ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​រើស​អេ​ត​ចាយ​ម្នាក់​ត្រូវ​បា.ញ់​ស​ម្លា​.​ប់​មិនដឹង​មូល​ហេតុ តើ​ជន​ដៃដល់​ជា​នរណា?

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​អ្នកដើរ​​រើស​អេ​ត​ចាយ​ម្នាក់​ត្រូវ​ជនសង្ស័យ​​បា.ញ់​ស​ម្លា​.​ប់ដោយ​មិន​ដឹង​មូល​ហេតុ​ លុះពេល​​​បញ្ជូន​ទៅ​កាន់​មន្ទីរ​​​ពេទ្យ​ដើម្បីសង្គ្រោះ​បន្ទាន់ តែជាអកុសល​ជនរង​គ្រោះ​បាន​បាត់​បង់​ជីវិតទៅហើយ ក្រោយ​សមត្ថកិច្ច​ក៏​បាន​​នាំ​​ខ្លួន​បុរស​៣​នាក់​ទៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នកដើរ​​រើស​អេ​ត​ចាយ​ម្នាក់​ត្រូវ​ជនសង្ស័យ​​បាញ់​ស​ម្លា​.​ប់ដោយ​មិន​ដឹង​មូល​ហេតុ​ លុះពេល​​​បញ្ជូន​ទៅ​កាន់​មន្ទីរ​​​ពេទ្យ​ដើម្បីសង្គ្រោះ​បន្ទាន់ តែជាអកុសល​ជនរង​គ្រោះ​បាន​បាត់​បង់​ជីវិតទៅហើយ ក្រោយ​សមត្ថកិច្ច​ក៏​បាន​​នាំ​​ខ្លួន​បុរស​៣​នាក់​ទៅ​សួរ​នាំ​​ភ្លាម​ៗ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​ខែកញ្ញា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ផ្លូវ​បេតុង ក្នុង​​ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោង​ក្រោម ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឃឿ​ន វណ្ណ​ឌឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ រស់នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ យី ភារ​ម្យ ហៅ ហ៊ុយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​អ្នកបកប្រែ​ភាសា​ចិន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស 470 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BE-2286 ទៅ​ដេក​ផ្ទះ​បង ក្នុង​គោលបំណង​ទៅ​លេង​នៅ​ខេត្តកំពត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ក៏​បានឃើញ​ជន​រង​គ្រោះ​ត្រូវ​គេ​បាញ់​ស​ម្លា​.​ប់ ដោយ​មាន​មិត្ត​ភ័ក្ដិ​ដែល​ដើរ​រើស​អេ​ត​ចាយ​ជាមួយ​គ្នា​បាន​អូស​ជន​រង​គ្រោះ និង​រទេះដឹក​អេ​ត​ចាយ លុះ​ឃើញ​ដូច្នេះ​រូប​គាត់​ក៏​ឈប់​រថយន្ត​ហើយ​ទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​គឺជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា ហើយ​ជន​រង​គ្រោះ​ត្រូវ​គេ​បាញ់​នៅ​សល់​ដង្ហើម​តិច​ៗ​ទៅ​ហើយ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​គាត់​ក៏​បាន​តេ​ហៅ​បុរស​២​នាក់​បន្ថែម​ទៀត​ដើម្បី​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ តែ​មុន​នឹង​ដឹក​យក​​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នោះ គាត់​ក៏​បាន​ដឹក​យក​ទៅ​ផ្ទះ​របស់​ជន​រង​គ្រោះ​សិន​នៅ​ម្តុំ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ហៅ​ម្តាយ ព្រមទាំង​បងប្អូន​ជន​រង​គ្រោះ​មក​ជាមួយ ដើម្បី​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់ តែ​ជា​អកុសល ខណៈ​ពេល​ដឹក​ជន​រង​គ្រោះ​មក​ដល់​មន្ទីរពេទ្យ​ឯកជន ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ​។ បន្ទាប់​មក​ស​.​ព​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​វត្ត​ទួល​សុភា​ឃួ​ន ប៉ុន្តែ​ដោយនៅ​ខាង​មុខ​វត្ត​បិទទ្វារ ទើប​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត ថា បន្ទាប់​ឈ្មោះ យី ភារ​ម្យ ហៅ​ហ៊ុយ បាន​មក​ប្តឹង​សមត្ថកិច្ច​នោះ ស្រាប់តែ​បុរស​ម្នាក់​ដែល​ដើរ​រើស​អេ​ត​ចាយ និង​ជា​អ្នក​អូស​ជន​រង​គ្រោះ ខណៈ​ពេល​ជន​រង​គ្រោះ​របួស​នោះ បាន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ឃាត់​បុរស​ជា​ម្ចាស់​រថយន្ត ឈ្មោះ​យី​ភារ​ម្យ ហៅ​ហ៊ុយ និង​បុរស​២​នាក់​ទៀត​ដើម្បី​យក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​៣ ក្រោយ​ពេល​មន្ត្រី​ជំនាញ​បច្ចេកទេស បាន​ពិនិត្យ​នៅ​ក្នុង​រថយន្ត ក៏​ស្រាប់តែ​ឃើញ​មាន​កាំភ្លើង​ហ្គា​ស់​ចំនួន​មួយ​ដើម ហើយ​ក្រោយ​មក​សមត្ថកិច្ច​​ក៏​បាន​​បញ្ជូន​បុរស​ម្ចាស់​រថយន្ត និង​បុរស​២​នាក់​ខាងលើនេះ ទៅ​សួរនាំ​បន្ថែម​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​សំរោង​ក្រោម បន្ត​ទៀត​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ជំនាញ​ឆែកឆេរ​នៅ​ក្នុង​រថយន្ត​ឃើញ​មាន​កាំភ្លើង​ហើយ​នោះ កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត និង​តាម​ចាប់​ជនល្មើស​ខាងលើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ទៅ​ទុក​នៅ​វត្ត​ស្ទឹង​មាន ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ