ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចាត់ការ​លើ​អ្នក​អត់​មួកសុវត្ថិភាព​និងអ្នកអត់​ពាក់​ម៉ាស់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត បាន​​ដាក់​ត្រួតពិនិត្យ​មួក​សុវត្ថិភាព​កញ្ចក់​ និង​ណែនាំ​ឱ្យ​ពាក់​ម៉ាស់​អោយ​បាន​គ្រប់​គ្នា ដែល​អនុវត្ត​នៅ​ថ្ងៃ​ទី​២៤ ​កញ្ញា ឆ្នាំ​២០២១​ តាម​បណ្តោយ​ក្នុង​ប្រជុំជននៅក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ។…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត បាន​​ដាក់​ត្រួតពិនិត្យ​មួក​សុវត្ថិភាព​កញ្ចក់​ និង​ណែនាំ​ឱ្យ​ពាក់​ម៉ាស់​អោយ​បាន​គ្រប់​គ្នា ដែល​អនុវត្ត​នៅ​ថ្ងៃ​ទី​២៤ ​កញ្ញា ឆ្នាំ​២០២១​ តាម​បណ្តោយ​ក្នុង​ប្រជុំជននៅក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

លោក​វរៈសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​អោយ​ដឹង​ថា​ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ការពារ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​ធ្វើ​ដំណើរ ​ត្រូវ​បាន​ដាក់​ចល័ត​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង បាន​ដាក់​ចល័ត​តាម​ដងផ្លូវ​ទីប្រជុំ​ក្រុង​ប៉ោយ​ប៉ែ​ត ​រយៈពេល​ជាង​១​ម៉ោង​មាន​ម៉ូតូ​ប្រមាណ​ជិត​៣០​គ្រឿង​ ដែល​អ្នកបើកបរ​មិន​គោរព​ច្បាប់​ត្រូវ​បាន​ណែនាំ​ និង​អប់រំ​ ។

លោក​បាន​បញ្ជាក់​ថា​​ក្នុង​គោលបំណង​ដែល​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ប៉ោយ​ប៉ែ​ត​ដាក់​ត្រួតពិនិត្យ​អ្នក​ធ្វើ​ដំណើរ គឺ​ណែនាំ​ដល់​អោយ​ពាក់មួក​សុវត្ថិភាព មាន​កញ្ចក់ គោរព​ភ្លើង​ស្ត​ប់ ជា​ពិសេស​ តម្រូវ​អោយ​ពាក់​ម៉ាស់​អោយ​បាន​គ្រប់ និង​រក្សា​គម្លាត ចូលរួម​ទប់ស្កាត់​កូ​វី​ដ​.១៩​ទាំងអស់​ ការពារ​រីក​រាលដាល​ក្នុង​សហគមន៍ ត្រូវ​អនុវត្ត​អោយ​បាន​នូវ​វិធាន​៣​ការពារ ​និង​៣​កុំ​ទាំងអស់​
គ្នា​៕​

អត្ថបទសរសេរ ដោយ