ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ថ្មី និងឆ្លងថ្មីកើនឡើងថ្ងៃនេះធៀបនឹងម្សិលមិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​ថា បាន​រក​ឃើញស្លា.ប់ថ្មី ២២នាក់ (កើន ៨នាក់ធៀបថ្ងៃមិ្សលមិញ)…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​ថា បាន​រក​ឃើញស្លា.ប់ថ្មី ២២នាក់ (កើន ៨នាក់ធៀបថ្ងៃមិ្សលមិញ) ឆ្លងថ្មី ៦៣៩ នាក់ (កើន១នាក់) ។

ក្រសួង​បាន​លើក​ឡើង​ចំនួន​ឆ្លង​ថ្មី​ភាគច្រើន​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ និង​ដំណើរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។

ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី 638 នាក់​ទៀត និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​479 នាក់ និង​ស្លាប់ 22 នាក់​ក្នុង​នោះ​មាន​ករណី​ឆ្លង​សហគមន៍ 525 នាក់ និង​អ្នកដំណើរ​ពី​បរទេស 113 នាក់ ។

ក្រសួង​លើក​ឡើង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​106,619 នាក់ និង អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​99,134 នាក់ និង​អ្នក​ស្លាប់​ចំនួន​2,176 នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ