ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា បោះពាក្យ​យ៉ាង​ចាក់​ដោត ក្រោយ​មានការ​រិះគន់​រឿង​ពាក់ព័ន្ធ​ទ្រី​ដា​ណា

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​បោះពាក្យ​សម្តី​យ៉ាង​ដាក់​ដោត​ទៅ​កាន់​មហាជន​មួយ​ចំនួន​តូច​ដែល​បាន​រិះគន់​មក​លើ​រូប​នាង ពាក់ព័ន្ធ​នឹង​អ្នក​នាង ទ្រី ដា​ណា ដែល​ជា​អ្នក​រកស៊ី​ល្បីឈ្មោះ​មួយ​រូប​នៅ​ស្រុក​ខ្មែរ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​បោះពាក្យ​សម្តី​យ៉ាង​ដាក់​ដោត​ទៅ​កាន់​មហាជន​មួយ​ចំនួន​តូច​ដែល​បាន​រិះគន់​មក​លើ​រូប​នាង ពាក់ព័ន្ធ​នឹង​អ្នក​នាង ទ្រី ដា​ណា ដែល​ជា​អ្នក​រកស៊ី​ល្បីឈ្មោះ​មួយ​រូប​នៅ​ស្រុក​ខ្មែរ​។

ពាក្យ​សម្តី​ដែល សួ​ស វី​ហ្សា បោះ​ទៅ​កាន់​អ្នក​រិះគន់​នាង​នា​ពេល​នេះ គឺជា​ការ​ឆ្លើយ​តប​សំ​ដោ​ទៅ​អ្វី​ដែល​មហាជន​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ដែល​នាង​បាន​ទៅ​ទិញ​ពេជ្រ​នៅ​ហាង​របស់​អ្នក​នាង ទ្រី​ដា​ណា នោះ​គឺ​គ្រាន់​ជា​ការ​សម្តែង​ប៉ុណ្ណោះ​។

ឆ្លើយ​តប​បញ្ហា​ខាងលើ​នេះ សួ​ស វី​ហ្សា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ Live វី​ដេ​អូ ជាមួយ​ស្វាមី​ឃើញ​ថា មាន​ចំនួន​អ្នក​ចូល​ទស្សនា​រាប់​សែន​នាក់​ខ្ញុំ​ពិតជា​រំភើបចិត្ត​ណាស់​។ នាង​បញ្ជាក់​ថា យើងខ្ញុំ​ពិតជា​សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​លោកយាយ​លោកតា​ដែល​ស្រលាញ់​ចូល​ចិត្ត​ប្តី​ប្រពន្ធ​ខ្ញុំ និង​មិន​ប្រកាន់ពួក​ខ្ញុំ​ទាំង​ពីរ​នាក់ តែ​ក៏​មាន​មតិ​បងប្អូន​មួយ​ចំនួន​តូច​ពួក​គាត់​មិន​ពេញចិត្ត ហើយ​បែរជា​គិត​មក​លើ​ពួក​យើង​ផ្លូវ​មិនល្អ​ទៅ​វិញ​។

នាង​ថា ពួក​យើង​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​កម្សត់​ណាស់ ពី​ដើម​មក​ខិតខំ​តស៊ូ​លំបាក​ជាមួយ​គ្នា​ទម្រាំ​មាន​ដូច​សព្វ​ថ្ងៃនេះ អ​ញ្ចឹ​ង​បើ​យើង​ទាំង​ពីរ​ខុសឆ្គង​អី សូម​អ​ភ​យ័​ទោស​ផង​ចុះ​។ នាង​បន្ថែម​ថា ដូច​ប៉ុន្មាន​ថ្ងៃមុន​អ​ញ្ចឹ​ង ពួក​ខ្ញុំ​គ្រាន់តែ​ទៅ​ទិញ​មាស​ទិញ​ពេជ្រ​ជា​របស់​ដែល​ខ្លួន​ស្រលាញ់ ក៏​មាន​បង​ៗ​មួយ​ចំនួន​មិន​សប្បាយចិត្ត ហើយ​និយាយ​ថា គេ​ជួល​អោយទៅ​ថត​អោយ​ហាង​គេ​។ តាម​ពិត​ពួក​យើង​មិនមែន ទើបតែ​ទិញ​មាស​ទិញ​ពេជ្រ​នឹង​របស់​មាន​តំលៃ​លើក​ទី​មួយ​ឯណា យើង​ធ្លាប់​បាន​ទៅ​ទិញ​មាស​ពេជ្រ​នៅ​កន្លែង​ផ្សេង​ៗ​ជា​ច្រើន​ដែរ ហើយ​ក៏​បាន​ថត​បង្ហោះ​ដូច​គ្នា​មិច​បង​មិន​ប្រតិកម្ម​ផង?​។

នាង​បញ្ជាក់​ថា ចុះបើ​ថ្ងៃ​ណាមួយ ស្រាប់តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខ្ញុំ​បោះ​ដើម​ទៅ​ចាប់ដៃ​គ្នា​ធ្វើ​ជា​ដៃគូរ​សហការ​រកស៊ី​ជាមួយនឹង​បងស្រី​ទ្រី​ដា​ណា យ៉ាង​ពិតប្រាកដ​មែន តើ​បង​ៗ​នៅ​គិត​ថា គេ​ជួល​ពួក​ខ្ញុំ​មក​សម្តែង​ទៀត​ទេ បើ​ឃើញ​រូបភាព​បែប​នេះ​កើតឡើង​ពិត​មែន?​។ ហើយ​មួយទៀត គ្រាន់តែ​យើង​ទាំង​ពីរ​នាក់​ទិញ​មាស​ពេជ្រ​កន្លែង​គាត់​យក​ប្រើប្រាស់​សោះ តែ​វា​ពិតជា​ហេង​មែន អោយ​និយាយ​ថា​មិច​វិញ?​?​?​។

បើ​តាម សួ​ស វី​ហ្សា មនុស្ស​យើង​ម្នាក់​ៗ​មានជីវិត​មិន​ទៀងទេ ចូរ​ស្រលាញ់​រាប់អាន​គ្នា​អោយ​បាន​ច្រើន​ៗ ទើប​ជីវិត​យើង​មាន​ក្តី​សុខ​។ ជា​ចុង​ក្រោយ​សូម​ជូនពរ​បងប្អូន​មាន​សុខភាព​ល្អ និង​រស់នៅ​សប្បាយ​រីករាយ​ជាមួយនឹង​អ្វី​ដែល​យើង​មាន កុំ​បំពាន​អ្នក​ដទៃ នោះ​យើង​នឹង​មាន​ក្តី​សុខ​ពិតប្រាកដ ហេង​ហេង​សុខ​សប្បាយ​ទាំងអស់​គ្នា​បងប្អូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ