ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីប្រធាន​គណនេយ្យ​​ម្នាក់​ត្រូវ​​គេ​សម្លា.ប់​​​នៅ​កន្លែង​​ធ្វើការ តែតាមជនសង្ស័យបាន​ភ្លាមៗ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង៖ ស្ត្រី​ម្នាក់​ដែល​ជា​ប្រធាន​គណនេយ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍​សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់ធ្វើការ​នៅ​ក្នុង​អាគារ​គ្រឹះស្ថាន​ បង្កការភ្ញាក់ផ្អើលកាលពី​រសៀល​ថ្ងៃ​ទី២៦ ​កញ្ញា ដោយនៅ​លើ​ដងខ្លួន​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង ​។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ មុំ…

ខេត្ត​ព្រៃវែង៖ ស្ត្រី​ម្នាក់​ដែល​ជា​ប្រធាន​គណនេយ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍​សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់ធ្វើការ​នៅ​ក្នុង​អាគារ​គ្រឹះស្ថាន​ បង្កការភ្ញាក់ផ្អើលកាលពី​រសៀល​ថ្ងៃ​ទី២៦ ​កញ្ញា ដោយនៅ​លើ​ដងខ្លួន​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង ​។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ មុំ ចិន្តា អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លេខ៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង និង​មានមុខរ​បរជា​ប្រធាន​គណនេយ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិវឌ្ឍន៍ សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​កើតហេតុ​នោះ គឺជា​ថ្ងៃអាទិត្យ ដែល​ធម្មតា​គ្មាន​មនុស្ស​ធ្វើការ​ទេ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃនេះ មាន​បុគ្គលិក​ចូល​មក​ប្រចាំការ (វេន​យប់) ហើយ​បាន​ចូល​ទៅ​ខាងក្នុង​ពិនិត្យ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លា.ប់​ម្នាក់ឯង នៅ​ក្នុង​បន្ទប់ធ្វើការ​បាត់​ទៅ​ហើយ ដោយ​មិនដឹង​ស្លា.ប់​តាំងពី​ពេល​ណា និង​អ្នក​ណា​ជា​អ្នក​សម្លា.ប់​នោះ​ទេ ទើប​រាយ​ការណ៍​ទៅ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ពេញ​កន្លែង​កើត​ហេតុតែ​ម្តង​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​លើ​ខ្លួនប្រាណ​សព គឺ​ឃើញ​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង ទាំង​នៅ​លើ​ដៃជើង ខ្លួនប្រាណ ពិសេស​គឺ​នៅ​លើ​គល់​ក គឺ​មាន​ស្នាម​ជាំ​ពេញ​តែ​ម្ដង ដែល​នេះ​សបញ្ជាក់​ថា មុន​ពេល​ស្លា.ប់​ជន​រង​គ្រោះ​ត្រូវ​បាន​ជន​ល្មើស​ធ្វើ​ទារុណកម្ម ចងវាយ​និង​ច្របាច់ក​ខ្លាំង ទើប​បណ្ដាល​ឱ្យ​ស្លា.ប់​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា តាម​ការ​ស្តាប់​ចម្លើយ​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ នារី​រង​គ្រោះ​បាន​ប្រាប់​ម្តាយ​ថា ប្រធាន​របស់​នាង​ ឈ្មោះ យ៉ុ​ម ច​ន្ថា ( ប្រធាន​សាខា ) បាន​ហៅ​នាង​ទៅ​ប្រជុំ​តែ​២​នាក់​នៅ​កន្លែងធ្វើការ មិនដឹង​មានរឿង​អ្វី​នោះ​ទេ និយាយ​រួច​ក៏​ចេញ​ទៅ​បាត់ ​រហូត​ដល់​ល្ងាច​ស្រាប់តែ​ទទួល​បាន​ដំណឹង​ថា​ កូនស្រី​ស្លា.ប់​បាត់​ទៅ​ហើយ​។

យោង​តាម​ចម្លើយ​របស់​ក្រុម​គ្រួសារ​នារី​រង​គ្រោះ ទើប​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន ហើយ​ក៏​តាម​ស្រាវជ្រាវ​រហូត​ទទួល​បាន​ដំណឹង​ថា ជនសង្ស័យ​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ឃុំ​ពាមរ​ក៍ ស្រុក​ពាម​រក៍ ​ហើយ​ត្រូវ​បាន​គ្រួសារ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ទើប​សមត្ថកិច្ច​បន្ត​តាម​ទៅ​ដល់​មន្ទីរពេទ្យ និង​ដាក់​កម្លាំង​ការពារ​មិន​ឱ្យ​ជនសង្ស័យ​រត់គេច​ខ្ល​ន រហូត​ដល់​ព្រឹក​ឡើង ទើប​ក្រុម​គ្រូពេទ្យ​ប្រគល់​ឯកសារ​និង​ជនសង្ស័យ​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​ស្រុក​ស្វាយ​អ​ន្ទ​រវិ​ញ នៅ​ព្រឹក​ថ្ងៃ​ទី២៧ កញ្ញា​នេះ ។

ព័ត៌មានបន្ថែមកោះសន្តិភាពមានផ្សាយជូនបន្ត។

អត្ថបទសរសេរ ដោយ