ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​សង្ស័យ​ទៀត​! ជា​សះ​ពី​ជំងឺ​កូ​វី​ដ បាន​៤ខែ ស្រូត​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​ទាំងនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​បងប្អូន​ដែល​ធ្លាប់​កើត​កូ​វី​ដ​-១៩ ហើយ​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​បងប្អូន​ដែល​ធ្លាប់​កើត​កូ​វី​ដ​-១៩ ហើយ​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​កន្លង​មក នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​មួយ​នេះ ក្រោយ​ពី​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ រយៈពេល​ចាប់ពី ៤​ខែ ឡើង នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទី​២២ កញ្ញា ២០២១ ថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស (​គ​.​វ​.​ក​-១៩) សូម​ជម្រាប​ជូន​ដល់ សាធារណជន​ជ្រាប​ថា យោង​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ដល់​អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ព្រមទាំង​យោង​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក (World Health Organization) ដែល​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ អាច មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដើម្បី​បង្កើន​ភាព​សាំ​ទប់ទល់​នឹង​វីរុស​កូ​វី​ដ​-១៩ ដូចនេះ (​គ​.​វ​.​ក​-១៩) សូម​គោរព អញ្ជើញ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​អាយុ​ចាប់ពី​៦​ឆ្នាំ​ឡើង ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​រី​ដ​-១៩ ចាប់ពី​៤​ខែ​ឡើង ហើយ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ សូម​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដោយ​ស្ម័គ្រចិត្ត ។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន បាន​បន្ត​ថា ស្រប​ពេល​ជាមួយនឹង​បរិបទ​បច្ចុប្បន្ន ដែល​កំពុង​មានការ​រាតត្បាត​នៅ​លើ​ពិភពលោក ក៏​ដូច​ជា​តាម​បណ្តា​ប្រទេស​នីមួយ​ៗ​ពី​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ជា​ពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ដែល​តា (Delta) កំពុង​ចរាចរ​យ៉ាង​សកម្ម​នៅ​ប្រ​ទស​ជា​ច្រើន និង​កម្ពុជា​ផង​ដែរ​នោះ លោក​ជំទាវ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាយុ​ចាប់ពី ៦ ឆ្នាំ​ឡើង ក្រោយ​ពី​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ចាប់ពី ៤ ខែ​ឡើង សូម​រួសរាន់​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​បង្កើត​ភាព​សុំា​ក្នុង​សរីរាង្គ​របស់​ខ្លួន និង​ភាព​សុំា​ក្នុង​សហគមន៍ សម្រាប់​ទប់ទល់​ពី​ការ​វាយលុក​នៃ​វីរុស​កូ​វី​ដ​-១៩ កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​អ្នកជំងឺ​កូ​វី​ដ​-១៩ កាត់​បន្ថយ​នូវ​អត្រា​សម្រាក​ពេទ្យ ក៏​ដូច​ជា​កាត់​បន្ថយ​ជា​អតិបរមា នូវ​អត្រា​ស្លាប់​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​-១៩ ។

សម្រាប់មន្ត្រីរាជការថ្នាក់ជាតិ ដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី ៤ ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំង សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅមន្ទីរពេទ្យ ចំនួន ៥  ដូចជា ពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិគំាពារមាតា និងទារក ។ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ ការចាក់វ៉ាក់សាំងជូនក្រោយព្យាបាលជាសះស្បើយពីកូវីដ-១៩ គឺនៅតាមមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត និងតាបណ្តាទីតាំងចាក់វ៉ាកសាំងកូវីដ-១៩ មួយចំនួនទៀតដែលរដ្ឋបាលរាជធានី-ខេត្ត កំពុងបើកដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋដែលនៅសេសសល់ ។

ទន្ទឹមនឹងនោះលោកជំទាវវេជ្ជបណ្ឌិត បានណែនាំដល់ ប្រធានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ណែនាំប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ឱ្យគ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ឱ្យផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមគោលដៅដែលជាអ្នកទទួលបានការព្យាបាលជាសះស្បើយកូវីដ ១៩ បានចាប់ពី ៤​ខែឡើងទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ