ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ធ្លាក់​ចូល​ប្រឡាយ​ ស្លា.ប់នឹងកន្លែង នៅ​ស្រុក​សំរោង​ទង

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​ក៏​ជ្រុល​ធ្លាក់​ប្រឡាយ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​ក៏​ជ្រុល​ធ្លាក់​ប្រឡាយ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ តាម​បណ្ដោយ​ផ្លូវ​លំនៅ​ក្នុង​ប្រឡាយ​ខាងកើត ត្រង់​ចំណុច​ខាងជើង​ភូមិ​ដក់ពរ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា (​សព​)​ជន​រង​គ្រោះ​មានឈ្មោះ នូ សុផល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ម៉ូតូ​១​គ្រឿង ម៉ាក ZOOMER-X ពណ៌​ស​-​ស្វាយ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1R-5321 ។

ប្រភព​បាន​បន្ត​ថា​ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នូវ​ករណី​ខាងលើ​នេះ ផ្នែក​សណ្ដាប់ធ្នាប់ និង​នគរបាល​ព្រហ្មទណ្ឌ និង​ផ្នែក​ពិនិត្យ​វិភាគ បាន​ធ្វើការ​ពិនិត្យ​លើ​សាកសព ឃើញ​ថា បាន​ដួល​ម៉ូតូ​ខ្លួនឯង ធ្លាក់​ចូល​ក្នុង​ប្រឡាយ ។

ដោយឡែក​មាន​ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះ បាន​ប្រាប់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា ២០២១ វេលា​ម៉ោង​១៨​និង​៣០​នា ជន​រង​គ្រោះ​ឈ្មោះ នូ សុផល នេះ​បាន​ទៅ​ហូប​ស្រា​បៀ​ជាមួយ​ឈ្មោះ សន សុភាព នៅ​ភូមិ​សំ​រោងទង​កណ្ដាល ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង បន្ទាប់​ពី​ហូប​រួច​ឈ្មោះ នូ សុផល បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ឆ្ពោះទៅ​ផ្ទះ​វិញ នៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ក៏​ជួប​គ្រោះ​អកុសល​បែប​នេះ​តែ​ម្តង ។

តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា នៅ​ត្រង់​កន្លែង​កើតហេតុ​នោះ ជា​ផ្លូវ​កោង ហើយ​ស្រប​ពេល​ជន​រង​គ្រោះ​បើកបរ​លឿន និង​ស្រវឹង​ផង​នោះ ហើយ​ក៏​ជ្រុល​ធ្លាក់​ប្រឡាយ​តែ​ម្តង ។ ករណី​ខាងលើ​នេះ ក្រុម​គ្រួសារ​សាច់ញាតិ​បាន​ទទួលស្គាល់​ថា ពិតជា​ដួល​ធ្លាក់​ប្រឡាយ​ទឹក​ពិតប្រាកដ​មែន ដែល​មានការ​ចូលរួម​ពី​សមា​ជិត​ក្រុមប្រឹក្សា​ឃុំ នាយ​រង​ប៉ុស្ដិ៍ មន្ដ្រី​បច្ចេកទេស មេ​ភូមិ ។ ចំពោះ​វត្ថុ​តាង​ម៉ូតូ និង​សាកសព ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ