ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិតម្នាក់ របួសធ្ងន់​២នាក់ ក្រោយឡានដឹក​ដីបុកជាមួយម៉ូតូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់ជីវិត​ និង​មនុស្ស​២​នាក់ ត្រូវ​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់ជីវិត​ និង​មនុស្ស​២​នាក់ ត្រូវ​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​​បុ.ក និង​កិ.ន​ម៉ូតូ​មួយ​គ្រឿង នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែរ​នឹង​វត្ត​ចម្ប៉ា ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង៤និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ ។

ជន​រង​គ្រោះ​ឈ្មោះ ឈឿ​ន ចិត្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​តា​ជា ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ គ្រាន់​ដឹង​ថា ជា​មនុស្ស​ស្រី​ម្នាក់ និង​មាន​ក្មេង​ស្រី​តូច​ម្នាក់ ត្រូវ​រង​របួស​ធ្ងន់ធ្ងរ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ អោយ​ដឹង នៅ​មុន​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រ៊ី​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ 1AV-7131 ជិះ​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​ធម្មតា ។ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ TK-0614 បើកបរ​ដោយ​បុរស​ម្នាក់ មិនស្គាល់អត្តសញ្ញាណ ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ពី​កើត​ទៅ​លិច​និង​​បើក​បត់​ឆ្វេង​ចូល​ទៅ​ផ្លូវ​ភូមិ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​បុ.ក​ចំ​ពីមុខ​ម៉ូតូ​ជន​រង​គ្រោះ​​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​បុរស​ជា​អ្នក​ឌុ​ប​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្តកិ.ន​បែ.កក្បាលបាត់បង់ជីវិតភ្លាមៗ​នៅ​​នឹង​​កន្លែងកើតហេតុ​ ។ ចំណែក​​អ្នក​​រួម​ដំណើរ​​​​២នាក់ទៀត​​បាន​រ​​ងរ​បួស​ធ្ងន់ធ្ងរ ។

ភ្លាម​ៗ រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​កន្លែង​កើតហេតុ​ឡើយ គឺ​បាន​ព្យាយាម​បើក​គេច តែ​ត្រូវ​បាន​អ្នក​ដែល​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ជិះ​ដេញ​តាម រហូត​ដល់ទី​តាំង​ដែល​គេ​ឈប់​ចត ហើយ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចុះ​អន្តរាគមន៍​ឃាត់​រថយន្ត និង​អ្នកបើកបរ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង អូស​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង​ចាំ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។ ក្នុង​នោះ​បុរស​ជា​អ្នក​បើករថយន្ត​បង្ក ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ទៅ​ជាមួយ​ផង​ដែរ ។ ចំណែក​ស.ព​ជន​រង​គ្រោះ ​ត្រូវបាន​សមត្ថកិច្ច​​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ