ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលករ​ខ្មែរ​​បន្តលួច​ឆ្លង​ដែន​ទៅ​​ថៃ តែ​ត្រូវ​​ទា​ហាន​ឈុត​​ខ្មៅ​​​ចាប់បាន​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មាន​ពលករ​ខ្មែរ​ចំនួន​១៤​នាក់​បានលួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ប្រទេស​ថៃ ​ត្រូវ​បាន​ទា​ហាន​ឈុត​ខ្មៅ​ថៃ​ឃាត់​ខ្លួន​នាំ​យក​ទៅ​សាកសួរ​ កាលពី​វេលា​ម៉ោង​១​រសៀលថ្ងៃ​ទី​២៣ ​កញ្ញា ឆ្នាំ​២០២១​ ស្ថិតនៅ​ចំណុច​ភូមិ​ប៉ា​រ៉ៃ​ថ្មី ឃុំ​ប៉ា​រ៉ៃ ស្រុក​អា​រ័​ញ្ញ…


ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មាន​ពលករ​ខ្មែរ​ចំនួន​១៤​នាក់​បានលួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ប្រទេស​ថៃ ​ត្រូវ​បាន​ទា​ហាន​ឈុត​ខ្មៅ​ថៃ​ឃាត់​ខ្លួន​នាំ​យក​ទៅ​សាកសួរ​ កាលពី​វេលា​ម៉ោង​១​រសៀលថ្ងៃ​ទី​២៣ ​កញ្ញា ឆ្នាំ​២០២១​ ស្ថិតនៅ​ចំណុច​ភូមិ​ប៉ា​រ៉ៃ​ថ្មី ឃុំ​ប៉ា​រ៉ៃ ស្រុក​អា
​រ័​ញ្ញ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ ឈម​ក្រុង​ប៉ោយ​ប៉ែ​ត ​ខេត្តបន្ទាយមានជ័យ​ ។

មន្ត្រី​យោធា​ទំនាក់ទំនង​កម្ពុជា-ថៃ​ប្រចាំ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​អោយ​ដឹង ​នៅ​ថ្ងៃ​ទី​២៤ កញ្ញា នេះដែរ​​ថា​ លោក​បាន​ទទួល​ព័ត៌មាន​ថា ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៤​នាក់ ​មាន​ប្រុស​.​ស្រី​និង​ក្មេង ​បាន​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ តាម​រយៈ​មេខ្យល់​កម្ពុជា​និង​ថៃ​ ហើយ​ក៏ត្រូវ​បាន​ទា​ហានឈុត​ខ្មៅ​ថៃ​ ដែល​កំពុង​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​ភូមិ​សា​ស្គ្រ ​ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ បាន​ឃាត់​ប្រគល់​ជូន​ទៅ​មន្ត្រី​នគរបាល ​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​។

តាមព័ត៌មាន​ដែល​ទទួល​បាន​ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ទា​ហាន​ឈុត​ខ្មៅ​ឃាត់ទាំង​១៤​នាក់​ គឺ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​រយៈ​មេខ្យល់​កម្ពុជា-​ថៃ​ ជូន​ទៅ​រក​ការងារ​ធ្វើ​នៅ​ខេត្ត​ឆៈ​ឆឺង​សៅ ខេត្ត​សមុទ្រ​ប្រកាន ​ប្រទេស​ថៃ ​ក្នុង​១​នាក់​មេខ្យល់​យក​តំលៃ​៦.០០០​បាត​នៅ​ពេល​ជូន​ឆ្លង​ដែន​ចូល​ដី​ថៃ ​ត្រូវ​ទា​ហាន​ឈុត​ខ្មៅ​ឃាត់​ ។

អាច​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពលរដ្ឋ​ដែល​ត្រូវ​ទា​ហាន​ឈុត​ខ្មៅ​ឃាត់​ក្នុង​ទឹកដី​ថៃ ​ករណី​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ​ដែល​ត្រូវ​អនុ
វត្ត​តាម​គោល​ការ​ណ៍សុខាភិបាល​ខេត្ត​ ហើយ​នាំ​យក​ទៅ​សាកសួរ​ចាត់ការ​តាម​ច្បាប់ ​រួច​បញ្ជូន​មក​កម្ពុជា​វិញ ​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​​អូរ​ជ្រៅ​ ​ច្រក​បឹង​ត្រកួន​ ស្រុក​ថ្មពួក​ ៕

អត្ថបទសរសេរ ដោយ