ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្បូង​ពេជ្រ​បណ្តាសា !

2 ឆ្នាំ មុន
  • ភ្នំពេញ

អបិយ​ជំនឿ​ប្រហែលជា​មាន ឬ​ក៏​ជា​ការ​ស្រមើរ​ស្រមៃ​របស់​មនុស្ស​ ! មក​ដល់​ពេល​បច្ចុប្បន្ន​គ្មាន​នរណា​ម្នាក់​អាច​បកស្រាយ​នូវ​រឿង​អបិយ​ជំនឿ និង​រឿង​បណ្តាសារ​នានា​បាន​នោះ​ទេ​ ។ វត្ថុ​ ឬ​សម្ភារ​ខ្លះ មនុស្ស​ជឿជាក់​ថា ​មាន​បណ្តាសា…

អបិយ​ជំនឿ​ប្រហែលជា​មាន ឬ​ក៏​ជា​ការ​ស្រមើរ​ស្រមៃ​របស់​មនុស្ស​ ! មក​ដល់​ពេល​បច្ចុប្បន្ន​គ្មាន​នរណា​ម្នាក់​អាច​បកស្រាយ​នូវ​រឿង​អបិយ​ជំនឿ និង​រឿង​បណ្តាសារ​នានា​បាន​នោះ​ទេ​ ។ វត្ថុ​ ឬ​សម្ភារ​ខ្លះ មនុស្ស​ជឿជាក់​ថា ​មាន​បណ្តាសា ចង្រៃ ឬ​ក៏​មាន​វិញ្ញាណ​ផ្សេង​ៗ ស្ថិត​ ឬ​កាន់​នៅ​ក្នុង​នោះ ដែល​វា​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដែល​បាន​កាន់កាប់​វា ឬ​ប៉ះពាល់​វា ​។ តួយ៉ាង​ដូច​ត្បូង​ពេជ្រ​មួយ​គ្រាប់​ដែល​ធំ​ផុតក្នុង​សម័យ​ឆ្នាំ​ ១៨៥២ មាន​មនុស្ស​ជា​ច្រើន​ជឿជាក់​ថា ​វា​ជា​ត្បូង​ពេជ្រ​ដែល​មាន​ជាប់​បណ្តាសា ​។ តោះ​មក​ដឹង​ពី​មូលហេតុ​អ្វី​បានជា​គេ​គិត​បែប​នេះ​ ៖

ត្បូង​ពេជ្រ​មានឈ្មោះ​ថា THE KOH-I-NOOR DIAMOND មាន​ន័យ​ថា ‘Mountain of Light’ នៅ​ក្នុង​ភាសា​នៃ​ប្រទេស​អ៉ី​រ៉​ង់ ប្រែ​ថា «​ភ្នំ​នៃ​ពន្លឺ» ​ វា​មាន​វត្តមាន​ដំបូងក្នុង​អំឡុង​ទស​វត្សរ៍​ឆ្នាំ​ ១៣០០ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​អណ្តូងរ៉ែ​ពេជ្រ ហ្គោ​ល​ខុន​ដា ក្នុង​ប្រទេស​ឥណ្ឌា​ ។ បាប់​តាំងពី​ការ​រក​ឃើញ ​និង​រហូត​ដល់​អំឡុង​ឆ្នាំ​ ១៨៥២ វា​គឺជា​ត្បូង​ពេជ្រ​ដែល​ធំ​ជាងគេ​បំផុត​ក្នុង​លោក ប៉ុន្តែ​វា​ត្រូវ​កាត់​បន្ថយ​ទំហំ​កា​រ៉ាត់​របស់​វា ដោយ​ទំហំ​ដើម​មាន​១០៥,៦ កា​រ៉ាត់ មក​នៅ​ត្រឹម ៨៦​ កា​រ៉ាត់​វិញ ដោយ​ព្រះ​អង្គ​ម្ចាស់​អាល់​ប៊ើ​ត​បាន​សម្រេចចិត្ត កាត់​វា​ដើម្បី​បង្កើន​ភាព​ត្រចះត្រចង់ និង​ចែងចាំង​នៃ​ត្បូង​ពេជ្រ​នេះ​ ។


មុន​ពេល​ធ្លាក់​ក្នុង​ដៃ​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ ​១៨៤៩ មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ជា​ម្ចាស់​នៃ​ត្បូង​ពេជ្រ​នេះ ប៉ុន្តែ​ក្រោយមក​ក៏​មានរឿង​តំណាល​ត​ៗ​គ្នា នៃ​ត្បូង​ពេជ្រ​នេះ រហូត​គេ​ជឿជាក់​ថា ​វា​ជា​ត្បូង​ពេជ្រដែល​មាន​បណ្តាសា ព្រោះ​ម្ចាស់ ​ឬ​អ្នក​ដែល​បាន​កាន់កាប់​ត្បូង​មួយ​នេះ គ្រប់​គ្នា​សុទ្ធតែ​មាន​សេចក្តី​វិនាស​ ។

ចុង​ក្រោយ​នៃ​ដំណឹង​ត្បូង​ពេជ្រ ដែល​មាន​រាង​ពងក្រពើ​នេះ ត្រូវ​បាន​គេ​ដាក់​តាំងនៅ​ក្នុង​អគារ HM Tower នៃ​ទីក្រុង​ឡុ​ង​ដ៍ ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ពេញ​និយម​បំផុត ហើយ​ជា​ផ្នែក​ចុង​ក្រោយ​នៃ​ម្កុដ​របស់​ម្ចាស់ក្សត្រី ។ ក្រោយ​មានការ​ចាប់អារម្មណ៍​នៃ​រឿង​រាវ​នៅ​ក្រោយ​ត្បូង​ពេជ្រ​មួយ​នេះ​មក លោក William Dalrymple និង Anita Anand នា​ពេល​ថ្មី​ៗ​នេះ បាន​សហការ​គ្នា ក្នុង​ការ​និពន្ធ​សៀវភៅ​មួយ​ក្បាល​អំពី​វា ដែល​គោល បំណង​របស់​ពួក​គេ​ចង់​សរសេរ​អំពី​ប្រវត្តិ​ពេជ្រ និង​រឿងព្រេង​ជុំវិញ​ពេជ្រ​នេះ​ផង​ដែរ​ ។ ទៅជាយ៉ាងណាត្បូង​ពេជ្រ​នេះ​មិន​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​នោះទេ និយាយ​រួម​មិន​មានការ​ដេញថ្លៃ ដើម្បី​ឱ្យ​ដឹង​ពី​តម្លៃពិត​របស់​វា​ឡើយ ​៕ ប្រភព ៖ beautifullife

អត្ថបទសរសេរ ដោយ