ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ ផលិត​គ្រឿង​បន្សំ​កាបូប និង​ស្បែកជើង នៅ​ខេត្តកំពង់ស្ពឺ

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ជាបឋម​បានអោយ​ដឹង​ថា រោងចក្រ​ផលិត​គ្រឿង​បន្សំ​កាបូប និង​គ្រឿង​បន្សំ​ស្បែកជើង ETERNAL UNION INDUSTRY (CAMBODIA)CO.,LTD. ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​ខ្វាវ…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ជាបឋម​បានអោយ​ដឹង​ថា រោងចក្រ​ផលិត​គ្រឿង​បន្សំ​កាបូប និង​គ្រឿង​បន្សំ​ស្បែកជើង ETERNAL UNION INDUSTRY (CAMBODIA)CO.,LTD. ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំរ​ការ​កោះ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ម៉ោង​ប្រមាណ​ជាង​៧​យប់ ថៃ្ង​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ។

ក្រោយ​កើតហេតុ រថយន្ត​សង្គ្រោះ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ជា​ច្រើន​គ្រឿង​បាន​ចេញ​ប្រតិបត្ដិការ នៅ​គោលដៅ ដោយ​មានការ​ជួយ​អន្ដរាគមន៍​បន្ថែម ពី​កងកម្លាំង​នគរបាល​ជា​ច្រើន​មក​ពី​អង្គភាព​ពាក់ព័ន្ធ ។

ទាក់ទង​ទំហំ នៃ​ការ​ខូចខាត នៅ​ទីតាំង​រោងចក្រ​ខាងលើ សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ជា​ជំហាន​ដំបូង​ថា រោងចក្រ​មាន​អគារ​ចំនួន ០៣​ខ្នង អគ្គិភ័យ​បាន​ឆេះ​បំផ្លាញ​អស់ ០១​ខ្នង និង​បាន​ឆេះ​រាលដាល​ឆ្លង​ទៅ​អគារ​ទី​០២ ប៉ុន្តែ​ដោយសារ​តែ​មានការ​ជួយ​អន្ដរាគមន៍​ពី​រថយន្ដ​សង្គ្រោះ​ពន្លត់​អគ្គិភ័យ បាន​ធ្វើ​ឱ្យ​អគ្គិភ័យ​ថមថយ មិន​បាន​បំផ្លាញ​អគារ​ទី​០២ ទាំងស្រុង​នោះ​ទេ ។ រីឯ​ការ​ខូចខាត រួម​មាន សម្ភារៈ​នៅ​ក្នុង​អគារ​ទី​០១ ឆេះ​ទាំងស្រុង (​កាវ ស្បែក ស្នោរ និង​សម្ភារៈ វត្ថុធាតុដើម​ប្រភេទ​ជ័រ​) ។

ករណី​អគ្គិភ័យ​នេះ សមត្ថកិច្ច អាជ្ញាធរ និង​ម្ចាស់​គ្រប់គ្រង​នៅ​ទីតាំង​រោងចក្រ នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​មូលហេតុ នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ