ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញព្រះសង្ឃនិងនិស្សិតយ៉ាងហោចណាស់ ១០អង្គ/នាក់នៅវត្តចំនួន ៣ វិជ្ជមានកូវីដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិតត្រឹមរសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យបានរកឃើញព្រះសង្ឃ សិស្សនិស្សិត និងអ្នកបម្រើការក្នុងវត្តចំនួន…

រាជធានីភ្នំពេញ ៖ គិតត្រឹមរសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យបានរកឃើញព្រះសង្ឃ សិស្សនិស្សិត និងអ្នកបម្រើការក្នុងវត្តចំនួន ៣ នៅខណ្ឌដូនពេញ និងខណ្ឌមានជ័យ យ៉ាងហោចណាស់ ១០អង្គ/នាក់ វិជ្ជមានកូវីដ-១៩ ។

យោងតាមព្រះអង្គ ព្រះនន្ទត្ថេរោ ខាន់ សុវណ្ណ ព្រៈចៅអធិការវត្តដំបូកខ្ពស់ ដែលមានទីតាំង ស្ថិតក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រកាសឱ្យដឹងថា គិតត្រឹមម៉ោងប្រមាណ ៤ រសៀលថ្ងៃទី ២៤ ខែកញ្ញា ក្រុមគ្រូពេទ្យបានរកឃើញ ព្រះសង្ឃ ៣ អង្គ គង់ក្នុងវត្តវិជ្ជមានកូវីដ-១៩ ។

រូបភាពយកសំណាកនៅវត្តដំបូកខ្ពស់

ជាមួយគ្នានោះ ក្រុមគ្រូពេទ្យស្ម័គ្តចិត្តរបស់សម្តេចតេជោ (TYDA) សហការជាមួយនិងអាជ្ញាធរមូលដ្ឋាន បានចុះយកសំណាករកវីរុសកូវីដ ១៩ ទៅលើព្រះសង្ឃគង់នៅវត្តឧណ្ណាលោម និង វត្តសរាវន័តេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រកឃើញអ្នកវិជ្ជមាន ដែលមានទាំងព្រះសង្ឃ សិស្សនិស្សិត និងអ្នកបម្រើការក្នុងវត្ត សរុបចំនួន ៧អង្គ/នាក់ (វត្តឧណ្ណាលោម ៦អង្គ/នាក់ និងវត្តសារាវ័នតេជោ ១ អង្គ)។

តាមប្រភពព័ត៌មានពីអាជ្ញាធរបានប្រាប់ឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោហៅថា ធីតា បានសហការជាមួយកម្លាំងរបស់អាជ្ញាធរសង្កាត់ជ័យជំនះ និងខណ្ឌដូនពេញ បានចុះធ្វើសំណាករកវីរុសជំងឺកូវីដ ១៩ នៅក្នុងវត្តឧណ្ណាលោម និងវត្ត សរាវន័។ ដោយគោលដៅទី១-ក្នុងការយកសំណាកនេះដែរធ្វើឡើងនៅក្នុង វត្តឧណ្ណាលោម ទៅលើព្រះសង្ឃ តាអាចារ្យ យាយជី សិស្សនិស្សិត និងអ្នកបម្រើការទាំងអស់សរុបចំនួន ៣០៥អង្គ/នាក់។ ដោយលទ្ធផលក្នុងការធ្វើតេស្តនេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ ទៅលើព្រះសង្ឃ ចំនួន ២អង្គ សិស្សនិស្សិត ចំនួន ៣នាក់ និង ស្ត្រីអ្នកលាងចានក្នុងវត្ត ១នាក់ទៀតផង សរុបចំនួន ០៦អង្គ/នាក់ និងបញ្ជូនទៅធ្វើការព្យាបាលនៅស្តាតអូឡាំពិក។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្នុងព្រឹកថ្ងៃដដែលដែរក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ ក៏បានចុះមកយកសំណាកព្រះសង្ឃគង់នៅវត្តសារាវ័ន ជាគោលដៅទី ២- ក្នុងសង្កាត់ជ័យជំនះតែមួយនោះ ក៏បានរកឃើញទៅលើព្រះសង្ឃ ១អង្គ មានវិជ្ជមានជំងឺកូវីដ ១៩បន្ថែមទៀតផងដែរ។

ក្រោយពីក្រុមគ្រូពេទ្យចុះយកសំណាកកូវីដ ១៩ រកឃើញអ្នកវិជ្ជមានចំនួន ៦អង្គ/នាក់ នៅវត្ត ឧណ្ណាលោម និង វត្ត សារាវ័ន ចំនួន ១អង្គ រួចហើយក៏បានបញ្ជូនយកទៅកាន់កន្លែងព្យាបាល ចំណែកឯព្រះសង្ឃ តាអាចារ្យ យាយជី សិស្សនិស្សិត និងអ្នកនៅក្នុងវត្តដែលជាប់ពាក់ពន្ធ័ក៏ត្រូវសន្តទៅតាមវិធានការរបស់ក្រុមគ្រូពេទ្យជាបន្តទៀតផងដែរ ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជា សម្រេចផ្អាកការរៀបចំពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចាប់អនុវត្តនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ ដើម្បីទប់ស្កា់ត់ការឆ្លងរីករាលដាលកូវីដ-១៩ ៕

រូបភាពយកសំណាកនៅវត្តដំបូកខ្ពស់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ