ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំភ្លេចខ្លួន! ឆ្លងកូវីដថ្មី ៨២២នាក់ តួលេខឆ្លងខ្ពស់បំផុតរយៈពេលជាង ១ ខែចុងក្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅមុននេះបន្តិចថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃទី ២៣ ខែសីហា ម្សិលមិញមានចំនួន ៨២២ នាក់…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅមុននេះបន្តិចថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃទី ២៣ ខែសីហា ម្សិលមិញមានចំនួន ៨២២ នាក់ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលជាង ១ ខែចុងក្រោយនេះ ។ ខណៈប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏បានសម្រេចផ្អាកពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងនិងរាលដាលកូវីដ-១៩ ផងដែរ ។

ជាក់ស្តែងក្រសួងសុខាភិបាលនៅថ្ងៃទី ២៤ ខែកញ្ញា បានឱ្យដឹងថា រកឃើញអត្រាឆ្លងប្រចាំថ្ងៃម្សិលមិញមានចំនួនដល់ទៅ ៨២២ នាក់ ក្នុងនោះមានករណីឆ្លងសហគមន៍ ៧១៦ នាក់នឹងអ្នកដំណើរពីបរទេស ១០៦ នាក់ និងស្លា.ប់ថ្មី ២១នាក់ និងជាសះស្បើយចំនួន ៤៩៤ នាក់ ។

ក្រសួងសុខាភិបាលបានបន្តថា មកដល់បច្ចុប្បន្ន កម្ពុជា អ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន ១០៧ ៤៤១ នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៩៩ ៦២៨នាក់ និងអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន ២១៩៧ នាក់ ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌកាលពីរាត្រីថ្ងៃទី ២៣ ខែកញ្ញា
ដោយបានលើកឡើងថាក្នុងរយៈពេល ២ ថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា មានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាច ធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលអាចនឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាត្រូវប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាល ទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៃជំងឺកូវីដ-១៩ ជាពិសេស់ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែល មានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ