ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ឃ្លាំង​អំបិល និង​ជា​ភោជនីយដ្ឋាន កូ​លាប​ស្ទឹង​ត្រែង ត្រូវ​យោធភូមិ​ភាគ​ទី​១ ប្ដឹង​ទាម​ទាម

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

អតីត​ឃ្លាំង​អំបិល និង​ជា​ភោជនីយដ្ឋាន «​កូ​លាប​ស្ទឹង​ត្រែង​» ស្ថិត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ត្រូវ​យោធភូមិ​ភាគ​ទី​១ ប្ដឹង​ទាម​ទាម ក្រោយ​មាន​វិវាទ​អូស​បន្លាយពេល​ជិត​៣០​ឆ្នាំទៅ​ហើយ ដែល​ផ្ទៃដី​នោះ​មាន​ទំហំ

ខេត្តស្ទឹងត្រែង ៖ អតីត​ឃ្លាំង​អំបិល និង​ជា​ភោជនីយដ្ឋាន «​កូ​លាប​ស្ទឹង​ត្រែង​» ស្ថិត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ត្រូវ​យោធភូមិ​ភាគ​ទី​១ ប្ដឹង​ទាម​ទាម ក្រោយ​មាន​វិវាទ​អូស​បន្លាយពេល​ជិត​៣០​ឆ្នាំទៅ​ហើយ ដែល​ផ្ទៃដី​នោះ​មាន​ទំហំ ២៤​ម៉ែត្រ និង​ទទឹង ៤៩​ម៉ែត្រ​។

ជុំវិញ​ករណី​វិវាទ​ខាងលើ​នេះ លោក ចេ​ង ស្រៀ​ង ជា​មា​ជិ​ក​ក្រុមប្រឹក្សា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ៣​អាណត្តិ និង​ជា​អ្នកគ្រប់គ្រង​ទីតាំង​ខាងលើ បាន​រៀបរាប​ទាំង​អួល​ដើម​.​ក ថា ទីតាំង​ដែល​លោក​បាន​រស់នៅ​អាស្រ័យ​ផល ជាទី​តាំង​ផ្ទះ​បាក់បែក និង​អតីត​ជា​ឃ្លាំង​អំបិល​ផ្ទះ​ស្នាក់​យោធា ក្រោម​មក​ទើប​ក្លាយជា ភោជនីយដ្ឋាន «​កូ​លាប​ស្ទឹង​ត្រែង​»​។

លោក​បន្ត​ថា កាលពី​ឆ្នាំ​១៩៩៣ លោក​បាន​ជួល​ពី​យោធភូមិ​ភាគ​ទី​១ ក្នុង​តម្លៃ​១​ឆ្នាំ​១០០០ (​មួយ​ពាន់​ដុល្លា​អា​មេ​រិ​ក​) ដើម្បី​ធ្វើ​អាជីវកម្ម​បើក​ជា​ភោជនីយដ្ឋាន ដែល​មាន​យីហោ «​កូ​លាប​ស្ទឹង​ត្រែង​» ហើយ​ខាង​យោធភូមិ​ភាគ​ទី​១ ក្នុង​អាណត្តិ​ឯកឧត្តម ស៊ើ​យ កែវ និង​អាណត្តិ ឯកឧត្តម ថាវ គង់ ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​១ បាន​ជំពាក់​ប្រាក់​ក្នុង​ការ​ទទួលភ្ញៀវ​របស់​អង្គភាព​ចូល​មក​ហូប​ចុក​នៅ​ក្នុង​ភោជនីយដ្ឋាន «​កូ​លាប​ស្ទឹង​ត្រែង​» សរុប​ជាង​២​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣ ។ ក្រោយមក​មិន​មាន​ប្រាក់​សង មេបញ្ជាការ​យោធភូមិ​ភាគ​ឯកឧត្ដម ថាវ គង់ ក៏​បាន​ប្រគល់​ទីតាំង​ខាងលើ​ឲ្យ​រូប​លោក ជា​អ្នកគ្រប់គ្រង​។

លោក​បន្ត​ទៀត​ថា ក្រោយមក លោក ហួត ឈាង បាន​មក​កាន់​តំណែង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​១​ថ្មី គឺ​លោក​មិន​បាន​ទទួលស្គាល់​បញ្ហា​ប្រាក់​ដែល​លោក​មេបញ្ជាការ​ចាស់ (​ឯកឧត្តម ស៊ើ​យ កែវ និង​ឯក​ឧត្ត ម ថាវ គង់​) បាន​ជំពាក់​នោះ​ទេ ហើយ​ថែម​ទាំង​បាន​ប្រើ​ពាក្យ​ថា «​អ្នក​ណា​ស៊ី ទៅ​ទារ​ពី​អ្នក​នោះ​ឲ្យ​សង​ទៅ បើ​អ្នក​ទាំងនោះ​មិន​សង ថា ស្រៀ​ង ឯង ប្តឹង​ទៅ​តុលាការ​ទៅ​» ។

លោក ចេ​ង ស្រៀ​ង បាន​បញ្ជាក់​ថា មេបញ្ជាការ​យោធភូមិ​ភាគ​ទី​១ លោក ហួត ឈាង បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​រង​ម្នាក់​បាន​មក​ចរចា​ជាមួយ​លោក ដើម្បី​សូម​ចែក​ដី​ពាក់កណ្ដាល បើ​មិន​ឲ្យ​ទេ ខាង​យោធភូមិ​ភាគ​ទី​១ និង​ដាក់​ពាក់​ប្ដឹង​ទៅ​តុលាការ ទាមទារ​យក​ទាំងអស់ តែ​លោក​មិន​ព្រម ក្រោម​មក​ទើប​មាន​ពាក្យបណ្តឹង​ប្តឹង​មែន​។

លោក សយ ហេង មេ​ភូមិ​រា​ជានុ​កូ​ល ឲ្យ​ដឹង​ទៀត​ថា លោក ចេ​ង ស្រៀ​ង ពិតជា​បាន​រស់នៅ​អាស្រ័យ​ផល​នៅ​លើ​ទីតាំង​នេះ​ពិតប្រាកដ​មែន ពីព្រោះ​លោក​បាន​ធ្វើ​ជា​មេ​ភូមិ​នៅ​តំបន់​នេះ​ជាង​២០​ឆ្នាំ​ហើយ គឺ​លោក​ដឹង​ច្បាស់​ទីតាំង​នេះ​ពី​មុន​លោក​ចេ​ង ស្រៀ​ង បាន​បើក​ភោជនីយដ្ឋាន «​កូ​លាប​ស្ទឹង​ត្រែង​» ប៉ុន្ដែ​រឿង​ផ្ទៃក្នុង​របស់​យោធភូមិ​ភាគ​ទី​១ វិវាទ​ជាមួយ​លោក ចេ​ង ស្រៀ​ង លោក​មិន​បានដឹង​ស៊ីជម្រៅ​ទេ​។

លោក​ឧត្តមសេនីយ៍ទោ លី សុរា​រិ​ទ្ធ នាយ​សេន​ធិ​ការ​យោធភូមិ​ភាគ​ទី​១ បាន​ឲ្យ​ដឹង​ដែល​ថា រឿង​ដី​ដែល​លោក ចេ​ង ស្រៀ​ង រស់នៅ​បច្ចុប្បន្ន គឺជា​ដី​ស្របច្បាប់​របស់​ក្រសួងការពារជាតិ មាន​សាក្សី​ដែល​ដឹង មាន​រាប់​ពាន់​អ្នក ហើយ​ករណី​នេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ​។

លោក​បញ្ជាក់​ថា ដី​នេះ​ជា​ដី​របស់​រដ្ឋ ជា​ដី​របស់​ក្រសួងការពារជាតិ មិនមែន​របស់​បុគ្គល ឬ​ឯកជន​ណា​អាច​យក​ធ្វើ​កម្មសិទ្ធិ​បាន​ទេ ហើយ​យោធភូមិ​ភាគ​ទី​១ គ្រាន់តែ​ជា​អ្នក​ចាំ​ដី​ឲ្យ​ក្រសួងការពារជាតិ​តែ​ប៉ុណ្ណោះ ដូចនេះ​ប្រព័ន្ធ​តុលាការ​កំពូល​បាន​សម្រេច​សាលដីកា​កាត់ក្ដី​ឲ្យ​យោធភូមិ​ភាគ​ទី​១​ឈ្នះ ពិតជា​ត្រឹមត្រូវ​ហើយ​។

ព្រឹ

ការ​វិវាទ​ទំនាស់​ដីធ្លី​រវាង​លោក ចេ​ង ស្រៀ​ង និង​យោធភូមិ​ភាគ​ទឺ​១ ដែល​កើតឡើង​ជិត​៣០​ឆ្នាំ ត្រូវ​បាន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង​មួយ​ចំនួន មានការ​ងឿងឆ្ងល់​ថា ផ្ទៃដី​ដែល​យោធភូមិ​ភាគ​១ គ្រប់គ្រង​កន្លង​មក មាន​ទំ​ហ៊ំ​ធំ​ណាស់ តែ​ក្រោយមក​ត្រូវ​បាន​ប្រជា​ពល​ដ្ឋ​ចាប់​យក​ធ្វើ​ជា​កម្មសិទ្ធិ​រាប់រយ​គ្រួសារ តែ​ខាង​យោធភូមិ​ភាគ​មិន​ប្ដឹង​ទាមទារ​យក​មក​វិញ​ទេ ប៉ុន្តែ​ចំពោះ​ទីតាំង​ដី​ផ្ទះ​ដែល​លោក ចេ​ង ស្រៀ​ង មួយ​កន្លែង ត្រូវ​បាន​យោធភូមិ​ភាគ​ទី​១ ប្ដឹង​ទៅ​តុលា​ទាមទារ​យក​មក​គ្រប់គ្រង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ