ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទវត្ត នៅទូទាំងរាជធានីភ្នំពេញ មិនឱ្យកាន់បិណ្ឌ និងប្រមូលផ្តុំជួបជុំ ចាប់ពីថ្ងៃទី២៤កញ្ញាតទៅ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ ប្រធាន​មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ​ លោក​ ទេព​ គង្គា​ បានប្រាប់​កោះសន្តិភាព នៅ​មុន​នេះ​បន្តិច​ថា​ ដោយ​ទទួល​បាន​ការណែនាំ​ពី​ថ្នាក់​លើ​ គ្រប់​វត្ត​ទាំងអស់…

រាជធានីភ្នំពេញ​៖​ ប្រធាន​មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ​ លោក​ ទេព​ គង្គា​ បានប្រាប់​កោះសន្តិភាព នៅ​មុន​នេះ​បន្តិច​ថា​ ដោយ​ទទួល​បាន​ការណែនាំ​ពី​ថ្នាក់​លើ​ គ្រប់​វត្ត​ទាំងអស់ ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​ផ្អាក​ការ​ជួបជុំ ​ឬប្រមូលផ្តុំកាន់វេណ ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា​ស្អែក​នេះ​តទៅ​។ ប៉ុន្តែ​ពុទ្ធបរិស័ទ​ អាចចាត់តំណាង ​និង​វេន ប្រគេនចង្ហាន់​ព្រះសង្ឃ តាមប្រព័ន្ធផ្សេងៗបាន រួមទាំង​វេរបច្ច័យ តាមធនាគារ​ ជាដើម​។ ​

លោកប្រធានមន្ទីរ ​បាន​បន្ត​ថា​ ចំពោះ​ទី​ស្នាក់​ការ​ថ្វាយ​បង្គុំ​របស់​សាសនា​​ពារហិសាសនា ​មានដូចជា​ សាសនា​ចិន​ និង​វៀតណាម ​ជា​ដើម​ នៅ​រាជធានី​ភ្នំពេញ​ មានប្រមាណជាង ៣០០ទីតាំង​ ដែល​មាន​ទីតាំង​មួយ​ចំនួន ​ត្រូវ​បានយកទៅជាកន្លែងជួបជុំ ឬប្រមូលផ្តុំ​ ផឹកស៊ីផងនោះ​ គឺដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ​ ក៏បានសម្រេច​បន្តផ្អាក​ការ​ជួប​ជុំ ​ឬប្រមូលផ្តុំជាបន្តទៅទៀត ​រហូត​ដល់មានការជូនដំណឹងជាថ្មី​។

លោក​បន្ត​ថា​ ថ្មី​ៗ​នេះ​ មន្ទីរ​បាន​ចេញ​លិខិត​មួយ ​បញ្ជាក់​ទៅ​អ្នក​គ្រប់គ្រង​ទីស្នាក់ការ​ថ្វាយ​បង្គំ​របស់​សាសនា​ «ពារហិសាសនា»​ ឱ្យ​ផ្អាក​ការ​ជួបជុំ​។ ប៉ុន្តែ​បណ្តាញ​សង្គម​មួយ​ចំនួន ​មាន​ការ​ ភាន់​ច្រឡំ​ថា​ មន្ទីរ​ប្រកាស​បិទ​វត្ត ​ក្នុង​រាជធានី​ភ្នំពេញ​​។ ​ ​

​​លិខិត​របស់​មន្ទីរធម្មការ​ និង​សាសនា​រាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ បាននិងកំពុងតែរីករាលដាលក្នុងសហគមន៍ និងមិនទាន់មានសភាពធូរស្រាលនៅឡើយ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដែលនេះ គឺជាសភាពការណ៍មួយ ដែលរាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់កម្រិតខ្ពស់បំផុត ដោយបានដាក់ចេញនូវវិធានការ ៣ការពារ” និង “៣កុំ”ដើម្បីទប់ទល់សភាពការណ៍នេះ។

ដើម្បីចូលរួមទប់ស្កាត់លើករណីនេះ ក្នុងនាមមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញមានសំណូមពរដូចខាងក្រោម៖ ​សូមព្រះអង្គ លោក លោកស្រី លើកកម្ពស់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩នេះ ដោយណែនាំបរិស័ទ ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ​សូមបន្តផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្នសិន ចាប់ពីពេលនេះតទៅ រហូតមានការជូនដំណឹងជាថ្មី។ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ព្រះអង្គ លោក លោកស្រីនឹងអនុវត្តបានល្អតាមខ្លឹមសារនេះ។

សូមរម្លឹកថា ការសម្រេចបិទវត្តទាំងអស់ នៅភ្នំ​ពេញ លែង​ឲ្យជួបជុំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតទៅទៀតនេះ ដោយសារតែ ២ថ្ងៃនៃថ្ងៃកាន់បិណ្ឌដំបូងនេះ មានវត្តមួយចំនួន ឆ្លងកូវីដ-១៩។ ក្នុងនោះ នៅវត្តនាគវ័ន ឆ្លង ៣ករណី (តាចារ្យ ម្នាក់ និង ២នាក់ ជាអ្នកស្នាក់នៅវត្ត) និងនៅវត្តចំពុះក្អែក ឆ្លង ៤៩ករណី ( ព្រះសង្ឃ ៤៦អង្គ )។

ដោយសារតែមានករណីឆ្លងកូវីដតាមវត្តដូច្នេះ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៣ ខែកញ្ញានេះ ​បានប្រកាស​ស្នើ​ឲ្យផ្អាកពិធីបុណ្យ​កាន់បិណ្ឌ តាមវត្ត ឬក៏កាត់បន្ថយ​ចំនួនអ្នក​ចូលធ្វើបុណ្យ​តាមវត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ