ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន លើកដៃ​សំពះ​អង្វរករ ដល់​ជនរួមជាតិ​ទាំងអស់ មេត្តា​យោគយល់​ដល់​ការ​លំបាក​របស់​ជាតិ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ «​ខ្ញុំ​លើកដៃ​សំពះ សូម​អំពាវនាវ អង្វរករ ដល់​ព្រះ​តេជគុណ​ស​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ ដល់​ជនរួមជាតិ សូម​មេត្តា​យោគយល់​នូវ​ការ​លំបាក​របស់​ជាតិ ។ ការ​លំបាក​របស់​ជាតិ…

រាជធានី​ភ្នំពេញ ៖ «​ខ្ញុំ​លើកដៃ​សំពះ សូម​អំពាវនាវ អង្វរករ ដល់​ព្រះ​តេជគុណ​ស​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ ដល់​ជនរួមជាតិ សូម​មេត្តា​យោគយល់​នូវ​ការ​លំបាក​របស់​ជាតិ ។ ការ​លំបាក​របស់​ជាតិ ដែល​ខ្ញុំ​លើកដៃ​សំពះ​អង្វរករ​នេះ មិនមែន​ដើម្បី​សេចក្តីសុខ​ខ្លួន​ខ្ញុំ​ទេ គឺ​ដើម្បី​សេចក្តីសុខ​បងប្អូន​ជនរួមជាតិ​ផ្ទាល់​តែ​ម្តង​…» នេះ​ជា​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា នា​ពេល​កន្លង​មក ។

ក្នុង​ឱកាស​ថ្លែង​សារ​ពិសេស​កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកដៃ​សំពះ​សូម​អង្វរករ​ដល់​ជនរួមជាតិ​ទាំងអស់ មេត្តា​យោគយល់​ចំពោះ​ការ​លំបាក​របស់​ជាតិ ក្នុងអំឡុងពេល នៃ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន អង្វរ​ជនរួមជាតិ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដោយ​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ ។ ជា​ពិសេស​អនុវត្ត​វិធាន​សុខាភិបាល «៣​ការពារ និង​៣​កុំ​» ។ មិនមែន​ដើម្បី​សម្តេច​ទេ ដើម្បី​បងប្អូន ព្រោះ​គ្មាន​នរណា​ឈឺ ជួស​បងប្អូន​ទេ ។

សម្តេច​តេ​ជោ បាន​ថ្លែង​ថា បើ​បងប្អូន​ជនរួមជាតិ មិន​គិតដល់​ការ​នឿយហត់​របស់​ក្រុម​គ្រូពេទ្យ មិន​គិតដល់​ការ​នឿយហត់​របស់​អាជ្ញាធរ មិន​គិតដល់​ការ​នឿយហត់​របស់​ក្រុម​គ្រួសារ​ទេ គួរតែ​គិតដល់​ខ្លួនឯង ព្រោះ​ពេល​ឈឺ​គ្មាន​រណា​ឈឺ​ជំនួស​នោះ​ឡើយ ៕