ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​មេគង្គ​នៅ​ស្ទឹង​ត្រែង​ហក់​ឡើង​កំពស់​ជិត​១​ម៉ែត្រ​នៅ​ថ្ងៃនេះ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង បាន​ហក់​ឡើង​០,៩០​ម៉ែត្រ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ប្រកាស​នៅ​ថ្ងៃនេះ

ខេត្តស្ទឹងត្រែង ៖ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង បាន​ហក់​ឡើង​០,៩០​ម៉ែត្រ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ប្រកាស​នៅ​ថ្ងៃនេះ ។

នៅ​ក្នុង​របាយការណ៍​បាន​បង្ហាញ​ថា កាលពី​ម្សិលមិញ​ថ្ងៃ​ទី​២៥ ខែកញ្ញា ទឹកទន្លេ​មេគង្គ​មានកំ​ពស់​តែ​៧,៤០​ម៉ែត្រ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា​នេះ​វិញ ទឹក​មានកំ​ពស់​៨,៣០​ម៉ែត្រ ពោល​គឺ​ទឹក​ហក់​ឡើង​ខ្ពស់​ជាង​ថ្ងៃ​មិ​ល​មិ​ញ​០,៩០​ម៉ែត្រ ដែល​កំពស់​ទឹក​ហោះ​ឡើង​ខ្ពស់​ដូច្នេះ គឺ​ពុំ​ធ្លាប់​មាន​នោះ​ទេ នា​ពេល​កន្លង​មក​។

លោកប៉ា​ង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ទឹកទន្លេ​មេគង្គ​ហក់​ឡើង​លឿន​ដូច្នេះ ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ​នៅ​តំបន់​ខាងលើ​នៃ​ខេត្តស្ទឹងត្រែង និង​ក្នុង​ខេត្តស្ទឹងត្រែង​ទាំងមូល មាន​ភ្លៀង​ធ្លាក់​គ្រប់​ទីកន្លែង​ពី​តិច​ទៅ​មធ្យម​។

លោក​បន្ត​ថា ហើយ​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ​ដែរ ទឹកទន្លេ​ទាំង​៣​នៅ​ខេត្តស្ទឹងត្រែង​មានកំ​ពស់​ខុស​ៗ​គ្នា ដោយ ១- ទឹកទន្លេ​មេគង្គ​ថ្ងៃនេះ​មានកំ​ពស់​៨,៣០​ម៉ែត្រ ចំណុច​ប្រកាស​អាសន្ន​គឺ​១០,៧០​ម៉ែត្រ​, ២-​ទន្លេសេសាន មានកំ​ពស់​៨,២៥​ម៉ែត្រ ចំណុច​ប្រកាស​អាសន្ន​១០,៥០​ម៉ែត្រ និង​៣-​ទន្លេសេកុង​ទឹក​មានកំ​ពស់​៩,៥២​ម៉ែត្រ ចំណុច​ប្រកាស​អាសន្ន គឺ​១១,៥០​ម៉ែត្រ​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ឃុំ​តា​ឡា​ត់ ស្រុក​សេ​សាន ក៏​មាន​កន្លែង​មួយ​ចំនួន​កំពុងទឹក​ជន់​លិច​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ