ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅប៉ៃលិន រថយន្តហួសសុពលភាពនៃការត្រួត​ពិនិត្យ ឆៀក ត្រូវផាកពិន័យពី ៥០០រៀល ដល់ ២០០០រៀល ក្នុង ១ថ្ងៃ

1 ខែ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ នៅកន្លែងធ្វើឆៀករថយន្ត គេសង្កេតឃើញមានរថយន្តតូចធំមួយចំនួន ​ហួសសុពលភាព ដែលត្រូវឆៀកម្តងទៀត ដោយអ្នកខ្លះហួស រហូតដល់ ១ខែ ២ខែ និងខ្លះទៀត…

ខេត្តប៉ៃលិន​៖ នៅកន្លែងធ្វើឆៀករថយន្ត គេសង្កេតឃើញមានរថយន្តតូចធំមួយចំនួន ​ហួសសុពលភាព ដែលត្រូវឆៀកម្តងទៀត ដោយអ្នកខ្លះហួស រហូតដល់ ១ខែ ២ខែ និងខ្លះទៀត ហួសដល់ ៥ខែ ទៅ ៦ខែឯណោះ។ រថយន្ត ដែលមានការត្រួតពិនិត្យ​ហួសសុពលភាពដូច្នេះ ត្រូវផាកពិន័យចាប់ពី ៥០០រៀល ដល់ ២០០០រៀល ក្នុង ១ថ្ងៃ ។

ដូច្នេះ ប្រជាពលរដ្ឋ ដែលមានរថយន្តជិតដល់ថ្ងៃត្រូវធ្វើឆៀកម្តងទៀត ត្រូវប្រញាប់យករថយន្តទៅឆៀក ដើម្បីកុំឱ្យមានការផាកពិន័យ​។

ការផាកពិន័យរថយន្តហួសសុពលភាពថ្ងៃខែឆៀកនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន​។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលយករថយន្ត ទៅឆៀក បានរៀបរាប់ឱ្យដឹងថា ​ពី ១ថ្ងៃ ទៅ ១ថ្ងៃ​ ពួកគាត់ចេះតែភ្លេចយក​រថយន្តរបស់ខ្លួន ដែលហួសសុពលភាពថ្ងៃខែកំណត់ ទៅឆៀក ដោយអ្នកខ្លះហួស ១ខែ ខ្លះហួស ២ខែ ទៅ ៣ខែ និងមាន​អ្នកខ្លះទៀត ហួសថ្ងៃកំណត់ឆៀក រហូតដល់ជិត ១ឆ្នាំផងដែរ។ ដូច្នេះ គាត់ត្រូវបង់ថ្លៃពិន័យម្នាក់ៗ ទៅតាមរថយន្តតូច ឬធំ ដោយគិតជាថ្ងៃ បើរថយន្តតូច ត្រូវផាកពិន័យ ១ថ្ងៃ ៥០០រៀល។ បើរថយន្តធំ ត្រូវផាកពិន័យ ១ថ្ងៃ ចំនួន ១០០០រៀល ទៅ ២០០០រៀល។

ចំណែកខាងមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន បានឱ្យដឹងថា ក្រុមឆៀក ចល័តទាំងនេះ មកពីខេត្ត​បាត់ដំបង ដោយចាប់ផ្តើមធ្វើឆៀករថយន្តអស់រយ:ពេល ១អាទិត្យមកហើយ ដោយនៅថ្ងៃនេះ ជាថ្ងៃចុងបញ្ចប់​។ ដូច្នេះ ប្រជាពលរដ្ឋ ដែលមិនទាន់បានយករថយន្តទៅឆៀក សូមប្រញាប់ បើសិនជាហួសុពលភាព នឹងធ្វើការផាកពិន័យ ដោយ ១ថ្ងៃ ចាប់ពី៥០០រៀល ទៅ ២០០០រៀល។ ចំពោះការផាកនេះ គឺធ្វើឡើងនៅទូទាំងប្រទេស ព្រោះដើម្បីពិនិត្យមើលលក្ខណ:បច្ចេក​ទេស​យានយន្តឱ្យបានត្រឹមត្រូវ ជៀសវាងបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ៕ ​នីយ៉ា