ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានប្រៀបជាងដុល្លារស៊ីងហ្គាពួរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលបានបង្ហាញពីប្រៀបខ្លាំងរបស់ខ្លួនហក់ឡើងខ្ពស់ជាងដុល្លារស៊ីងហ្គាពួរបន្តិច ដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលបានបង្ហាញពីប្រៀបខ្លាំងរបស់ខ្លួនហក់ឡើងខ្ពស់ជាងដុល្លារស៊ីងហ្គាពួរបន្តិច ដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារស៊ីងហ្គាពួរ ទិញចូលត្រឹមតែ ៣០១១ រៀល និងលក់ចេញតែ ៣០៤១ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៣០១៤ រៀល ហើយលក់ចេញដល់ទៅ ៣០៤៤ រៀល ។

ក្រៅពីហាងឆេងដុល្លារស៊ីងហ្គាពួរ សូមមកដឹងពីហាងឆេងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតធៀបនឹងប្រាក់រៀលខ្មែរ ក្នុងនោះរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៧ រៀល ខណៈ ១ អឺរ៉ូ ទិញចូល ៤៧៦៥ រៀល លក់ចេញ ៤៨១៣ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៤៩ រៀល លក់ចេញ ២៩៧៨ រៀល ។

ជាមួយគ្នានេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ យន់ចិន ទិញចូល ៦៣១ រៀល លក់ចេញ ៦៣៧ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១២ រៀល លក់ចេញ ៣៧៥០ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៤៥ រៀល លក់ចេញ ៣៤៨ រៀល ។ ទន្ទឹមនេះ ១ បាតថៃ ទិញចូល ១២២ រៀល លក់ចេញ ១២៣ រៀល ខណៈ ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕ 

          

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ