទេច​តែ​ម្តង ​តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ​។

ក្រោយ​កើតហេតុ​ ភ្លាម​ៗ​នោះ​ម្ចាស់​ហាង​​និង​បុរស​ខាងលើ​បាន​ចរចា​គ្នា​ដោយ​បុរស​បង្ក​បាន​សង​ថ្លៃ​ជួសជុល​កញ្ចក់​ឡើង​វិញ ​៕​​