ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានគម្រោងវិនិយោគដាក់ទូកជិះកម្សាន្តក្នុងកសិន្ធុប្រាសាទអង្គរវត្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយឈ្មោះ Sky Angkor Airline បានកំពុងរៀបចំសំណើលើគម្រោងជិះទូកប្រពៃណីនៅកសិន្ធប្រាសាទអង្គរវត្ត ដែលគេហៅថា ជាផលិតផលទេសចរណ៍មួយទៀតសម្រាប់ទាក់ទាញអ្នលដើរកម្សាន្ត ។ គម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅសៀមរាប-អង្គរនេះ…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយឈ្មោះ Sky Angkor Airline បានកំពុងរៀបចំសំណើលើគម្រោងជិះទូកប្រពៃណីនៅកសិន្ធប្រាសាទអង្គរវត្ត ដែលគេហៅថា ជាផលិតផលទេសចរណ៍មួយទៀតសម្រាប់ទាក់ទាញអ្នលដើរកម្សាន្ត ។ គម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅសៀមរាប-អង្គរនេះ បានលើកឡើងនៅពេលតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline បានជួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កាលពីថ្ងៃទី ២២ កញ្ញានេះ ។ លោករដ្ឋមន្រ្តីបាន បង្ហាញការគាំទ្រ ប៉ុន្តែលោកបានស្នើឱ្យមានការពិភាក្សាលម្អិតលើបញ្ហាអភិវឌ្ឍន៍ និងអភិរក្ស ពីព្រោះតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់បេតិកភណ្ឌពិភពលោក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការយូណេស្កូផងដែរ ។

កសិន្ធុប្រាសាទអង្គរវត្តមានបរិមានផ្ទុកទឹកប្រមាណ ១ លានម៉ែត្រគូប និងមានជម្រៅជាមធ្យម ២ ម៉ែត្រ បណ្ដោយពីកើតទៅលិចប្រវែង ១,៥០០ ម៉ែត្រ និងទទឹងពីជើងទៅត្បូងប្រវែង ១,៣០០ ម៉ែត្រ ដែលជាកម្លាំងដ៏មហិមាក្នុងការទ្រទ្រង់ប្រាង្គប្រាសាទទាំងមូល ។ បើតាមជំនឿព្រហ្មញ្ញសាសនា បរិវេណប្រាសាទអង្គរវត្ត គឺតំណាងឱ្យចក្រវាឡ ឬភពផែនដីទាំងមូល បានន័យថា ព្រះបាទសូរ្យវរ្ម័នទី ២ ស្ថាបនាប្រាសាទអង្គរវត្តឡើង គឺតំណាងឱ្យភ្នំព្រះសុមេរុ ដែលនៅចំកណ្ដាលនៃចក្រវាឡ ហើយចក្រវាឡ និងភ្នំព្រះសុមេរុនេះទៀតសោត ក៏ត្រូវបានហ៊ុំព័ទ្ធដោយមហាសាគរផងដែរ មហាសាគរនោះ គឺកសិន្ធុដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនេះឯង ។

កន្លងមកមន្រ្តីអាជ្ញាធរជាតិអប្សរាបានពន្យល់ពីលក្ខណៈមួយទៀត របស់កសិន្ធុប្រាសាទអង្គរវត្ត គឺមានតួនាទីទ្រទ្រង់គ្រឹះនៃប្រាសាទអង្គរវត្តឱ្យស្ថិតស្ថេរយូរអង្វែង ។ គំនរថ្មដែលត្រូវបានរៀបជាប្រាសាទអង្គរវត្តឡើងនោះ គឺមានទម្ងន់រហូតដល់រាប់លានតោន ដែលជាធម្មតាមិនអាចស្ថិតស្ថេរយូរអង្វែងបានឡើយ ប៉ុន្តែប្រាសាទអង្គរវត្តមិនដូច្នោះទេ មានន័យថា ដោយសារអនុភាពនៃកម្លាំងទ្រទ្រង់របស់ទឹកក្នុងកសិន្ធុនេះហើយ ដែលធ្វើឱ្យមហាប្រាសាទមួយនេះស្ថិតស្ថេររហូតដល់ពេលបច្ចុប្បន្ន និងតទៅអនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ