ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ពលករ​ខ្មែរ ១៥​នាក់ បម្រុង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ថៃ

2 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ចំនួន​១៥​នាក់ ក្នុង​នោះ​ស្រី ៩​នាក់ និង​គោ​យន្ត​កន្ត្រៃ ១​គ្រឿង បម្រុង​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​ឃាត់ខ្លួន…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ចំនួន​១៥​នាក់ ក្នុង​នោះ​ស្រី ៩​នាក់ និង​គោ​យន្ត​កន្ត្រៃ ១​គ្រឿង បម្រុង​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​ឃាត់ខ្លួន វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់​ភូមិសាស្ត្រ អូរ​ព្រំដែន ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ម​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​មេបញ្ជាការ លោក​វរសេនីយ៍ឯក កែវ ស៊ី​ថា មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ទទួល​ទិស​ថ្មពួក បាន​ដឹកនាំ​កម្លាំង​ល្បាត​ជាប់​ជា​ប្រចាំ ២៤​ម៉ោង លើ​២៤​ម៉ោង ដោយ​ប្តូរ​វេន​គ្នា សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ដើម្បី​ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ មិន​ឲ្យ​ចូល​ទៅ​ក្នុង​សហគមន៍​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ លោកនាយ​ចំណង់ ឆាត ឆាន់ មេក្រុម​គោលដៅ ដឹកនាំ​កម្លាំង​ដើរ​ល្បាត​ក៏​ជួប​ពលករ​ខ្មែរ​ដែល​បម្រុង​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត បន្ទាយ​មាន​ជ័យ ឃាត់ខ្លួន​បាន​តែ​ម្តង ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ត្រូវ​បាន​បញ្ជូន​ទៅ​បំពេញ​ប្រតិបត្តិការ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន ឃាត់ខ្លួន​ពលករ​ឆ្លង​ដែន​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់ និង​ឃាត់ខ្លួន​មេខ្យល់​បាន​មួយ​ចំនួន បញ្ជូន​ទៅ​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ចំណែក​ពលករ​ទាំង ១៥​នាក់ ក្រោយ​ពី​បាន​សួរនាំ​រួច ត្រូវ​បាន​ប្រគល់​អោយ ស្នាក់​ការ​កងរាជអាវុធហត្ថ ចាក់​ការ​តាម​នីតិវិធី​ច្បាប់​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ