ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកឈូ​ជួរ​ចាប តំបន់​ទេសចរណ៍​ថ្មី​លើ​ទឹកដី ទន្លេសេសាន

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ស្ថិត​លើ​ផ្នែក​ដង​ទន្លេសេសាន​កាលពី​ដំបូង​ឡើយ​គ្រាន់តែ​ជា​ខ្សែ នៃ​ដង​ទន្លេ​ធម្មតា មួយ​តែ​ប៉ុណ្ណោះ ក្រោយមក​ដោយ​មានការ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​កាន់តែ​មាន​សន្ទុះ​

ខេត្តស្ទឹងត្រែង ៖ ស្ថិត​លើ​ផ្នែក​ដង​ទន្លេសេសាន​កាលពី​ដំបូង​ឡើយ​គ្រាន់តែ​ជា​ខ្សែ នៃ​ដង​ទន្លេ​ធម្មតា មួយ​តែ​ប៉ុណ្ណោះ ក្រោយមក​ដោយ​មានការ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​កាន់តែ​មាន​សន្ទុះ​ឡើង ព្រម ទាំង​មានការ​គាំទ្រ​ពី​ភ្ញៀវ​ជាតិ និង​ទេសចរណ៍​បរទេស​នោះ  ខេត្តស្ទឹងត្រែង​នៅ​រយៈពេល​ចុង​ក្រោយ នេះ មានការ​ប្រណាំងប្រជែង​យ៉ាង​ខ្លាំង​ពី​អ្នក​វិនិយោគ​រួម​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ និង​សហគមន៍ ផង​ដែរ​។

ទន្ទឹម​នេះ​សហគមន៍​បាន​ប៊ុ​ង ឃុំ​ភ្លុក បាន​រួម​គ្នា​សិក្សា​លើ​តំបន់​ជួរ​មួយ​កន្លែង​លើ​ដង​ទន្លេ សេ​សាន ទីនោះ​គេ​ហៅ​ថា​ទឹកឈូ​ជួរ​ចាប​។ នៅ​ទីកន្លែង​ដែល​គេ​ជ្រើសរើស​ជា​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី នេះ​ដោយសារ​គេ​ពិនិត្យ​ឃើញ​ថា​តំបន់​នោះ​មានទឹក​ហូរ​ត្រជាក់ មាន​ខ្យូ​ស​អង្គុយ​លេង​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ អាច​សម្រាក​លំហែកាយ​បាន មាន​ជួរ​ថ្ម​ទឹក​រាក់ និង​ទប់ទឹក​ងាយស្រួល​ក្នុង​ការ​លេង មិន​បង្ករ​គ្រោះថ្នាក់ ជា​ពិសេស​នោះ​គឺ​មាន​កោះ​តូច​ៗ​ជា​ច្រើន ដែល​ភ្ញៀវ​ទេសចរណ៍​អាច​អង្គុយ​លេង​ក្រោម​ម្លប់ឈើ​ស្រូប​យក        ខ្យល់អាកាស​បរិសុទ្ធ ជួបជុំ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​យ៉ាង​សប្បាយ​ផង​ដែរ​។

ហើយ​បើ​តាម​ការ​អះអាង គម្រោង​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​របស់​សហគមន៍​បាន​គ្រោង​ថា ក្រោយ​រដូវវស្សា​ទឹក​ឡើង​សហគមន៍ នឹង​រៀបចំ​ធ្វើ​ខ្យូ​ស​លើ​ដើមឈើ និង​សង់​ជា​ស្ពាន​ឥ​ន្ធ​នូ​ឡើង​ចុះ​ឆ្លងកាត់​ពី​ខ្យូ​ស​មួយ​ទៅ​កាន់​ខ្យូ​ស​មួយ ទៀត ស្ថិត​នៅ​តាម​មាត់ទន្លេ​ដែល​ជា​ភាព​ទាក់ទាញ​មួយ​មិន​ដែល​មាននៅ​ស្ទឹង​ត្រែង​។ រមណីយដ្ឋាន​ស្ថិត នៅ​លើ​ដង​ទន្លេសេសាន​មាន​រហូត​ទៅ​ដល់​៣​កន្លែង​បូក​រួម​ជាមួយ​រមណី​ដ្ឋា​ន​ដែល​ទើបនឹង​បង្កើត​ថ្មី​កំពុង សាងសង់ ឲ្យ​រួចរាល់​នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាងក្នុង​នោះ​រួម​មាន​រមណីយដ្ឋាន​បុប្ផា​ភ្លុក រមណីយដ្ឋាន​កោះ​ខ្សាច់​សេ​កុង និង​រមណីយដ្ឋាន​ទឹកឈូ​ជួរ​ចាប​។

រមណីយដ្ឋាន​ទាំង​៣​កន្លែង​នេះ​មាន មួយ កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ចំណែក​២​ទីតាំង​ទៀត​ស្ថិត​នៅ​ឃុំ​ភ្លុក​ស្រុក​សេ​សាន​។​លោក ទួន ថាំង មេឃុំ​ភ្លុក ស្រុក​សេ​សាន និង​ជា​អ្នកដឹកនាំ​ផ្តល់​បច្ចេកទេស​បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា រមណីយដ្ឋាន ទឹកឈូ​ជួរ​ចាប​នេះ​មាន​ចំណុច​ល្អជា​ច្រើន​ទាក់ទង​ទៅ​នឹង​ឈ្មោះ​របស់​រមណី​ដ្ឋា​ន​នេះ លោក​បាន​រៀបរាប់​ថា នៅ​តំបន់​នោះ​មាន​ទឹកឈូ និង​មាន​ជួរ​ថ្ម​ព្រមទាំង​សត្វ​បក្សី​ហើរ​ជា​ហ្វូង​វិល​មក ទ្រនំ​លើ​ដើមឈើ នៅ ពេល​ថ្ងៃ​រៀប​លិច​ដែល​ដុះ​នៅ​តាម​ជួរ​ថ្ម​នោះ​ដែរ ដូច្នេះ​ទើប​លោក​រួម​ជាមួយ សហគមន៍​ដាក់​ឈ្មោះ ថា រមណីយដ្ឋាន​ទឹកឈូ​ជួរ​ចាប​។

លោក​បាន​បន្ត​ថា​នៅ​តំបន់​រមណីយដ្ឋាន​នោះ គឺ​ស្ថិត​នៅ​ជួរ​ខាងក្រោម នៃ​រមណីយដ្ឋាន​បុប្ផា​ភ្លុក ហើយ​សម្រាប់​ការ​រៀបចំ​ទីតាំង​សហគមន៍​បាន​រៀបចំ ខ្សែកាប​ដាក់​ពី​ដុ​ង​ការពារ​ប្រព័ន្ធ​សុវត្ថិភាព ខណៈ​ភ្ញៀវ​ទៅ​តំបន់​ជួរ​ទឹក​ជ្រៅ ទីធ្លា​ចំណតរថយន្ត​ធំ​ទូលាយ រៀបចំ​ទីកន្លែង​ទុកដាក់ កាក​សំណល់ និង​រៀបចំ​បន្ទប់ទឹក បង្គន់​អនាម័យ​ជូន​ភ្ញៀវ​ឲ្យ​មាន​ផាសុកភាព​ផង ដែរ ។ ក្រៅពី​នោះ​នៅ ពេល​រាត្រី​មាន​តន្ត្រី​កំដ​អារម្មណ៍ និង​ច្រៀង​រាំ​កំសាន្ត​ថែម​ទៀត​ផង ។ លោក​បាន បន្ត​ថា បច្ចុប្បន្ន រមណីយដ្ឋាន​នេះ​សាងសង់​បាន​២០​ភាគរយ​ហើយ នឹង​រួចរាល់​ទទួលភ្ញៀវ​នៅ​ពេល​ខាង មុខមុន ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​៕