ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុក​រះ​គេឯងរដូករណែលពេញថ្នល់​​ហើយទាល់​ចូល​ដល់​​ក្នុង​ការ​ដ្ឋាន​​​ទើប​គាត់​​​ស្ងប់​​​ចិត្ត

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ ​គ្រោះថ្នាក់​ចរាចរណ៍​​ដ៏រន្ធត់ដែលបង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង បាន​បុក​រះ​ប៉ះ​ជាមួយ​យានយន្ត​ផ្សេង​ៗ និង​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ពលរដ្ឋ​មួយ​កន្លែង​ទៀត​នៅ​ផ្លូវ​ចំណោត​វត្ត​លើ ស្ថិតក្នុង​សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ វេលា​ម៉ោង​១​ និង​៣០នាទី​រសៀល​ថ្ងៃ​២២ ​កញ្ញា ​២០២១…

ខេត្ត​ព្រះ​សីហ​នុ​៖ ​គ្រោះថ្នាក់​ចរាចរណ៍​​ដ៏រន្ធត់ដែលបង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង បាន​បុក​រះ​ប៉ះ​ជាមួយ​យានយន្ត​ផ្សេង​ៗ និង​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ពលរដ្ឋ​មួយ​កន្លែង​ទៀត​នៅ​ផ្លូវ​ចំណោត​វត្ត​លើ ស្ថិតក្នុង​សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ វេលា​ម៉ោង​១​ និង​៣០នាទី​រសៀល​ថ្ងៃ​២២ ​កញ្ញា ​២០២១ ក្នុងភូមិ​២​សង្កាត់​២ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៥​នាក់​ត្រូវរង​របួស ក្នុង​នោះ​ មួយ​ចំនួន​រង​របួសធ្ងន់ ត្រូវ​បាន​សមត្ថកិច្ចអន្តរាគមន៍​ជួយ​ចាត់ចែង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ចឱ្យដឹង​បន្ថែម​ថា ក្នុង​ហេ​តុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បណ្តាល​អោយ​ម៉ូតូ​4​គ្រឿង​បាន​រង​ការ​ខូចខាត រួម​ជាមួយ​ម៉ូតូ​ផាស់​អែប​មួយ​គ្រឿង និង​រថយន្ត​ម៉ាក ហ្វ័​រ​ធើ​ន​មួយ​គ្រឿង​នឹង​មនុស្ស​ចំនួន​5​នាក់​រង​របួស​ក្ន្ង​ង​នោះ​របួសធ្ងន់​ម្នាក់​ផង​ដែរ​។​ ជន​រង​គ្រោះ​ទាំង​៥​នាក់ ទី១ឈ្មោះ គឹ​ម ច​ន្ថា ភេទ​ស្រី អាយុ២៨ឆ្នាំ (របួសស្រាល) ​ទី​២ឈ្មោះ ម៉ាក់ សុភ​ស្ស ភេទ ប្រុស អាយុ៣៥​ឆ្នាំ (របួសស្រាល) ទី​៣ឈ្មោះ អឿ​ន ចាន់​ណា ភេទប្រុស​ អាយុ​២៤​ឆ្នាំ ទី​៤​ឈ្មោះ សម ពៅ ភេទ ប្រុស អាយុ១៦​ឆ្នាំ និង​ទី៥ពុំ​ទាន់​ស្គាល់ឈ្មោះ (រង​របួសធ្ងន់) ​។

ដោយឡែក យោង​តាម​ប្រភព​សាក្សី​នៅ​ក្បែរ​​បាន​រៀបរាប់​ថា ​​មុន​កើតហេតុ​ ​បានឃើញ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ១​តោន​កន្លះ
ព​ណ៌.ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F 1295 បាន​បើក​ចុះ​ចំណោទ​យ៉ាង​លឿន ហើយ​បានរេចង្កូត​បុក​បង្គោល​ភ្លើង​ដាច់​ជា២ ហើយក៏បាន​រេ​មក​បុក​ផាស់​អែប​ពីក្រោយ រួច​បន្ត​ទៅ​បុក​ម៉ូតូ​ចំនួន៤​គ្រឿង ដោយ​ពុំ​ទាន់​អស​ល្បឿនក៏ជ្រុល​ទៅ​បុក​ការដ្ឋាន​សំណង់​បង្ករ​អោយ​រថយន្ត​ខូចខាតយ៉ាង​ដំណំទើបស្ងៀម ។

ក្រោយ​កើតហេតុ រថយន្ត​បង្ករួម​ជាមួយ​ផាស់អាប់ រថយន្ត​ហ្វ័​រ​ធឿ​ន និង​ម៉ូតូ​មួយ​គ្រឿង​ត្រូ​វបាន​សមត្ថកិច្ច​យក​ទៅរ​ក្សា​ទុក​នៅ​ការិ​យាល័យ​ចរាចរណ៍​ផ្លូវគោក ។ រីឯ​ម៉ូតូ​3​គ្រឿង​ទៀត ​ម្ចាស់​សុខចិត្ត​យក​ទៅ​ជុស​ជុល​ខ្លួនឯង​​ ។

អត្ថបទសរសេរ ដោយ