ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សត្វ​ត្រ​យ៉ង​ចង្កំ​ក​-​ស ៨៣​ក្បាល ដែល​ជិត​ផុត​ពូជ​ពី​ផែនដី​ទៅ​ហើយ

2 ខែ មុន
  • ស្ទឹងត្រែង

ត្រ​យ៉ង គឺជា​សត្វ​ស្លាប​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​អភិរក្ស ដោយសារ​តែ​បក្សី​ប្រភេទ​នេះ​កំពុង​ស្ថិត​ក្នុង​បញ្ជី​ក្រហម ដែល​ស្ទើ​តែ​នឹង​ផុតរលត់​ពី​ភព​ផែនដី​ទៅ​ហើយ ប៉ុន្តែ​ថ្មី​ៗ​សត្វ​ត្រ​យ៉ង​ចង្កំ​ក​-​ស ត្រូវ​បាន​គេ

ខេត្តស្ទឹងត្រែង ៖ ត្រ​យ៉ង គឺជា​សត្វ​ស្លាប​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​អភិរក្ស ដោយសារ​តែ​បក្សី​ប្រភេទ​នេះ​កំពុង​ស្ថិត​ក្នុង​បញ្ជី​ក្រហម ដែល​ស្ទើ​តែ​នឹង​ផុតរលត់​ពី​ភព​ផែនដី​ទៅ​ហើយ ប៉ុន្តែ​ថ្មី​ៗ​សត្វ​ត្រ​យ៉ង​ចង្កំ​ក​-​ស ត្រូវ​បាន​គេ​ប្រទះ​ឃើញ​១​ហ្វូង នៅ​ចំណុច​ភូមិ​កោះ​ស្រ​ឡាយ ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។

លោក​ឡេ​ង ថុ​ល មន្ត្រី​អង្គការ​អភិរក្ស​សត្វ​ត្រ​យ៉ង​ប្រចាំ​ខេត្តស្ទឹងត្រែង ហៅ​កាត់ ACCB(Angkor Center for Conservation of Biodiversity) បាន​ឲ្យ​ដឹង​ថា សត្វ​ត្រ​យ៉ង​ចង្កំ​ក​-​ស គឺជា​សត្វ​កម្រ ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​អភិរក្ស​សត្វ​ស្លាប​។ ហើយ​ប​ច្ចុ​ប​ប្បន្ន សត្វ​ត្រ​យ៉ង ត្រូវ​បាន​ប្រទះ​ឃើញ​រកស៊ី​តាម​ត្រពាំង​ក្បែ​ៗ​ស្រែ និង​ចំការ​អ្នកស្រុក ស្ថិត​ក្នុងភូមិ​កោះ​ស្រ​ឡាយ​។

លោក​បន្ត​ថា កាលពី​ចាប់ផ្តើម​អភិរក្ស​ដំបូង គឺ​វា​មាន​តែ​៤​ទៅ​៥​ក្បាល​ប៉​ណ្ណោះ តែ​ក្នុង​រយ​:​ពីរ​ខែ​ចាប់ពី​ខែសីហា រហូត​មក​ដល់​ខែកញ្ញា ឆ្នាំ​២០២១​នេះ វា​មាន​ចំនួន​កើនឡើង​រហូត​ដល់​ទៅ​៨៣​ក្បាល​ហើយ​។

ទន្ទឹម​នឹង​ចំនួន​កើនឡើង​យ៉ាង​ដូច្នេះ លោក​បន្ត​ថា ក្រុមការងារ​របស់​លោក​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​ឲ្យ​បាន​ច្បាស់លាស់ ក្រែង​ពួក​វា​បាន​ហោះហើរ​ចេញពី​តំបន់​អភិរក្ស​ផ្សេង​ៗ ហើយ​មក​តាំង​លំនៅ​រស់នៅ​តំបន់​នេះ​វិញ​។

លោក​បន្ត​ទៀត​ថា សត្វ​ត្រ​យ៉ង​ចង្កំ​ក​-​ស វា​មាន​ប្រយោជន៍​ខ្លាំង​សំរាប់​បរិស្ថាន ព្រោះថា វា​ស៊ី​កូន​កង្កែប ក្អាត់ ជន្លេន និង​សត្វល្អិត​មួយ​ចំនួន​ទៀត​ជា​អាហារ ។ ហើយ​ភាគច្រើន​ពួក​វា​ធ្វើ​សំបុក​លើ​ដើមឈើ​ធំ​ខ្ពស់ និង​មាន​ទីជម្រក​នៅ​តាម​តំបន់​ខ្ពង់រាប ព្រៃ​ភ្នំ ជា​ព្រៃ​ល្បោះ ព្រៃស្រោង ដែល​សំបូរ​ទៅ​ដោយ​ប្រភព​ទឹក ដូច​ជា ថ្លុក ត្រពាំង បឹងបួរ អូរ ព្រែក ស្ទឹង និង​ទន្លេ ជាដើម ។

គេ​អាច​សម្គាល់​សត្វ​ប្រភេទ​នេះ​បាន ដោយសារ​តែ​វា​មាន​ពណ៌​ស​១​កង់ នៅ​ព័ទ្ធ​ជុំវិញ «​ក​» ត្រង់​ផ្នែក​ខាងក្រោម​នៃ​ក​ញ្ចឹ​ង​.​ក​បន្តិច ដែល​មាន​សណ្ឋាន ឬ​លក្ខណៈ​ដូច​ចង្កំ ឬ​ប្រឡៅ​អ​ញ្ចឹ​ង ដូច្នេះ​ហើយ​ទើប​ចាស់​ៗ​បុរាណ​ហៅ​ថា សត្វ​ត្រ​យ៉ង​ចង្កំ​ក​-​ស​។

លោក​ឡេ​ង ថុ​ល ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ស្រ​ឡាយ​ផង​ដែរ ដែល​កន្លង​មក បាន​សហការ​ជាមួយ​អង្គការ​របស់​លោក​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​លោក​សង្ឃឹមថា សត្វ​ត្រ​យ៉ង​ចង្កំ​ក​-​ស នឹង​មាន​ចំនួន​ច្រើន​ជាង​នេះ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​៕