ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ចិន​ម្ចាស់​ក្លិប​ 13 KTV​ និងបក្ខពួក៣នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រៀលថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រៀលថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​ជនជាតិ​ចិន​​ចំនួន​៤​នាក់ ​ដាក់​ពន្ធនាគារ​កំណត់​ក្នុង​ម្នាក់​១១​ឆ្នាំ និង​ពិ​ន័​យ​ប្រាក់​ចំនួន​២០​លាន​រៀល ចូល​ថវិការ​រដ្ឋ​ ក្រោម​ការ​ចោទ​ប្រកា​ន់​ពី​បទ​.​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន បទ​.​ចាត់​ចែង​ឲ្យ​ប្រើប្រាស​នូវ​សារធាតុ​ញៀ.ន​ដែល​ហាមឃាត់​ប្រព្រឹត្ត​ក្នុង​ក្លឹ​បរាត្រី​១៣KTV ស្ថិត​នៅ​អាគារ​លេខ​១៦ ផ្លូវ​២០៦ សង្កាត់​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៦ ​សីហា ឆ្នាំ​២០២​០ ដែល​បទល្មើស​នេះ​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៤០ មាត្រា​៤២ មាត្រា​៤៤ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀ.ន ។

ជនជាប់ចោទ​ទាំង​៤នាក់​​ខាងលើ​រួម​មាន ៖ ១-​ឈ្មោះ Lin Kang Lai ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ២-​ឈ្មោះ Houng Fei axion ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៣-​ឈ្មោះ Houng Fei Hal ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន និង៤-​ឈ្មោះ Zang sin wei ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​កំណត់​ច្បាប់ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ននៃ​ស្នងការដ្ឋាន រាជធានី​ភ្នំពេញ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្លឹ​ប​កម្សាន្ត​យី​ហា​លេខ​១៣ KTV ស្ថិត​នៅ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ដែល​មាន​សង្ស័យ​មួយ​ក្រុម​កំពុង​ធ្វើ​សកម្មភាព​ចាត់ចែង​សម្រួល​ឱ្យ​ប្រើប្រាស់ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ជនបរទេស និង​ជនជាតិ​ខ្មែរ​ចំនួន​៩៣​នាក់ ព្រមទាំង​បាន​ឆែកឆេរ​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀ.ន​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ