ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​មេ​ចោលម្សៀត​…

8 ឆ្នាំ មុន

មិន​ចង់​និយាយ​ទេ​រឿង​អាក្រក់​ៗ​របស់​អ្នកនយោបាយ​ដឹកនាំ​ប្រទេស​ជំនាន់​មុន​… ​បើ​និយាយ​កាន់តែ​ច្រើន​… ​មើលឃើញ​អាក្រក់​កាន់តែ​ស្អប់​… ​បើ​មិន​និយាយ​សោះ ស្រករ​ក្រោយ​អាច​ភ្លេច​អស់

មិន​ចង់​និយាយ​ទេ​រឿង​អាក្រក់​ៗ​របស់​អ្នកនយោបាយ​ដឹកនាំ​ប្រទេស​ជំនាន់​មុន​… ​បើ​និយាយ​កាន់តែ​ច្រើន​… ​មើលឃើញ​អាក្រក់​កាន់តែ​ស្អប់​… ​បើ​មិន​និយាយ​សោះ ស្រករ​ក្រោយ​អាច​ភ្លេច​អស់ ។

ក៏​មិន​ចង់​និយាយ​ដែរ​…​ ពី​ប្រទេស​មហាអំណាច​សម័យ​មុន​… ​ជា​មហាអំណាច​សាហាវព្រៃផ្សៃ​… ​ជាម​ហាអំណាច​សាហាវព្រៃផ្សៃ​…​ ជា​មហាអំណាច​អាក្រក់​ផុត​លេខ​… ​បើ​មិន​រំឭក​សោះ​… ​ស្រករ​ក្រោយ​ប្រាកដជា​មិន​បាន​យក​មក​ធ្វើ​ជា​មេរៀន​… ​ឬ​ជា​បទ​ពិសោធន៍​ដែល​មាតុភូមិ​បាន​រង​គ្រោះ ។

សម័យ​មុន​…​ មាន​អ្នកនយោបាយ​ខ្មែរ​មួយ​ក្រុម​រណប​ចិន​… ​ដែល​អ្នកខ្លះ​និយាយ​ថា អោប​ពង​ចិន​…​ ចិន​កុំ​មុ​យ​និ​ស្ត​… ​ចិន​ទិញ​ក្បាល​យក​ទៅចិញ្ចឹម​ទាំង​ហ្វូង​ៗ… ​រៀន​តាម​លទ្ធិ​ម៉ៅសេ​ទុង រហូត​ដល់​ដឹកនាំ​ប្រទេស​ប្រកាន់វណ្ណៈ​អធន​…​ ដល់ទី​បំផុត​អាងចិន​នៅ​ពីក្រោយ​ផង​…​ ក្លាយជា​សង្គម
ថ្មី​… ​ជា​វាល​ពិឃាដ​…​ ស្ទើរ​រលាយ​ពូជសាសន៍ ។

សម័យ​មុន​នេះ​ដែរ​… ​អ្នកនយោបាយ​ខ្មែរ​មួយ​ក្រុម​រណប​អា​មេ​រិ​កាំ​ង​… ​អោប​ពង​អា​មេ​រិ​កាំ​ង​… ​អោប​ស្វិត​ដូច​គ្នា ។ បាន​ខ្មែរ​មួយ​ក្រុម​ធ្វើ​អា​យ៉ង​…​ អា​មេ​រិ​កាំ​ង​យក​ដី​ខ្មែរ​ធ្វើ​ទីលានប្រយុទ្ធ ទម្លាក់​គ្រាប់បែក​២៣​ម៉ឺន​លើក​… ​ស្មើនឹង​ជិត​៣​លាន​តោន​…​ ចំណុច​ទម្លាក់​គ្រាប់បែក​ដោយ​យន្តហោះ​ចម្បាំង B-52 លើ​ដី​ខ្មែរ​មាន​113.000​កន្លែង​… ​សម្លាប់​មនុស្ស​ប្រមាណ​កន្លះ​លាន​នាក់​…​ នេះ​ជា​ឯកសារ​…

ពិបាក​រក​ផ្លូវ​ដើរ​ដែរ​… ​មិនមែន​ងាយស្រួល​ដូច​បក​ចេក​ទេ​… ​បើ​ត្រូវ​ជាមួយ​ចិន​កុំ​មុ​យ​និ​ស្ត​…​ អា​មេ​រិ​កាំ​ង​មិន​ព្រម​…​ បើ​ត្រូវ​ជាមួយ​អា​មេ​រិ​កាំ​ង​… ​ចិន​មិន​ព្រម​…​ បើ​កុំ​នៅ​ជាមួយ​មហាអំណាច​២​គ្រឿង​ហ្នឹង​…​ ចិន​និង​អា​មេ​រិ​កាំ​ង​កាន់តែ​មិន​ព្រម​ទៀត​…​ ច្បាស់​ជា​លើកគ្នា​ខាំ​ហែក​ស៊ីទាល់តែ​អស់​ខ្មែរ ។

រួច​ចុះ​ប្រទេស​គេ​នៅ​ក្បែរ​ខ្មែរ​យើង​ដែរ​…​ ម៉េច​មិន​អី ?​…​ ម៉េច​មិន​រលាយ ?
… ​ម៉េច​រលាយ​តែ​ខ្មែរ​ប៉ុន​បាតដៃ ?

និយាយ​កុំ​បាច់​វែកញែក​ច្រើន​ពេក​…​ វា​មក​ពី​ខ្មែរ​ជា​ពូជ​អ្នក​ចម្បាំង​… ​សម័យ​សាធារណរដ្ឋ លន់ ណុ​ល ប្រកាស​ពេញបន្ទុក​ថា ខ្មែរ​ជា​ពូជ​អ្នក​ចម្បាំង​…​ ច្បាំង​តាំងពី​សម័យ​មហានគរ​មក​នៅ​ប៉ុន​បាតដៃ ។ យួន​ក៏​ច្បាំង​ដែរ​… ​តែ​គេ​ច្បាំង​រីក​កាន់តែ​ធំ​…​ មនុស្ស​កាន់តែ​ច្រើន​…​ យួន​ស្លាប់​ចង់​ពាយ​ដែរ​…​ ប៉ុន្តែ​មក​ពី​គេ​មាន​គ្នីគ្នា​ច្រើន​… ​ស្លាប់​មិន​ចេះ​អស់ ។​ល​។

ពិចារណា​ទៅ វា​មិនមែន​មក​ពី​អោប​ពង​ចិន អោប​ប្រដាប់​អា​មេ​រិ​កាំ​ង​ទេ​… ​វា​មក​ពី​មេដឹកនាំ​ខ្មែរ​សម័យ​មុន​នេះ​ចោលម្សៀត​តែ​ម្តង​… ​ហេ ! ហេ !
                    អា​ឡេវ