ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះធុងហ្គាស ឆេះផ្ទះមេចុងភៅម្ហូបការ នៅក្បែរ​ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ លំនៅឋានរបស់ចុងភៅធ្វើម្ហូបការមួយខ្នងផ្ទះ ត្រូវអគ្គិភ័យឆាបឆេះ បំផ្លាញអស់ម៉ត់គ្មានសល់ កាលពី​វេលាម៉ោង ៤ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវប៉េតុង…

រាជធានីភ្នំពេញ៖ លំនៅឋានរបស់ចុងភៅធ្វើម្ហូបការមួយខ្នងផ្ទះ ត្រូវអគ្គិភ័យឆាបឆេះ បំផ្លាញអស់ម៉ត់គ្មានសល់ កាលពី​វេលាម៉ោង ៤ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះរងគ្រោះខាងលើ ឈ្មោះ ស៊ីវ​ សាំង ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរមេចុងភៅ ស្នាក់នៅចំណុចកើតហេតុខាងលើ​។ យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនពេលកើតហេតុ ក្រុមគ្រួសារម្ចាស់ផ្ទះ មិននៅផ្ទះឡើយ ដោយពួកគេ បានបើកធុងហ្គាសចំអិនអាហាររួច ក៏បាននាំគ្នាចេញទៅខាងក្រៅអស់ ដោយនៅតែស្ត្រីចំណាស់ម្នាក់ ( មិនទាន់ដឹងថា ជាអ្វីនឹងម្ចាស់ផ្ទះ ) នៅតែម្នាក់ឯង​។ លុះដល់វេលាកើតហេតុ ស្រាប់តែធុងហ្គាស់ចំអិនម្ហូប ដែលមិនទាន់បានបិទនោះ បានផ្ទុះ ​បង្កជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅតែម្តង​។

ភ្លាមៗនោះ ស្ត្រីចំណាស់ ដែលនៅក្នុងផ្ទះ បានរត់ស្រវេស្រវាចេញទៅក្រៅ និងស្រែកហៅអ្នកអោយអ្នកជិតខាងជួយ​។ ដោយសារស្ថានភាពឆាបឆេះខ្លាំងពេក មិនអាចទប់ស្កាត់បឋម ដោយការទាញទុយោបាញ់ទឹក ឬប្រើបំពង់ពន្លត់​អគ្គិភ័យបាននោះ ពលរដ្ឋក្បែរខាង ក៏រាយការណ៍ជូន សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍​។

បន្ទាប់ពីទទួលបានព័ត៌មានហើយនោះ កម្លាំងនគរបាលមូលដ្ឋាន រួមជាមួយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ ដើម្បីធ្វើការបាញ់ទឹកទប់ស្កាត់ទៅនឹងអណ្តាតភ្លើងកំពុងឆាបឆេះ​។ ក្រោយការខិតខំបាញ់ទឹកពន្លត់រួចមក អណ្តាតភ្លើងត្រូវរលត់សូន្យសុងទៅវិញ១០០ភាគរយ ក្នុងរយៈពេលកន្លះម៉ោង ដោយបានបំផ្លាញលំនៅឋានខាងលើ អស់ម៉ត់ទាំងស្រុងតែម្តង​។

ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ១៣គ្រឿង ក្នុងចំណោម រថយន្ត ១៤គ្រឿង ដែលបានទៅដល់កន្លែងកើតហេតុ​។ ក្នុងការឆាបឆេះ​ដដែលនេះ ពុំមានបណ្តាលអោយមនុស្សណាម្នាក់របួស ឬស្លាប់ឡើយ គឺខូចខាតតែផ្ទះ និងទ្រព្យសម្បត្តិក្នុងមួយចំនួន ក្នុងលំនៅឋានប៉ុណ្ណោះ​៕ លីហេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ