ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់រ៉ឺ​ម៉ក​លើ​ចិញ្ចើម​ផ្លូវ ម្ចាស់​​ចុះ​ទៅ​រើស​អេ​ត​ចាយ ​ត្រូវ​ឡាន​បុ.កខ្ទាតច្រើនម៉ែត្រ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​​អេ​ត​ចាយ​មួយ​គ្រឿង​ទៅ​ឈប់​ចត​ជិត​គំនរ​សំរាម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​​អេ​ត​ចាយ​មួយ​គ្រឿង​ទៅ​ឈប់​ចត​ជិត​គំនរ​សំរាម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ចរាចរណ៍​ ដើម្បី​ចុះ​រើស​អេ​ត​ចាយ ​ក៏​ត្រូវ​​រថយន្ត​​មួយគ្រឿង​បើកបរដោយជនជាតិ​ចិន​​បើក​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​​យ៉ាង​ពេញទំហឹង​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ ។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២១ ​ត្រង់​ចំណុច​ក្បែរ​ធនា​គារជាតិ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ។

​រថយន្ត​មួយ​គ្រឿង ​ម៉ាក​កាម​រី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2I-7227 បើកបរដោយបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត​មួយ​គ្រឿង​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ពេល​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​នោះ​ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងស្ដាំ រួច​ក៏​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​អេ​ត​ចាយ​មួយ​គ្រឿង​របស់​បុរស​ម្នាក់​ដែល​កំពុង​ឈប់​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ ​បញ្ច្រាស​ទិស​ដៅ​​ចរាចរណ៍ ខណៈ​ពេល​ដែល​បុរស​ជា​ម្ចាស់​ម៉ូតូ​សណ្តោងរ៉ឺម៉ក​​កំពុង​រើស​អេ​ត​ចាយ​នៅ​គំនរ​សំរាម​ជិត​នោះ បណ្ដាល​ឲ្យ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​អេ​ត​ចាយ​ខ្ទាត​​ជិត​២០​ម៉ែត្រ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។ ចំណែកឯ​រថយន្ត​បាន​រង​ការ​ខូចខាត​បែក​កាង​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្ដាំ ប៉ុន្តែ​មិន​បង្ក​ឲ្យ​​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។ បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោ​យ​ពេល​កើតហេតុ​ ក៏​មាន​តំណាង​ខាង​រថយន្ត​បាន​ចូល​មក​ធ្វើការ​ចរចា​ដោះស្រាយ​គ្នា​ជាមួយ​ខាង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អេត​ចាយ​ តែ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ភាគី​ខាង​រថយន្ត​ក៏​ព្រម​ចេញ​សំណង​ឲ្យ​ទៅ​ខាង​ម៉ូតូ​សណ្តោងរ៉ឺម៉ក​ដឹក​សំបក​អេ​ត​ចាយ​ចំនួន​២៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ