ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដែល​ទៅ វត្ត​ចំពុះក្អែក បិណ្ឌ​ទី​១ សូម​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ចេ​ង មុនី​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ លោក ចេ​ង មុនី​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ទៅ​កាន់បិណ្ឌ​ទី​១ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ស្ថិត​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​តាមដាន​សុខភាព​របស់​ខ្លួន ករណី​ចេញ​រោគ​សញ្ញា​សង្ស័យ​កូ​វី​ដ​-១៩ សូម​អញ្ជើញ​ទៅ​ធ្វើតេស្ត​សំណាក នៅ​តាម​ទីតាំង​ដែល​ជិត​បំផុត ។

ដោយសារ​មាន​ករណី​ជំងឺ​កូ​វី​ដ​-១៩ នៅ​វត្ត​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ដូច្នេះ​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល បាន​ចូល​ទៅ​ទីតាំង​និង​ពេលវេលា​ខាងលើ ទៅ​ធ្វើតេស្ត​សំណាក រក​មេរោគ​កូ​វី​ដ​-១៩ នៅ​ទីតាំង​មជ្ឈមណ្ឌល​កោះ​ពេជ្រ (​ក្រោយ​អគារ​ស៊ី​ធី​ហល ​City hall) ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​រៀងរាល់ថ្ងៃ​ចាប់ពី​វេលា​ម៉ោង ៨:០០​ព្រឹក រហូត​ដល់​ម៉ោង ១៧:០០​រសៀល ។

សូម​ចូលរួម​ពាក់​ម៉ាស់ រក្សា​គម្លាត និង ឧស្សាហ៍​លាងដៃ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ